ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​កាំ​ពី​…​កំពុង​ជួប​បាតុភូត​ដ៏ចម្លែក​​ពុំ​ធ្លាប់​​​​​កើត​​​ឡើង

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​​ ៖ វាជាបាតុភូតមួយដ៏ចម្លែកដែលពលរដ្ឋថា​ ពុំធ្លាប់កើតមាននោះទេ នាពេលកន្លងមក ខណៈ​ដែលរដូវប្រាំងទឹកសម្រក បែរ​ជាមានបាតុភូត​ទឹកជំនន់ទៅវិញនោះ ។ ស្ថានភាពការជន់លិច​នេះ បានកើត​មានយ៉ាងគំហុកកាលពីល្ងាចថ្ងៃទី២០…

ខេត្តក្រចេះ​​ ៖ វាជាបាតុភូតមួយដ៏ចម្លែកដែលពលរដ្ឋថា​ ពុំធ្លាប់កើតមាននោះទេ នាពេលកន្លងមក ខណៈ​ដែលរដូវប្រាំងទឹកសម្រក បែរ​ជាមានបាតុភូត​ទឹកជំនន់ទៅវិញនោះ ។ ស្ថានភាពការជន់លិច​នេះ បានកើត​មានយ៉ាងគំហុកកាលពីល្ងាចថ្ងៃទី២០ មករា ធ្វើ​ឱ្យ​ក្យូស​ផ្ទះទឹកនីមួយ​ៗ​ដែល​ពលរដ្ឋទើបតែ​បានសង់តាមជួរ​ខ្សែ​ទឹកហូរ​លើថ្មដា ក្នុងរមណីយដ្ឋានកំាពីសម្រាប់ទទួលភ្ញៀវទេស​ចរ​នេះ បែរ​​ត្រូវទឹក​ជន់លិច​​អស់ ។

ជាមួយ​បាតុភូត​នេះ ក៏មានការលើកឡើងថា ការជន់ឡើងពីទឹកជំនន់ខុសរដូវ មិន​មែនជាបាតុ​ភូត​ធម្ម​ជាតិ​នោះទេ ដែល​​ការជន់ឡើងរបស់ទឹកទន្លេមេគង្គនេះ បណ្តាលមកពីការ​បើកផ្លូវទឹកពីទំនប់វារី​អគ្គិស​នីនៅ​ប៉ែកខាងលើ​នៃដងទន្លេមេគង្គ ទើបធ្វើឲ្យទឹកបានហូរ​ជន់យ៉ាងគំហុកតាមទន្លេប៉ែកខាងក្រោម ។ ការជន់​ឡើង​នៃជំនន់ទន្លេ នារដូវប្រាំងនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋនៅតាម​បណ្តោយដ​ងទន្លេមេ​គង្គ ពួកគាត់ចាត់ទុកថា ជាបម្រែបម្រួលអាកាសធាតុដែលពុំធ្លាប់ជួបប្រទះ ព្រោះថារដូវប្រាំងជារដូវទឹក​ស្រកតែឆ្នាំនេះរដូវប្រាំងបែជាមានទឹកជំនន់ទៅវិញ ។

បន្ទាប់ពីស្ថានភាពទឹកជនន់ គឺនៅតែបន្តជន់ឡើងជាបន្តបន្ទាប់ក្នុងអំឡុងរយៈពេល២ថ្ងៃជាប់ៗគ្នានេះ ពល​រដ្ឋដែលមានរបរលក់នំចំនី ត្រីសាច់ និងជួលរោងក្យូសសម្រាប់ភ្ញៀវ ក្នុងរមណីយដ្ឋានកាំពីក៏​បាន​រុះរើ​រោង​ក្យូសផ្ទះ​ទឹក និង​ជម្លៀសសម្ភារដែលដាក់លក់ក្នុងរមណីយដ្ឋានឡើងមកលើគោកវិញ​ដើម្បីគេច​ពីការលិច​លង់ និងខូចខាត ។

ព័ត៌មានបន្ថែមនឹងមាន​ផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ