ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អដ្ឋិធាតុ​កងទ័ព​វៀតណាម​១,១០០​នាក់​ស្លា.ប់​បាត់បង់​ជីវិត​នៅ​កំពង់ធំ​ត្រឡប់​ទៅ​ស្រុក​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៩​នេះ​ថា​កាលពី​ចុង​ស​ប្តា​ហ៍​មុន នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៩ នៅ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​បាន​ចុះហត្ថលេខា​ផ្ទេរ​ប្រគល់​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ចំនួន​១៨​អដ្ឋិធាតុ​ដែល​បាន​ជីក​រុករក​ឃើញ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៩​នេះ​ថា​កាលពី​ចុង​ស​ប្តា​ហ៍​មុន នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៩ នៅ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​បាន​ចុះហត្ថលេខា​ផ្ទេរ​ប្រគល់​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ចំនួន​១៨​អដ្ឋិធាតុ​ដែល​បាន​ជីក​រុករក​ឃើញ នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ ក្នុង​ជំហាន​ទី​១ ដំណាក់កាល​ទី​១៨ រដូវប្រាំង ឆ្នាំ​២០១៨-២០១៩ ។

ដែល​មាន​សមាសភាព​ភាគី​ថ្នាក់ដឹកនាំ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​កាន់​មាតុប្រទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​វិញ ។

សូម​បញ្ជាក់​ថា អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​កងកម្លាំង​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​សហការ​ជាមួយ​ក្រុមបច្ចេកទេស (K70+K72) រួម​ជាមួយ​អាជ្ញាធរ​ដែនដី ប្រជាពលរដ្ឋ នៅ​ទូ​ទាំង​ខេត្តកំពង់ធំ​បាន​ជីក​រុករក​ឃើញ​តាំងពី​ឆ្នាំ​២០០៣ រហូត​មក​ដល់​២០១៩ ពេល​នេះ​មាន​ចំនួន​១,១០០​អដ្ឋិធាតុ​រួច​ហើយ (​ក្នុង​នោះ​សហការ​ជីក​យក​បាន​នៅ​ក្រៅ​ខេត្តកំពង់ធំ បាន​ចំនួន​០៨​អដ្ឋិធាតុ​) ដែល​បាន​ធ្វើ​មាតុភូមិនិវត្តន៍ ។

យោង​តាម​ក្រសួងការពារជាតិ​កម្ពុជា​បាន​អះអាង​ថា ប្រតិបត្តិការ​ស្វែងរក​អដ្ឋិធាតុ​នេះ​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៤ និង​ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ព្រមទាំង​ថ្នាក់ដឹកនាំ គណៈកម្មការ​ជីក​រុករក​អដ្ឋិធាតុ​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ចំនួន​២៥​នាក់ និង​ភាគី​ថ្នាក់ដឹកនាំ​បញ្ជាការដ្ឋាន​យោធា​ខេត្ត​ប៊ិ​ញ​ភឿ​ក​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ដឹកនាំ​ដោយ​វរសេនីយ៍ឯក ទ្រិ​ញ ថា​ញ់ តាម​មេបញ្ជាការ​រង​បញ្ជាការដ្ឋាន​យោធា​ខេត្ត​ប៊ិ​ញ​ភឿ​ក រួម​ជាមួយ​ក្រុមបច្ចេកទេស​ជីក​រុករក​អដ្ឋិធាតុ (K72) ចំនួន​២២​នាក់ ។ លោក​បាន​ថ្លែង​បញ្ជាក់​ទៀត​ថា «​យើង​នឹង​បន្ត​សហការ​ជីក​រុករក​បន្ត​អដ្ឋិធាតុ​ដែល​នៅ​សេសសល់​ប្រមាណ​៣៥​ទៅ​៤០​អដ្ឋិធាតុ​ទៀត​នៅ​ជំហាន​ទី​២ ដំណាក់កាល​ទី​១៨ រដូវប្រាំង​ឆ្នាំ​២០១៨-២០១៩ នៅ​ពេល​ខាង​មុខ​ទៀត​» ៕

កែសម្រួលដោយ