ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​តែ​ឈឺក្បាល​តឹង​ច្រមុះ​មិន​បាត់ ស្រាប់​រក​ឃើញ​សត្វ​មួយ​ក្បាល​… ញាក់សាច់ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន

វៀតណាម ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា ស្ត្រី​ចំណាស់​វ័យ​៦៣​ឆ្នាំ​ម្នាក់ ដែល​គ្រូពេទ្យ​គិត​ថា មាន​ដុំ​សាច់​នៅ​បំពង់ក ត្រូវ​បាន​រក​ឃើញ​សត្វ​ឈ្លើង​មួយ​ក្បាល​ប្រវែង​៦​អ៊ី​ញ…

វៀតណាម ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា ស្ត្រី​ចំណាស់​វ័យ​៦៣​ឆ្នាំ​ម្នាក់ ដែល​គ្រូពេទ្យ​គិត​ថា មាន​ដុំ​សាច់​នៅ​បំពង់ក ត្រូវ​បាន​រក​ឃើញ​សត្វ​ឈ្លើង​មួយ​ក្បាល​ប្រវែង​៦​អ៊ី​ញ នៅ​ក្នុង​បំពង់ក​របស់​គាត់ ដែល​រស់នៅ​ទីនោះ​អស់​រយៈពេល​ជាង​៣​ខែ​ទៅ​ហើយ​។

លោកយាយ​មិន​ត្រូវ​បាន​គេ​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​នោះ​ទេ​។ គាត់​រស់នៅ​ក្នុង​ខេត្ត​តំបន់​ភ្នំ Ha Giang ជាមួយនឹង​អាកា​រៈ​ឈឺក្បាល​ខ្លាំង ឧស្សាហ៍​តឹង​ច្រមុះ និង​តែង​មាន​អារម្មណ៍​ថា មាន​អ្វី​ហូរ​ចុះចូល​ក្នុង​បំពង់ក​អស់​រយៈពេល​ច្រើន​ស​ប្តា​ហ៍​។ ដោយសារ​តែ​ទ្រាំ​មិន​បាន លោកយាយ​ក៏​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស​ខាង​ត្រចៀក​ច្រមុះ​បំពង់ ទើប​ដឹង​ថា មាន​ដុំ​សាច់​មួយ​ដុំ​នៅ​ក្នុង​បំពង់ក​។

ស្រាប់តែ​ពេល​វះកាត់ គ្រូពេទ្យ​បាន​រក​ឃើញ​ថា តាម​ការ​ពិត​វា​មិនមែន​ជា​ដុំ​សាច់​នោះ​ទេ​។ តែ​វា​ជា​សត្វ​ឈ្លើង​​​មួយ​ក្បាល ដែល​ទាម​ជាប់​ជាមួយនឹង​សាច់​បំពង់ក​របស់​លោកយាយ​។ វា​មាន​ប្រវែង​ដល់​ជិត​៦​អ៊ី​ញ បើ​តាម​វី​ដេ​អូ​ដែល​បង្ហោះ​ដោយ លោក​វេជ្ជបណ្ឌិត Nguyen Thanh Nam ដែល​ជា​នាយករង​មន្ទីរ​ពេទ្យ​​នៅ​ខេត្ត Ha Giang ។

គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ​ថា សត្វ​ឈ្លើង​មួយ​ក្បាល​នោះ​អាច​ចូល​តាម​របៀប​ណា​។ តែ​លោក​វេជ្ជបណ្ឌិត​ថា វា​អាច​មក​ពី​ការ​ផឹកទឹក​មិន​ស្អាត ដែល​មាន​សត្វ​ឈ្លើង​នៅ​ក្នុង​នោះ​។ បើ​តាម​រោគ​សញ្ញា​របស់​លោកយាយ គេ​អាច​ស្មាន​ដឹង​ថា សត្វ​ឈ្លើង​មួយ​ក្បាល​នោះ​អាច​ចូល​តាំងពី​៣​ខែ​មុន​មក​ម្ល៉េះ​។ បើ​មិន​យក​ចេញ​ទេ វា​នឹង​អាច​ឡើង​ទៅ​ដល់​ប្រហោង​ឆ្អឹង​មុខ ហើយ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​បើ​ចូល​ក្នុង​បំពង់ខ្យល់​៕ ប្រភព​វីដេអូ​ពី ៖ Most Recent

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ