ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​ស​… Mourinho បញ្ចេញយោបល់​ហើយ Ronaldo និង Messi មួយ​ណា​ល្អ​ជាង

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Fox Sports Asia បានឱ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​របស់​ក្លិប​បិសាច​ក្រហម Manchester United លោក Jose…

តាម​ប្រភព​ព័ត៌មាន Fox Sports Asia បានឱ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​របស់​ក្លិប​បិសាច​ក្រហម Manchester United លោក Jose Mourinho បាន​លូក​មាត់​លូក​.​កលើ​ការ​ប្រៀបធៀប​កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo និង Lionel Messi ។

លោក​បាន​ប្រាប់​ទៅ​កាន់ beIN Sports ថា​នរណា​គេ​គឺជា​កីឡាករ​ខ្លាំង​ពិតប្រាកដ ហើយ​ថា​ការ​ប្រៀបធៀប​នេះ​គឺ​ពិតជា​គ្មាន​ប្រយោជន៍​សោះ ។

លោក​មាន​ប្រសាសន៍​ថា ៖«​ខ្ញុំ​គិត​ថា វា​ពិតជា​មិន​យុត្តិធម៌​ទេ​សម្រាប់​អ្នក​ទាំង​ពីរ ។ ខ្ញុំ​គិត​ថា​គេ​គ្មាន​នរណា​ខ្លាំង​ជាង​នរណា​ទេ គ្រាន់តែ​ពួក​គេ​ជា​មនុស្ស​ខុស​គ្នា​ប៉ុណ្ណោះ​» ។

លោក​បាន​បន្ត​ថា ៖«​អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បានគឺថា នៅ​ពេល​ដែល​ខ្ញុំ​មាន Ronaldo នៅ​ក្រុម​របស់ខ្ញុំ គឺ​ខ្ញុំ​សប្បាយចិត្ត ។ នៅ​ពេល​ខ្ញុំ​ត្រូវ​ប្រកួតប្រជែង​នឹង Messi ឬ​ក៏ Ronaldo ខ្ញុំ​ត្រូវ​តែ​ខំ​ឱ្យ​អស់​លទ្ធភាព​ទម្រាំ​តែ​អាច​យកឈ្នះ​បាន​» ។

ជា​ចុង​ក្រោយ​លោក​ថា ៖«​អ្វី​ដែល​គួរ​ឱ្យ​យើង​កោតសរសើរ​នោះ​គឺ ចំនួន​ឆ្នាំ​ដែល​ពួក​គេ​អាច​ឈរជើង​ជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​បាន ។ ខ្ញុំ​តែងតែ​និយាយ​ដដែល​ៗ​ថា គ្រាន់តែ​ឈ្នះ​ម្តង​គឺ​មិនសូវ​ពិបាក​ទេ ។ អ្វី​ដែល​ពិបាក​គឺ ត្រូវ​ឈ្នះ​ជាប់​រហូត​» ។

ជាមួយនឹង​ការ​បញ្ចេញយោបល់​ទៅ​លើ Messi និង Ronaldo អតីត​គ្រូបង្វឹក​របស់ Man Utd រូប​នេះ ក៏​បាន​បង្ហើប​ថា​ខ្លួន​នឹង​ឈាន​ជើងសារ​ជា​ថ្មី​ម្តងទៀត ក្នុង​អាជីព​ជា​គ្រូបង្វឹក​នៅ​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ