ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ក្របួច​.​ក​ម្នាក់ ទើប​ឈាន​បំបែក​ដល់​សំបុក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា កាបូប​ដ៏​ច្រើន​ដែល​​ត្រូវ​ចោរឆក់​ពី​អ្នកដំណើរ​តាម​ផ្លូវ​ ជា​ពិសេស​ឆក់​ពី​ជនបរទេស​នោះ​ ត្រូវ​បាន​កម្លាំងនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រក​ឃើញ​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង ​ខណៈ​ពេល​ដែល​កម្លាំង​ចូល​ទៅ​ចាប់ខ្លួន​មនុស្ស​ប្រុស-​ស្រី៧​នាក់ ជា​ក្រុម​​មុខ​សញ្ញា​ចោរឆក់​យ៉ាង​សកម្ម​បំផុត ​ដែល​តែង​ធ្វើ​សកម្មភាព​ឆក់​​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ-​ភ្នំពេញ ​។…

រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា កាបូប​ដ៏​ច្រើន​ដែល​​ត្រូវ​ចោរឆក់​ពី​អ្នកដំណើរ​តាម​ផ្លូវ​ ជា​ពិសេស​ឆក់​ពី​ជនបរទេស​នោះ​ ត្រូវ​បាន​កម្លាំងនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រក​ឃើញ​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង ​ខណៈ​ពេល​ដែល​កម្លាំង​ចូល​ទៅ​ចាប់ខ្លួន​មនុស្ស​ប្រុស-​ស្រី៧​នាក់ ជា​ក្រុម​​មុខ​សញ្ញា​ចោរឆក់​យ៉ាង​សកម្ម​បំផុត ​ដែល​តែង​ធ្វើ​សកម្មភាព​ឆក់​​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ-​ភ្នំពេញ ​។

សេចក្តីរាយការណ៍បន្តថា ការ​ចាប់ខ្លួន​​ ​​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ​មករា នេះ ស្ថិតនៅ​តាម​មហាវិថី​សហ​ព័ន្ធ​រុ​ស្សុ​ី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ភូមិ​ក្បាលដំរី សង្កាត់​កា​កាប​១ ឃាត់បាន​ជនសង្ស័យ​​​ម្នាក់​​ដក​ហូត​​​ម៉ូតូ​១​គ្រឿង​ ។​ បន្ទាប់​មក ក៏​​បាន​បន្ត​ទៅ​ចាប់​នៅ​ចំណុច​បន្ទប់​ជួល​ជិត​រោងចក្រ​C7 ស្ថិត​​ក្នុងភូមិ​​​ដី​ថ្មី សង្កាត់​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ​ បាន​ចំនួន​៦​នាក់ ព្រមទាំង​ដក​ហូត​បាន​កាបូ​ប ​ដែល​ក្រុម​នេះ​ឆក់​បាន​កន្លង​មក​ជា​ច្រើន​ទៀត ​។

​តាម​ប្រភព​​​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ឈាន​ដល់​ការ​ចាប់ខ្លួន​ក្រុម​ដៃស្អិត​ទាំងនេះ ​កម្លាំង​នគរបាល​បាន​ចេញ​ល្បាត​ពួនស្ទាក់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន ។ ​ខណៈនោះ​​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​៣​នាក់​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​មួយ​គ្រឿង​ និង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​លែ​ត​១​គ្រឿង​ បម្រុង​ឆក់​កាបូប​ជនជាតិ​ចិន​ម្នាក់ ​។

ប៉ុន្តែ​មិន​ទាន់​បាន​ឆក់​ផង ​ក៏​ត្រូវ​បាន​កម្លាំងដេញ​តាម​ឃាត់​បាន​ម្នាក់​និង​ដកហូត​បាន​ម៉ូតូ​១​គ្រឿង ​ចំណែក​បក្សពួក​២​នាក់​ទៀត ​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​គេច​បាត់​ ។

អត្ថបទសរសេរ ដោយ