ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ជំរុញ​ក្រុមហ៊ុន​វិនិយោគ​ចិន​ព​ន្លឿ​ន​បើក​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ជំរុញ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន ចិន​ឆាប់​បើក​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ ដែល​ដោះស្រាយ​បាន​បញ្ចប់…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ជំរុញ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន ចិន​ឆាប់​បើក​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ ដែល​ដោះស្រាយ​បាន​បញ្ចប់ ។

ការ​ជំរុញ​របស់​អ្នកដឹកនាំ​កម្ពុជា​នេះ ខណៈ​ដែល​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន សម្តេច​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (China Road and Bridge Comrporation CRBC) ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នា​ព្រឹក ថ្ងៃ​ទី​២១ មក​រា ឆ្នាំ​២០១៩​នេះ​។

ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះ​ក្រុមហ៊ុន​វិនិយោគ​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន​បាន​គោរព​រាយការណ៍​ជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី អំពី​បច្ចុប្បន្នភាព​នៃ​គម្រោង​វិនិយោគ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ផែនការ​សម្រាប់​អនុវត្តន៍​នៅ​ពេល​ខាង​មុខ​ដែល​កន្លង​មក​ក្រុមហ៊ុន​វិនិយោគ សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន​បាន​រួមចំណែក​សាងសង់​ផ្លូវ និង​ស្ពាន​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា ហើយ​សម្រាប់​ពេល​ខាង​មុខ​ក្រុមហ៊ុន និង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ​ដែល​គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ។

ជាមួយ​គ្នា​នេះ​ក្រុមហ៊ុន​ក៏​មាន​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​កាន់​ព្រំដែន​កម្ពុជា​វៀតណាម​បា​វិត​ការ​ស្ថាបនា​ផ្លូវ​លេខ​១៥-៥១ ដែល​ត​ភ្ជាប់​ខេត្តកោះកុង ពោធិសាត់ និង​ខេត្តបាត់ដំបង ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ទី​១​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​បើក​ការដ្ឋាន​សាងសង់​ឲ្យ​បាន​ឆាប់​នូវ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ ដែល​យើង​បាន​ធ្វើការ​ដោះស្រាយ​រួចរាល់​មក​ហើយ​នោះ ។ ទី​២- ពាក់ព័ន្ធ​ផ្លូវ​ដែល​ត្រូវ​ត​ភ្ជាប់​ចេញពី​រាជធានី​ភ្នំពេញ​ភ្ជាប់​ជាមួយ និង​ផ្លូវ​ល្បឿន​លឿន គឺ​យើង​ត្រូវ​សិក្សា​ជា​បន្ទាន់ ដើម្បី​សាងសង់​ត​ភ្ជាប់ ។

ដោយឡែក​ចំពោះ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ត្រូវ តែ​សិក្សា និង​ជជែក​គ្នា​បន្ថែម​ជាមួយ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដោយសារ​មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​សិក្សា​រួម​មក​ហើយ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ