ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តី​ប្រាថ្នា​ជីវិត​ចុង​ក្រោយ លោកយាយ​សុំ​ហូប​ឆ្ងាញ់​បាន​ម្តង​មុន​លាចាក​លោក​នេះ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ឆាកជីវិត​មនុស្ស​ពិតជា​គ្មាន​អ្នក​ណា​ម្នាក់​ស្មាន​ដល់​មែន ជាក់ស្តែង​ដូច​ជា​លោកយាយ​ជាដើម ដែល​ដំបូង​មាន​ក្រុម​គ្រួសារ​រស់នៅ​យ៉ាង​មាន​សុភមង្គល តែ​នៅ​ជិត​ចុងបញ្ចប់​ជីវិត​បែរជា​ជួប​ប្រទះ​រឿងរ៉ាវ​នឹក​ស្មាន​មិន​ដល់ គឺ​ការ​និរាស​ព្រាត់ប្រាស់​ប្តី និង​កូន​ជាទី​ស្រលាញ់​របស់​ខ្លួន ដោយ​ត្រូវ​រស់នៅ​តែ​ម្នាក់ឯង​ក្នុង​រោង​ទំហំ​២​គុណ​២​ម៉ែត្រ ទាំង​ខ្លួន​ដើរ​មិនកើត​ទៀត​ផង​។…

ខេត្តកំពង់ស្ពឺ ៖ ឆាកជីវិត​មនុស្ស​ពិតជា​គ្មាន​អ្នក​ណា​ម្នាក់​ស្មាន​ដល់​មែន ជាក់ស្តែង​ដូច​ជា​លោកយាយ​ជាដើម ដែល​ដំបូង​មាន​ក្រុម​គ្រួសារ​រស់នៅ​យ៉ាង​មាន​សុភមង្គល តែ​នៅ​ជិត​ចុងបញ្ចប់​ជីវិត​បែរជា​ជួប​ប្រទះ​រឿងរ៉ាវ​នឹក​ស្មាន​មិន​ដល់ គឺ​ការ​និរាស​ព្រាត់ប្រាស់​ប្តី និង​កូន​ជាទី​ស្រលាញ់​របស់​ខ្លួន ដោយ​ត្រូវ​រស់នៅ​តែ​ម្នាក់ឯង​ក្នុង​រោង​ទំហំ​២​គុណ​២​ម៉ែត្រ ទាំង​ខ្លួន​ដើរ​មិនកើត​ទៀត​ផង​។

​ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​យើង​លោកយាយ យុង សះ អាយុ​៦៦​ឆ្នាំ រស់នៅ​ភូមិ​ស្លែង ឃុំ​ស្វាយ​រំពារ ស្រុក​​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ បាន​រៀបរាប់​ថា ពី​ដើម​ឡើយ​គាត់​ក៏​មាន​ក្រុម​គ្រួសារ​ដូច​អ្នក​ដទៃ​ក្នុងភូមិ​ដែរ តែ​ក្រោយមក​ប្តី​ក៏​ព្រាត់ប្រាស់​ទៅ​បាត់ ចំណែក​កូន​២​នាក់ ក្នុង​នោះ​ប្រុស​ម្នាក់ បន្ទាប់​ពី​រៀប​ការ​មានគ្រួសារ​គេ​ក៏​ទៅ​កសាង​អនាគត​ជាមួយ​ប្តី​ប្រពន្ធ​របស់​គេ​អស់​ដែរ ដល់​រដូវ​បុណ្យ​ទាន​ទើប​ពួក​គេ​មក​លេង​ម្តង​។ ថ្វី​ត្បិត​តែ​រស់នៅ​តែ​ម្នាក់ឯង គាត់​បាន​ខិតខំ​ធ្វើការ​រកស៊ី​ចិញ្ចឹមជីវិត​ដោយ​ការ​ស៊ីឈ្នួល​ផ្សេង​ៗ​ដើម្បី​បាន​ប្រាក់​កម្រៃ​យក​មក​ទិញ​ម្ហូប និង​ថ្នាំពេទ្យ​នៅ​ពេល​ឈឺ​ថ្កាត់​ម្តង​ៗ​។

លោកយាយ​រៀបរាប់​ទៀត​ថា ទើប​នៅ​អំឡុង​២​ឆ្នាំ​ចុង​ក្រោយ​នេះ គាត់​ក៏​ធ្លាក់ខ្លួន​ឈឺ​ស្ពឹក​ជើង​ដើរ​មិន​រួច​ដូច​មុន គឺ​ដេក​នៅ​តែ​ក្នុង​រោង​។ ដោយ​ចង់​រស់ និង​ខ្វះ​លុយ​ព្យាបាល​ខ្លួន​គាត់ ក៏​បញ្ចាំ​ដី​ដែល​សង់រោង​ស្នាក់​នៅ​សព្វថ្ងៃ​ចំនួន​ជាង​៥០​ម៉ឺន​រៀល គឺ​យក​ប្រាក់​មក​មើលខ្លួន តែ​រហូត​មក​ដល់​ពេល​នេះ លុយ​ក៏​អស់​ជំងឺ​ហាក់បីដូចជា​មិន​ថមថយ​សោះ គឺ​គាត់​ដើរ​លែង​រួច​តែ​ម្តង ដូច​ជា​មនុស្ស​ខ្វិន​អី​ុ​ចឹ​ង ហើយ​ការ​លុយ​ក៏​ចេះ​តែ​កើន​ពី​មួយ​ខែ​ទៅ​មួយ​ខែ​។ រាល់ថ្ងៃរ​ស់បាន​អាស្រ័យ​លើ​បងស្រី និង​អ្នក​ជិតខាង​ហុច​បាយ​នំចំណី​ជា​ប្រចាំ​។

លោកយាយ​លើក​ឡើង​ថា អ្វី​ដែល​ធ្វើ​ឱ្យ​គាត់​ពិបាក​បំផុត​នោះ គឺ​បំណុល​របស់​គេ​តែ​ម្តង គាត់​មិន​ចង់​ស្លាប់​ទៅ​ទាំង​ជាប់បំណុលគេ​នោះ​ទេ ខ្លាច​ជាប់ជំពាក់​កម្ម​ពារ​គេ​នៅ​ជាតិ​ក្រោយ​។​ទោះជា​យ៉ាងណា ចំពោះ​គាត់​បំណុល​នេះ​គឺ​មិន​អាច​ដោះ​រួច​នោះ​ទេ ហើយ​ដី​ក៏​ព្រម​ប្រគល់​ឱ្យ​ម្ចាស់បំណុល​ដែរ ព្រោះ​គាត់​គ្មាន​លទ្ធភាព​រក​លុយ​មក​សង​គេ​បាន​ឡើយ ដោយសារ​តែ​ភាព​ខ្វិន​ពិការ​របស់​ខ្លួន​។ លោកយាយ​លើ​ឡើង​ទៀត​ថា អ្វី​ដែល​គាត់​នឹក​ប្រាថ្នា​ចង់បាន​នា​ពេល​នេះ គឺ​ការ​ហូប​ឆ្ងាញ់​បាន​ម្តង​មុន​ពេល​គាត់​លាចាក​លោក​នេះ​ទៅ​។

​ចំណែក​លោកយាយ យុង សន អាយុ​៧៦​ឆ្នាំ ត្រូវជា​បងស្រី​បង្កើត​បានឱ្យ​ដឹង​ថា «​រាល់ថ្ងៃ​បន្ទាប់​ពី​រៀប​ចំផ្ទះ​សម្បែង​រួចរាល់ គាត់​ត្រូវ​មក​មើលថែ​ប្អូនស្រី​ដែល​ពិការ​ដើរ​មិន​រួច បោសច្រាស​កន្លែងដេក លាង​ទឹក​គូទ​ឱ្យ​ប្អូនស្រី​ជា​ប្រចាំ ធ្វើ​ម៉េច​បើ​កម្ម​កើតមក​ត្រូវ​ជួប​រឿងរ៉ាវ​បែប​នេះ​ទៅ​ហើយ​។

បើ​និយាយ​ពី​កូន​របស់​ប្អូនស្រី​វិញ​គាត់​បាន​ប្រាប់​ថា ក្រោយ​ពី​មាន​ប្តី​ប្រ​ព​ន្ឋ​រៀង​ៗ​ខ្លួន​ពួក​គេ​បាន​លែងលះ​គ្នា​ព្រាត់ប្រាស់​ប្តី​ប្រ​ព​ន្ឋ​អស់​ទៅ​ហើយ ក៏​រតាត់រតាយ​មិនដឹង​ទៅ​ដល់​ទីណា​នោះ​ទេ​។ ក្នុង​នាម​បងស្រី​គាត់​សូម​សប្បុរសជន​មេត្តា​ជួយ​ប្អូន​គាត់​ផង គាត់​ជា​បង​មិន​អាច​ជួយ​អ្វី​ក្រៅពី​មើលថែ​បាន​ឡើយ ព្រោះ​គាត់​ក៏​មាន​ជីវភាព​ក្រីក្រ​លំបាក​ដូច​គ្នា​។

រីឯ​លោក ឈឹ​ម យៀង មេ​ភូមិ​ស្លែង ក៏​បាន​បញ្ជាក់​ប្រាប់​ដែរ​ថា លោកយាយ​ពិតជា​មានរឿង​រ៉ាវ​ដូច​អ្វី​ដែល​គាត់​លើក​ឡើង​មែន រាល់ថ្ងៃ​គឺ​រស់​អាស្រ័យ​អ្នក​ភូមិ​ផង​ហុច​បាយ​ព្រឹកល្ងាច​។ ដោយ​ក្តី​អាណិត​ចំពោះ​លោកយាយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​យើង​ក៏​បាន​ចែករំលែក​ថវិកា​ផ្ទាល់ខ្លួន​ជូន​ចំពោះ​លោកយាយ​ចំនួន​៥០០០០​រៀល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ