ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ចឹ​ង​! ឈ្មួញ​នាំ​ធ្យូង​ចេញ​ទៅ​ថៃ​សុំ​បញ្ឈប់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ឈ្មួញ​នាំ​ធ្យូង​ចេញ​ទៅ​ថៃ​តាម​ច្រក​តំបន់​បឹង​ត្រកួន​សុំ​បញ្ឈប់​មាន​អ្នក​រត់ការ​ក្នុង​១​រថយន្ត បង់អស់​៧.៥០០​ទៅ​៨.០០០​បាត មិន​ចំនេញ​បង់​នាំ​ចេញ​ដោយ​ខ្លួនឯង​។ ឈ្មួញ​ដែល​នាំ​ធ្យូង​ចេញ​បាន​ប្រាប់​ថា ឈ្មួញ​ដែល​រកស៊ី​ទិញ​ធ្យូង​នាំ​ចេញ​មាន​ប្រមាណ​៣​ទៅ​៤​នាក់ តែ​ពេល​នេះ​ត្រូវ​ឈប់ នាំ​ឈ្មួញ​ម្នាក់​ទៅ​ហើយដោយ​មូលហេតុ​ដែល​ឈ្មួញ​នាំ​ចេញ​ទៅ​លក់ បណ្តាល​ខាង​បង់​លក់​មិន​ចំនេញ…

ខេត្តបន្ទាយមានជ័យ ៖ ឈ្មួញ​នាំ​ធ្យូង​ចេញ​ទៅ​ថៃ​តាម​ច្រក​តំបន់​បឹង​ត្រកួន​សុំ​បញ្ឈប់​មាន​អ្នក​រត់ការ​ក្នុង​១​រថយន្ត បង់អស់​៧.៥០០​ទៅ​៨.០០០​បាត មិន​ចំនេញ​បង់​នាំ​ចេញ​ដោយ​ខ្លួនឯង​។

ឈ្មួញ​ដែល​នាំ​ធ្យូង​ចេញ​បាន​ប្រាប់​ថា ឈ្មួញ​ដែល​រកស៊ី​ទិញ​ធ្យូង​នាំ​ចេញ​មាន​ប្រមាណ​៣​ទៅ​៤​នាក់ តែ​ពេល​នេះ​ត្រូវ​ឈប់ នាំ​ឈ្មួញ​ម្នាក់​ទៅ​ហើយដោយ​មូលហេតុ​ដែល​ឈ្មួញ​នាំ​ចេញ​ទៅ​លក់ បណ្តាល​ខាង​បង់​លក់​មិន​ចំនេញ ព្រោះតែ​មាន​វប្បធម៌​រត់ការ​ថ្លៃ​ពេក ដោយ​រថយន្ត​១​គ្រឿង ដឹក​ធ្យូង​ទម្ងន់​២០​តោន ត្រូវ​បាន​អ្នក​រត់ការ​ទារ​លុយ​បង់ថ្លៃ​រត់ការ​នាំ​ចេញ​មាន​អ្នក​រត់ការ​២​នាក់​ម្នាក់ រថយន្ត​១​គ្រឿង​ដឹក​ធ្យូង​តម្លៃ​៨.០០០​បាត និង​ម្នាក់​ទៀត​រថយន្ត​១​គ្រឿង​ដឹក​ធ្យូង​យក​តម្លៃ​៧.៥០០​បាត ។

ឈ្មួញ​រូប​នោះ​បាន​បញ្ជាក់​ថា ធ្យូង គឺ​ទទួល​ទិញ​ពី​ប្រជាពលរដ្ឋ​ដឹក​យក​មក​លក់​ក្នុង​១​តោន​តម្លៃ​៣,៥០០​បាត ហើយ​ជួល​កម្មករ​លី​ដាក់​រថយន្ត ១​កា​រ៉ុ​ង​ធ្យូង​តម្លៃ​៣​បាត ហើយ​ដឹកនាំ​ចេញ​ទៅ​លក់​អោយ​ឈ្មួញ​ក្នុង​ទឹកដី​ថៃ​លក់​ក្នុង​១​តោន​តម្លៃ​៤.០០០​បាត ហើយ​ក្នុង​១​រថយន្ត​ដឹក​បាន​២០​តោន ត្រូវ​បាន​បង់​អោយ​អ្នក​រត់ការ​មាន​តម្លៃ​៨.០០០​បាត ទៅ​៧.៥០០​បាត តែ​វា​ចំនេញ​តិចតួច​ណាស់ រហូត​ដល់​ពេល​នេះ​មាន​ឈ្មួញ​ខ្លះ​ត្រូវ​បាន​ឈប់​នាំ​ចេញ​សុខចិត្ត​ដឹក​ទៅ​លក់រាយ​នៅ​ក្នុងស្រុក​ប្រសើរ​ជាង ។

អ្នក​រត់ការ​ម្នាក់​បាន​ប្រាប់​ថា មូលហេតុ​ដែល​រត់ការ​ឈ្មួញ​នាំ​ធ្យូង​ចេញ​លក់​អោយ​ឈ្មួញ​ក្នុង​ទឹកដី​ថៃ​តាម​ច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន ស្រុក​ថ្មពួក​នេះ បណ្តាល​មក​ពី​មាន​សកម្មភាព​រញ៉េរញ៉ៃ​ពេក​ក្នុង​ការ​នាំ​ចេញ ទើប​មាន​អ្នក​រត់ការ​មាន​២​នាក់ ក្នុង​រថយន្ត​១​គ្រឿង​ដឹក​ធ្យូង​យក​តម្លៃ​៨.០០០​បាត និង​៧.៥០០​បាត គឺ​បង់​អោយ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ទើប​បានជា​នាំ​ចេញ​ដោយ​រលូន ។ ហើយ​អ្នក​រត់ការ​រូប​នោះ​បាន​បញ្ជាក់​ថា បើសិនជា​ឈ្មួញ​ចង់​នាំ​ចេញ​ធ្យូង​តាម​ច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន​ស្រុក​ថ្មពួក​ទៀន​នោះ អាច​ថា និង​អោយ​បិទ​មិន​អោយ​នាំ​ចេញ​ទៀត​ឡើយ ។

មន្ត្រី​គណកម្មការ​ច្រក​តំបន់​បឹង​ត្រកួន​បាន​បញ្ជាក់​ថា ធ្យូង​ដែល​ឈ្មួញ​នាំ​ចេញ​តាម​ច្រក​តំបន់​បឹង​ត្រកួន​រយៈពេល​កន្លង​មក​មិន​មានច្បាប់​ណាមួយ​អោយ​ចេញ​ឡើយ ការ​នាំ​ចេញ​ដោយ​មនោសញ្ចេតនា​ព្រោះ ថា​ធ្យូង​ដែល​នាំ​ចេញ​មិន​ម៉ែ​ន​ធ្យូង​ដែល​ដុត​ក្នុង​ខេត្តបន្ទាយមានជ័យ​នោះ​ទេ គឺ​ឈ្មួញ​ទិញ​ពី​ប្រជាពលរដ្ឋ​ដឹក​ពី​ខេត្ត​ព្រៈ​វិហារ និង​ខេត្តឧត្តរមានជ័យ​យក​មក​លក់​អោយ​ហើយ​ឈ្មួញ​ទិញ​ដឹក​ចេញ​ទៅ​លក់​អោយ​ថៃ ។

មន្ត្រី​រូប​នោះ​បាន​បញ្ជាក់​ថា បញ្ហា​អ្នក​រត់ការ​នាំ​ចេញ​អោយ​ឈ្មួញ​នាំ​ចេញ​ធ្យូង​លក់​អោយ​ថៃ​ដែល​ឈ្មួញ​គិត​ថា អស់​តម្លៃ​រត់ការ​ថ្លៃ​គ្មាន​លទ្ធភាព​អាច​ចំនេញ​បាន ហើយ​ចង់​នាំ​ចេញ​ដោយ​ខ្លួនឯង​មិន​ចាំបាច់​រត់ការ​នោះ គឺ​គាំទ្រ​ព្រោះ ការ​រកស៊ី​ជា​ទីផ្សារសេរី​គ្មាន​អ្នក​ណា​បង្ខិតបង្ខំ​អោយ​មាន​អ្នក​រត់ការ​នោះ​វា​ខុស និង​ច្បាប់ ។ បើសិនជា​មាន​អ្នក​រត់ការ​ធ្វើ​អោយ​ប៉ះពាល់​ដល់​អារម្មណ៍​ឈ្មួញ គឺ​គណៈ​ក​ម្មា​ការ​ច្រក​តំបន់​ព្រំដែន​បញ្ឈប់​ការ​នាំ​ចេញ​ធ្យូង​ទៅ​ថៃ​ព្រោះ គ្មាន​ច្បាប់​អនុញ្ញាតិ​ឡើយ ។

ទាក់ទិន​ឈ្មួញ​នាំ​ធ្យូង​ចេញ​លក់​ថៃ​តាម​ច្រក​តំបន់​បឹង​ត្រកួន​ស្រុក​ថ្មពួក​អ្នក​យក​ព័ត៌មាន​បាន​ទំនាក់ទំនង​ទៅ​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថ្មពួក​ដែរ តែ​មិន​អាច​ធ្វើការ​ទំនាក់ទំនង​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ