ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CCP ៖ កិច្ចប្រជុំ​អចិន្ត្រៃយ៍​អតីត​បក្ស​ប្រឆាំង​នៅ​អា​មេ​រិ​ក​គ្មាន​ប្រយោជន៍​ព្រោះ​អស់សិទ្ធិ​នយោបាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​មន្ត្រីជាន់ខ្ពស់​លោក សុខ ឥ​សាន បាន​អះអាង​ថា សិទ្ធិ​នយោបាយ​របស់​អតីត​បក្ស​ប្រឆាំង​អត់​មាន​ទេ ទោះបីជា​បើក​កិច្ចប្រជុំ​សម្រេច​អ្វី​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ ។…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​មន្ត្រីជាន់ខ្ពស់​លោក សុខ ឥ​សាន បាន​អះអាង​ថា សិទ្ធិ​នយោបាយ​របស់​អតីត​បក្ស​ប្រឆាំង​អត់​មាន​ទេ ទោះបីជា​បើក​កិច្ចប្រជុំ​សម្រេច​អ្វី​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ ។

ការ​លើក​ឡើង​នេះ ខណៈ​ដែល​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក ក្រោម​ការ​ចូលរួម​ពី​លោក សម រ​ង្ស៊ី ដែ ល​គេ​អះអាង​ថា ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ។ លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ មក​រា ឆ្នាំ​២០១៩ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​អតីត​បក្ស​ប្រឆាំង​បាន​ប្រជុំ​គ្នា​ត្រៀម​អ្វី​ផ្សេង​ៗ​នោះ​អត់​ប្រយោជន៍​ទេ ពីព្រោះ​អតីត​បក្ស​ប្រឆាំង​បាន​ងាប់​បាត់​ទៅ​ហើយ ។

រាល់​សកម្មភាព​របស់​មន្ត្រី​អតីត​បក្ស​ប្រឆាំង​ជា​ទ​ង្វើ​ខុសច្បាប់​ដោយសារ​ប្រឆាំង​នឹង​សាលដីកា​ស្ថាពរ និង​បិទផ្លូវ​តវ៉ា​របស់​តុលាការ​កំពូល ។ លោក​បន្ត​ថា អ្នកប្រឆាំង និង​ត្រូវ​មានទោស ។ បើ​នៅ​តែ​រឹងទទឹង​សាកល​មើលទៅ ។ ម្យ៉ាងទៀត​ចំពោះ​ការ​វិល​ត្រឡប់​ចូល​ស្រុក​របស់​ទណ្ឌិត​សម រ​ង្ស៊ី មិនបាច់​ត្រៀម​ស្អី​ទេ​ទ្វា​បាន​បើកចំហរ​រួច​ហើយ មាន​ខ្នោះដៃ និង​គុក​រង់ចាំ​ទទួល​រួច​ជា​ស្រេច​មិន​ពិបាក​ទេ បើ​ពិបាក​រក សម រ​ង្ស៊ី ដាក់​ខ្នោះ​មិន​បាន​ដោយសារ​ទណ្ឌិត សម រ​ង្ស៊ី ជា​មនុស្ស​កំសាក​មិន​ហ៊ាន​មក​ឡើយ កុំ​បាច់​រង់ចាំ​ធ្វើ​អី​នាំ​ខាត​ពេល​ទេ ។

នៅ​ថ្ងៃ​ទី​២១ មក​រា ឆ្នាំ​២០១៩ ថ្នាក់​ដឹក​ដែល​នាំ​ក្បាលម៉ាស៊ីន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កំពុង​តែបើ​កិច្ចប្រជុំ​ពិភាក្សា​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​នៅ​សហរដ្ឋអាមេរិក ។ លោក សម រ​ង្ស៊ី បាន​សរសេរ​លើក​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា «​កិច្ចប្រជុំ​ទី​១​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោយ​ពី​របប ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​អន្ត​នោ​ម័ត និង​ដោយ​ខុសច្បាប់​កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៧ ។ កិច្ចប្រជុំ​នេះ​បាន​រៀបចំ​ធ្វើ​ឡើង​ថ្ងៃនេះ​នៅ​ទីក្រុង​ឡូ​វែ​ល (Lowell) រដ្ឋ​ម៉ាស្សា​ឈូ​សេត (Massachusetts) សហរដ្ឋអាមេរិក​ដោយ​មាន​សមាជិក​១៥​រូប​លើ​២៤​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បាន​ចូលរួម​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ក្នុង​កិច្ចប្រជុំ​ជា​ប្រវត្តិសាស្ត្រ​នេះ​» ។

លោ​កអេង ឆៃ​អ៊ា​ង អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​តាម​វិ​ឌី​អូ​ឃ្លី​ប​ថា កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​នេះ​បាន​លើក​ឡើយ​ប្រធានបទ​ចំនួន​បី​រួម​មាន​ទី​១- ពិនិត្យ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ទី​២- រៀបចំ សកម្មភាព​សម្រាប់​គណបក្ស​សម្រាប់​រយៈពេល​បី​ខែ​ខាង​មុខ និង​ទី​៣- កិច្ច​ពិភាក្សា​ផ្សេង​ៗ ។

លោក​បន្ត​ថា កិច្ចប្រជុំ​ក៏​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កា​ណា​ដា ថ្នាក់ដឹកនាំ​នៅ​សហរដ្ឋអាមេរិក​ព្រមទាំង​បើ​ការ​ចូលរួម​ផ្តល់​មតិ​ពី​អ្នកគាំទ្រ​តាម​រយៈ ស្កា​យ​ផង​ដែរ ។ លោក​បន្ត​ថា ការ​កិច្ចប្រជុំ​ក៏​បាន​បដិសេធន៍​ចំពោះ​សំដី​សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​ដែល​យក​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ជា​ចំណាប់​នយោបាយ​ជាមួយ​សហគមន៍​សហគមន៍​អ៊ឺ​រ៉ុ​ប ។

លោក​បញ្ជាក់​ថា «​យើង​បាន​ឯកភាគ​គ្នា​ក្នុង​រៀបចំ​ឲ្យ​មានដំណើរ​វិល​ចូល​ស្រុក​របស់​លោក​ប្រធាន​សម រ​ង្ស៊ី ដោយ​ធ្វើ​នយោបាយ​កៀ​គរ​ចំនួន​៥​ចំណុចរួម​មាន​ទី​១-​រៀបចំ​កម្លាំង ដើម្បី​ត្រៀម​ទទួល​លោក សម រ​ង្ស៊ី ចូល​ស្រុក​វិញ ។ ទី​២ – ពង្រីក​សកម្មភាព​ការទូត ។ ទី​៣- ពង្រឹង និង​ពង្រីក​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ក្រោម​ការ​គ្រប់​របប​ហ៊ុន សែន ។ ទី​៤-​ធ្វើ​ទំនាក់ទំនង​ជាមួយ​អ្នក​ប្រជាធិបតេយ្យ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ធ្វើ​ផ្លាស់​ប្តូរ​ជា​វិជ្ជា​មាននៅ​ឆ្នាំ​២០១៩​នេះ ។ ទី​៥- រៀបចំ​ថវិកា​សម្រាប់​ការ​វិល​ចូល​របស់​លោក​សម រ​ង្ស៊ី​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ