ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងោរដំឡូង​មី​ហូប លុះ​២០​នាទី​ក្រោយមក​ប្រកាច់​ហៀរ​ទឹកមាត់

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​ក្រោយ​ពី​ហូប​ស្រា​បៀ​ និង​ហូប​ដំឡូង​មី​ស្ងោរ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ មក​រា ២០១៩ ស្ថិត​នៅ​ភូមិ​តាណ​ង ឃុំ​តា​ឡាវ ស្រុក​អណ្តូង​មាស​។…

ខេត្តរតនគិរី ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​ក្រោយ​ពី​ហូប​ស្រា​បៀ​ និង​ហូប​ដំឡូង​មី​ស្ងោរ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ មក​រា ២០១៩ ស្ថិត​នៅ​ភូមិ​តាណ​ង ឃុំ​តា​ឡាវ ស្រុក​អណ្តូង​មាស​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ សំ ពូ​លី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​កម្មករ​ស៊ីឈ្នួល​លើក​ដំឡូង​អោយ​អ្នក​ភូមិ និង​មានស្រុក​កំណើត​ភូមិ​ដើម​ដូង ឃុំ​កំពុង​ឈូក ស្រុក​ក​អណ្តែត ខេត្តតាកែវ ចំណែក​ប្រពន្ធ​របស់​ជន​រង​គ្រោះ​ឈ្មោះ វ៉​ន វី អាយុ​៣៧​ឆ្នាំ និង​មានកូន​២​នាក់​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ប៉ូលិស​មូលដ្ឋាន​បានអោយ​ដឹង​ថា តាម​ការ​រៀបរាប់​ពី​ប្រពន្ធ​និង​សាច់ញាតិ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ស្ងោរដំឡូង​មី​១​ឆ្នាំង រួច​ជន​រង​គ្រោះ​និង​មិត្តភក្តិ​២-៣​នាក់​ជា​កម្មករ​ដូច​គ្នា​បាន​អង្គុយ​ហូប​ស្រា​បៀ​អស់​២-៣​កំប៉ុង​ទាំង​ព្រឹក បន្ទាប់​មក​ជន​រង​គ្រោះ​បាន​យក​ដំឡូង​មី​ដែល​ស្ងោរ​ឆ្អិន​មក​ហូប​អស់​២​ដុំ​ម្នាក់ឯង លុះ​បាន​រយៈពេល​ប្រហែល​២០​នាទី​ក្រោយមក ជន​រង​គ្រោះ​បាន​ដួល​ប្រកាច់​ហៀរ​ទឹកមាត់ ឃើញ​ដូច្នេះ​បងប្អូន​សាច់ញាតិ​បាន​ដឹក​ជន​រង​គ្រោះ​ទៅ​មណ្ឌល​សុខភាព​ស្រុក​អណ្តូង​មាស​ដែល​មាន​ចំងាយ​៥-៦​គីឡូម៉ែត្រ ហើយ​ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​នា​ពាក់​កណ្តាលផ្លូវ ហើយ​បងប្អូន​សាច់ញាតិ​របស់​ជន​រង​គ្រោះ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ឱ្យ​ចុះ​មក​ពិនិត្យ ។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា បើ​តាម​ការ​ត្រួតពិនិត្យ ជា​លទ្ធផល​រក​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ពុល​ដំឡូង​មី​បណ្តាល​ឱ្យ​ស្លាប់​ពិតប្រាកដ​មែន​គ្មាន​រឿង​ឃាតកម្ម​កើតឡើង​នោះ​ទេ​។ បច្ចុប្បន្ន​សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ