ដំណាំ​នេះ​ពិតជា​អស្ចារ្យ​មែន មើលចុះ​!

Sponsored

មណ្ឌលគិរី ៖ ដំណាំ​ដំឡូងបារាំង​ជា​ដំណាំ​មួយ​ប្រភេទ​ដែល​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តមណ្ឌលគិរី​សហការ​ជាមួយ​មហាវិទ្យាល័យ​កសិកម្ម​ចំការ​ដួង​បាន​ធ្វើការ​ពិសោធន៍​ដាំ​ដុះ រយៈពេល​៣​ឆ្នាំ នៅ​ក្រុង​សែន​មនោ​រម្យ ។

ជាក់ស្តែង​និស្សិត​នៃ​មហាវិទ្យាល័យ​កសិកម្ម​ចំការ​ដួង​ចំនួន​៤៥​នាក់ ដឹកនាំ​ដោយ​ឯកឧត្តម ង៉ោ ប៊ុ​ន​ថា​ន សាកល​វិទ្យា​ធិ​ការ​នៃ​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម និង​លោក​សាស្ត្រាចារ្យ​ជាង ហុង ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​កសិកម្ម​របស់​សាកលវិទ្យាល័យ​ចំការ​ដួង និង​មានការ​ចូលរួម​ពី​សំណាក់​ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​បាន​អញ្ជើញ​ចុះ​ប្រមូល​ផលដំណាំ​ដំឡូងបារាំង ស្ថិត​នៅ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៩ ។

តាម​ការ​បញ្ជាក់​របស់​លោក​សាស្ត្រាចារ្យ ជាង ហុង ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​កសិកម្ម បានឱ្យ​ដឹង​ថា គោលបំណង​ដែល​ដឹកនាំ​និស្សិត​នៃ​មហាវិទ្យាល័យ​កសិកម្ម​ចំការ​ដួង​ចុះ​មក​ជួយ​ប្រមូល​ផល​ដំឡូងបារាំង គឺ​ដើម្បី​បង្ហាញ​ដល់​និស្សិត​ឃើញ​ថា ដំឡូងបារាំង​អាច​ដាំ​ដុះ​បាន​នៅ​ប្រទេស​កម្ពុជា ឬ​ឯ​ទិន្នផល​ខ្ពស់​បង្គួរ និង​បង្ហាញ​នូវ​តម្លៃ និង​ទុន​ដាក់​ចូល​ក្នុង​ការ​ដាំ​ដុះ​ដំណាំ​ដំឡូងបារាំង ដើម្បី​ឱ្យ​ដឹង​ថា ការ​ដាំដំឡូង​បារាំង​បាន​ទិន្នផល​យ៉ាងណា បើ​ប្រៀប​នឹង​ដំណាំ​ដទៃ ។

លោក​សាស្ត្រាចារ្យ​បន្ថែម​ថា ក្នុងឆ្នាំនេះ​បាន​ប្រមូល​ផល​ដំឡូងបារាំង​មាន​ចំនួន​០៦​ពូជ​ដែល​បាន​រើស​ពី​ឆ្នាំ​កន្លង​មក ហើយ​ឆ្នាំ​នេះ​ជា​ការ​ពិសោធន៍​លើក​ទី​៣​ដែល​បាន​ទទួល​ទិន្នផល​គួរសម រីឯ​ទិន្នផល​នេះ ខ្ពស់​ក៏​ពិតមែន តែ​មិន​អាច​ប្រៀប​នឹង​បណ្តា​ប្រទេស​មួយ​ចំនួន ជា​ពិសេស​ប្រទេស​អ៊ឺ​រ៉ុ​ប ហើយ​សម្រាប់​កម្ពុជា​ការ​ដាំដំឡូង​បារាំង​ក្នុង​១​ហិ​កតា​បាន​ទិន្នផល​១៧-២០​តោន​នឹង​លក់​បាន​ក្នុង​១​គីឡូក្រាម​ចំនួន​៤,០០០​រៀល​ចុះបើ​ក្នុង​១​ហិ​កតា​បាន​ទិន្នផល​១៧​តោន​យ៉ាងតិច​ក៏​បាន​ជាង​១​ម៉ឺន​ដុល្លារ​ដែរ ។ លោក សាស្ត្រាចារ្យ​សន្និដ្ឋាន​ថា ការ​ដាំដំឡូង​បារាំង​នៅ​ខេត្តមណ្ឌលគិរី​ពិតជា​អាច​ដាំ​បាន នេះ​ជា​ការ​ពិសោធន៍​ឆ្នាំ​ទី​៣ ថែម​ទាំង​មាន​បច្ចេកទេស​គ្រប់គ្រាន់​មានពូជ ដែល​សម​ស្រប​នឹង​អាកាសធាតុ​នៅ​តំបន់​នេះ ។

ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និ​នេសាទ​ខេត្តមណ្ឌលគិរី​លោក សុង ឃាង បាន​បញ្ជាក់​ថា នេះ​ជា​ឆ្នាំ​ទី​៣​ហើយ​ដែល​មន្ទីរ​កសិកម្ម​សហការ​ជាមួយ​មហាវិទ្យាល័យ​កសិកម្ម​ចំការ​ដួង​ធ្វើការ​សិក្សា​អំពី​ដំណាំ​ដំឡូងបារាំង​នៅ​ក្នុង​ខេត្តមណ្ឌលគិរី ។ លោក​បន្ត​ថា លើក​ទី​៣​នេះ​លទ្ធផល​ការ​ដាំ​ដុះ​ដំឡូងបារាំង​មាន​ភាពល្អ​ប្រសើរ ហើយ​អាច​កំណត់​បាន​ពូជ​ដែល​ត្រូវ​ដាំ និង​សម​ស្រប​តាម​អាកាសធាតុ ។ លោក សុង ឃាង សង្ឃឹមថា ឆ្នាំ​ក្រោយ​ការ​ដាំដំឡូង​បារាំង​នេះ និង​សាយភាយ​ដល់​កសិករ​ដែល​មាន​ចំណាប់អារម្មណ៍ និង​តម្លៃ​ក៏​ល្អ​ដែរ ជា​ពិសេស​នឹង​ធ្វើការ​ផ្សព្វផ្សាយ​អំពី​បច្ចេកទេស​ពូជ ជូន​ដល់​កសិករ​ផង​ដែរ ។
ដូច្នេះ ឯកឧត្តម បាន​ណែនាំ​ដល់​មន្ទីរ​កសិកម្ម និង​មហាវិទ្យាល័យ​កសិកម្ម​ចំការ​ដួង​ត្រូវ​សហការ​គ្នា ជួយ​ដល់​កសិករ​ដែល​មាន​ចំណាប់អារម្មណ៍​ដាំដំឡូង​បារាំង​នេះ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ