ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​ឡើង​ក្មួយ​ទៅ​ដាស់ ស្រាប់តែ​កាន់​ទៅ​…​ស្លុតចិត្ត​ពេក​ក្រៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មករ​ធ្វើ​បង្គោល​ភ្លើង​ម្នាក់ បន្ទាប់​ពី​ផឹកស្រា​ស្រវឹង​រួច​ចូល​ដេក​ក្នុង​បន្ទប់​ជួល​ជាមួយ​ក្មួយ​ប្រុស ស្រាប់តែ​ព្រឹក​ឡើង​ស្លាប់​បាត់បង់​ជីវិត​ដែល​ហេតុការណ៍​នេះ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ កម្មករ​ធ្វើ​បង្គោល​ភ្លើង​ម្នាក់ បន្ទាប់​ពី​ផឹកស្រា​ស្រវឹង​រួច​ចូល​ដេក​ក្នុង​បន្ទប់​ជួល​ជាមួយ​ក្មួយ​ប្រុស ស្រាប់តែ​ព្រឹក​ឡើង​ស្លាប់​បាត់បង់​ជីវិត​ដែល​ហេតុការណ៍​នេះ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ជួល​ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ។

បុរស​ដេក​ស្លាប់​ខាងលើ​នេះ​មានឈ្មោះ នៅ ភឿន អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ​ធ្វើ​បង្គោល​ភ្លើង​ស្នាក់​នៅ​កន្លែង​កើតហេតុ មានស្រុក​កំណើត​ភូមិ​បុរីរម្យ ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។ ចំណែក​ក្មួយ​ប្រុស​ដែល​ដេក​ជាមួយ​ឈ្មោះ នេត្រ ផានិត អាយុ​២១​ឆ្នាំ ស្នាក់​នៅ​ជាមួយ​គ្នា ។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ផឹកស្រា នៅ​មុខ​បន្ទប់​នៅ​ខាងក្រៅ​ផឹក​ជាមួយ​មិត្តភក្តិ​ជន​រង​គ្រោះ បន្ទាប់​មក​នៅ​ម៉ោង​ប្រហែល​៨​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៩ បាន​ចូល​ក្នុង​បន្ទប់​ហូប​បាយ​ដោយ​ចង​មុង​ដេក​ហើយ​បាន​ប្រាប់​ក្មួយ​ថា គាត់​ស្រវឹង​ហើយ​។ លុះ​ម៉ោង​ប្រហែល​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៩​ក្មួយ​បាន​ស្រែកហៅ​ដល់​ម៉ោង​ធ្វើការ និង​បាន​ទៅ​ដាស់ ស្រាប់តែ​រឹង​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយមក​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន និង​ទាក់ទង​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​បន្ទាប់​ពី​ពិនិត្យ​រួចរាល់​ហើយ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​គាំ​បេះដូង (​ខ្យល់គ​) ហើយ​បាន​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ