ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​បក្ស​ប្រឆាំង​ថា បាន​ឯកភាព​ឲ្យ​លោក សម រ​ង្ស៊ី វិល​ចូល​ស្រុក​វិញ​ឆ្នាំ​២០១៩

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​មិន​បញ្ចា​ក់​ពេលវេលា​ច្បាស់លាស់​យ៉ាងណា​ក្តី​គណៈកម្មាធិការ​ចិ​ន្ត្រៃ​យ៍​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្រេច​ឯកភាព​គ្នា ចំនួន​៥​ចំណុច ដើម្បី​រៀបចំ​ឲ្យ​លោក សម រ​ង្ស៊ី វិល​ចូល​ស្រុក​វិញ នៅ​ពេល​ខាង​មុខ​នេះ​។ លោក…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​មិន​បញ្ចា​ក់​ពេលវេលា​ច្បាស់លាស់​យ៉ាងណា​ក្តី​គណៈកម្មាធិការ​ចិ​ន្ត្រៃ​យ៍​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្រេច​ឯកភាព​គ្នា ចំនួន​៥​ចំណុច ដើម្បី​រៀបចំ​ឲ្យ​លោក សម រ​ង្ស៊ី វិល​ចូល​ស្រុក​វិញ នៅ​ពេល​ខាង​មុខ​នេះ​។

លោក អេ​ង ឆៃ​អ៊ា​ង អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីក្រុង​ឡូ​វែ​ល (Lowell) រដ្ឋ​ម៉ាស្សា​ឈូ​សេត (Massa chusetts) សហរដ្ឋអាមេរិក​បាន​លើក​ឡើយ​ប្រធានបទ​ចំនួន​បី​រួម​មាន​ទី​១ – ពិនិត្យ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ទី​២- រៀបចំ​សកម្មភាព​សម្រាប់​គណបក្ស​សម្រាប់​រយៈពេល​បី​ខែ​ខាង​មុខ និង​ទី​៣- កិច្ច​ពិភាក្សា​ផ្សេង​ៗ ។

លោក​បន្ត​ថា កិច្ចប្រជុំ​ក៏​មានការ​ចួ​ល​រួម​ពី​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កា​ណា​ដា​ថ្នាក់ដឹកនាំ​នៅ​សហរដ្ឋអាមេរិក​ព្រមទាំង​បើ​ការ​ចូលរួម​ផ្តល់​មតិ​ពី​អ្នកគាំទ្រ​តាម​រយៈ​ស្កា​យ​ផង​ដែរ ។ លោក​បន្ត​ថា កិច្ចប្រជុំ​ក៏​បាន​បដិសេធន៍​ចំពោះ​សំដី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ដែល​យក​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ជា​ចំណាប់​នយោបាយ​ជាមួយ​សហគមន៍​អ៊ឺ​រ៉ុ​ប ។ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​សហគមន៍​អ៊ី​រ៉ុ​ប​ក្នុង​ការ​ជំរុញ និង​ស្ថា​លទ្ធិប្រជាធិបតេយ្យ​ដំណើរ​ឡើង​វិញ ។

លោក​ក៏​បាន​បញ្ជាក់​ថា «​អចិន្ត្រៃយ៍​យើង​បាន​បដិសេធន៍​នូវ​អ្វី​ដែល​ហ៊ុន សែន យក​បក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ជា​ចំណាប់ខ្មាំង​នយោបាយ​ជាមួយ​សហគមន៍​អ៊ី​រ៉ុ​ប ។ បក្ស​សង្គ្រោះ​ជាតិ​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​សហគមន៍​អ៊ី​រ៉ុ​ប​ក្នុង​ការ​ជំរុញ និង​ស្តា​លទ្ធិប្រជាធិបតេយ្យ​ដំណើរ​ឡើង​វិញ ហើយ​ពិសេស​នោះ គឺ​ចំណុច​ទាំង​៥​ដែល​សហគមន៍​អឺរ៉ុប​ទាមទារ​» ។

អនុប្រធាន​គណបក្សប្រឆាំង​ក៏​បាន​ឲ្យ​ដឹង​ថា អចិន្ត្រៃយ៍​គណបក្ស​ក៏​សម្រេច​រៀបចំ​ឲ្យ​មានដំណើរ​វិល​ចូល​ស្រុក​ឡើង​វិញ​ផង​ដែរ ។ លោក​បាន​គូសបញ្ជាក់​ថា​«​យើង​បាន​ឯកភាគ​គ្នា​ក្នុង​រៀបចំ​ឲ្យ​មានដំណើរ​វិល​ចូល​ស្រុក​របស់​លោក​ប្រធាន សម រ​ង្ស៊ី ដោយ​ធ្វើ​នយោបាយ​កៀ​គរ​ចំនួន​៥​ចំណុចរួម​មាន ទី​១- រៀបចំ​កម្លាំង ដើម្បី​ត្រៀម​ទទួល​លោក សម រ​ង្ស៊ី ចូល​ស្រុក​វិញ ។ ទី​២- ពង្រីក​សកម្មភាព​ការទូត ។ ទី​៣- ពង្រឹង និង​ពង្រីក​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្រោម​ការ​គ្រប់​របប​ហ៊ុន សែន ។ ទី​៤- ធ្វើ​ទំនាក់ទំនង​ជាមួយ​អ្នក​ប្រជាធិបតេយ្យ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ធ្វើ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​នៅ​ឆ្នាំ​២០១៩​នេះ ។ ទី​៥-​រៀបចំ​ថវិកា​សម្រាប់​ការ​វិល ចូល​របស់​លោក សម រ​ង្ស៊ី​» ។

សូម​ជម្រាប​ថា កិច្ចប្រជុំ​ដឹកនាំ​ដោយ​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​មាន​អ្នកចូលរួម​មាន​លោកស្រី មូរ សុខ​ហួរ អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេ​ង ឆៃ​អ៊ា​ង អតីត​អនុប្រធាន លោក​ឡុ​ង​ឬ​មន្ត្រីជាន់ខ្ពស់​គណបក្ស​លោក ហូរ វ៉ា​ន់ លោក​អ៊ូ ច័ន្ទ​រិ​ទ្ធ និង​មន្ត្រី​មួយ​ចំនួន​ទៀត ។

លោក​សម រ​ង្ស៊ី បាន​សរសេរ​លើក​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា «​កិច្ចប្រជុំ​ទី​១ របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោយ​ពី​របប​ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​អន្ត​នោ​ម័ត និង​ដោយ​ខុសច្បាប់​កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៧ ។ កិច្ចប្រជុំ​នេះ​បាន​រៀបចំ​ធ្វើ​ឡើង​ថ្ងៃនេះ​នៅ​ទីក្រុង​ឡូ​វែ​ល (Lowell) រដ្ឋ​ម៉ាស្សា​ឈូ​សេត (Massa chusetts) សហរដ្ឋអាមេរិក​ដោយ​មាន​សមាជិក​១៥​រូប​លើ​២៤​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បាន​ចូលរួម​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ក្នុង​កិច្ចប្រជុំ​ជា​ប្រវត្តិសាស្ត្រ​នេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ