ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អឹុម ជីវ៉ា ចាត់​ទុក​ការ​ចូលរួម​បុណ្យសព​មិន​មែន​​ជា​រឿង​លាក់​ឆុង ជា​ការ​លើកទឹកចិត្ត​សាច់ញាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​មនុស្សធម៌ អឹុម ជីវ៉ា នៅ​តែ​ប្រកាន់​គោលការណ៍​ចែករំលែក​ក្តី​ស្រឡាញ់​ដល់​តារា​សិល្បៈ​ចាស់​ថ្មី មិន​ប្រកាន់​រាល់ពេល​មានការ​ជួប​នូវ​រឿងរ៉ាវ​ណាមួយ​។ ម្ល៉ោះហើយ​លោក​អឹុម ជីវ៉ា គេ​ឃើញ​ចូលរួម​ក្នុង​ពិធី​បុណ្យសព​អ្នកគ្រូ…

រាជធានី​ភ្នំពេញ ៖ តារា​មនុស្សធម៌ អឹុម ជីវ៉ា នៅ​តែ​ប្រកាន់​គោលការណ៍​ចែករំលែក​ក្តី​ស្រឡាញ់​ដល់​តារា​សិល្បៈ​ចាស់​ថ្មី មិន​ប្រកាន់​រាល់ពេល​មានការ​ជួប​នូវ​រឿងរ៉ាវ​ណាមួយ​។ ម្ល៉ោះហើយ​លោក​អឹុម ជីវ៉ា គេ​ឃើញ​ចូលរួម​ក្នុង​ពិធី​បុណ្យសព​អ្នកគ្រូ គង់ ណា​រី អង្គុយ​មុខស្រពោន​នៅ​នឹង​មុខ​មឈូស ហើយ​រូបភាព​នេះ​លោក​តែងតែ​ធ្វើ​ជា​ដរាប​រាល់ពេល​អ្នកសិល្បៈ​បាន​ចែក​ឋាន​។

ការ​សម្តែង​នូវ​សណ្តាន​ចិត្ត​ចូលរួម​ក្នុង​ពិធី​បុណ្យសព​ដែល​កម្រ​បាត់​មុខជា​ច​លករ​មួយ​ជម្រុញ​ឲ្យ​លោក​អឹុម ជីវ៉ា ដូច​តារា​គម្រូ​ក្នុង​សិល្បៈ ហើយ​ក៏​បាន​ប្រែក្លាយ​ចិត្ត​តារា​ជា​ច្រើន​ផ្សេង​ទៀត​ងាក​មក​រួបរួម​គ្នា​ជាមួយ​លោក​ជីវ៉ា កាន់តែ​ច្រើន និង​រឹតតែ​បង្ហាញ​ថា សិល្បៈ​ពិតជា​មានការ​រាប់អាន​ស្រឡាញ់​គ្នា​នៅ​ពេល​គេ​មើល​មក​។

ក្នុង​ពិធី​បុណ្យសព​អ្នកគ្រូ គង់ ណា​រី លោក​អឹុម ជីវ៉ា បាន​ចូលរួម ហើយ​ក៏​ឃើញ​មាន​វត្តមាន​តារា​ជា​ច្រើន​ទៀត​ដែល​នេះ​ក៏​ជា​កម្លាំងចិត្ត​មួយ​ដ៏​សំខាន់​សម្រាប់​ក្រុម​គ្រួសារ​សព​ដែល​កំពុង​តែ​មានរឿង​សោកសៅ​។

លោក​អឹុម ជីវ៉ា បាន​ឲ្យ​ដឹង​ថា អ្នកចូលរួម​បុណ្យសព គឺ​បាន​បុណ្យ​ច្រើន និង​ជា​ការ​លើកទឹកចិត្ត​មួយ​ដ៏​ធំ​សម្រាប់​គ្រួសារ​នៃ​សព លោក​មិន​ដែល​ប្រកាន់​តម​មិន​ទៅ​នោះ​ទេ​។ មិនមែន​តែ​សព​នៅ​ភ្នំពេញ​នោះ​ទេ សព​តារា​នៅ​តាម​ខេត្ត​ក៏​លោក​ឆ្លៀត​ទៅ​ចូលរួម​។ លោក​ជីវ៉ា​បន្ត​ថា មក​ពី​លោក​ធ្លាប់​បួស​រៀន ទើប​ដឹង ទើប​ប្រកាន់​ជំហរ​មិន​ចោល​បុណ្យសព​។ លោក​មិន​គិត​រឿង​ឆុង ឬ​ធ្លាក់​យីអ៊ុន​ឡើយ ដោយសារ​មូលហេតុ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​បណ្តា​បុណ្យសព​អ្នកសិល្បៈ​ខ្លះ​ខ្សត់​ញាតិ​មិត្ត​កាន់តែ​ស្រងេះស្រងោច បើ​អាច​យើង​គួរ​ឆ្លៀត​បង្ហាញ​សញ្ញា​នេះ​ទាំងអស់​គ្នា​។

ជា​ថ្មី​ម្តងទៀត​សព​អ្នកគ្រូ គង់ ណា​រី តម្កល់​នៅ​វត្ត​ស្រះ​ចក ហើយនឹង​ធ្វើ​ពិធី​បូជា​នៅ​យប់​ថ្ងៃ​ពុធ ទី​២៣ មក​រា ឆ្នាំ​២០១៩ នា​វេលា​ម៉ោង​៩​យប់​។ ដូចនេះ​សូម​ជូនដំណឹង​ម្តងទៀត សម្រាប់​សិល្បករ​ទាំងអស់​គ្រប់​ជំនាន់ មេត្តា​ចូលរួម ប្រសិនបើ​មិន​រវល់​ភារកិច្ច​ចាំបាច់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ