ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​រួចរាល់​មិនដឹង​ថា​អស្ចារ្យ​ប៉ុនណា​ទេ ខណៈ​​ចំណាយ​យ៉ាងតិច​១​លាន​ដុល្លារ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ការ​សាងសង់​ទម្រ​ប្រាសាទ​កំពូល​បី​លើ​ទីតាំង​ថ្មី​ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត គិត​មក​ទល់​ពេល​នេះ​បាន​៧០%​ហើយ ថ្វី​ត្បិត​មិន​ទាន់​ចេញ​ជា​រូបរាង​ទាំងស្រុង ប៉ុន្តែ​អាជ្ញាធរ​អះអាង​ថា ចំណាយ​យ៉ាងតិច​១​លាន​ដុល្លា​រ​។ ទីតាំង​ប្រាសាទ​កំពូល​បី​ថ្មី សូ​ម្បី​តែ​រថភ្លើង​ដែល​ត្រូវ​ឆ្លងកាត់​ព្រំដែន​ខ្មែរ​-​ថៃ​ក៏​មាន​ផ្លូវ​ឆ្លងកាត់​ក្រោម​ប្រាសាទ​កំពូល​បី​នេះ​ផង​ដែរ​។ លោក​សាន…

ខេត្តបន្ទាយមានជ័យ ៖ ការ​សាងសង់​ទម្រ​ប្រាសាទ​កំពូល​បី​លើ​ទីតាំង​ថ្មី​ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត គិត​មក​ទល់​ពេល​នេះ​បាន​៧០%​ហើយ ថ្វី​ត្បិត​មិន​ទាន់​ចេញ​ជា​រូបរាង​ទាំងស្រុង ប៉ុន្តែ​អាជ្ញាធរ​អះអាង​ថា ចំណាយ​យ៉ាងតិច​១​លាន​ដុល្លា​រ​។

ទីតាំង​ប្រាសាទ​កំពូល​បី​ថ្មី សូ​ម្បី​តែ​រថភ្លើង​ដែល​ត្រូវ​ឆ្លងកាត់​ព្រំដែន​ខ្មែរ​-​ថៃ​ក៏​មាន​ផ្លូវ​ឆ្លងកាត់​ក្រោម​ប្រាសាទ​កំពូល​បី​នេះ​ផង​ដែរ​។

លោក​សាន ស៊ា​ន​ហូ អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​២០ មក​រា ២០១៩​នេះ​ថា កា​ចំណាយ​លើ​កា​សាងសង់​ទីតាំង​រង្វង់​មូល​ថ្មី​ដាក់​តាំង​ប្រាសាទ​កំពូល​បី​ដែល​ស្ទូច​យក​មក​ពី​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត គិត​ត្រឹម​ថ្ងៃ​ទី​២០ មក​រា ២០១៩​នេះ បាន​រួចរាល់​៧០%​ហើយ​ៗ​ថា​នឹង​សាងសង់​រួចរាល់​ទាំងស្រុង​នៅ​ចុងឆ្នាំ​២០១៩​នេះ​។

លោក​អភិបាល​បន្ត​ថា កំផែង​ជុំវិញ​ជើង​ទម្រ​ប្រាសាទ​កំពូល​បី និង​មាន​ក្បូរ​ក្បាច់រចនា​រូប​ប្រាសាទ​នានា ហើយ​និង​រំលេច​នៅ​ប្រវត្តិ​ប្រាសាទ​នីមួយ​ៗ​ទៀត​ផង​សូ​ម្បី​តែ​រូបភាព​តំណាង​ខេត្ត​ក្រុង​ទាំង​២៥ ក៏​មាននៅ​លើ​ជញ្ជាំង​ទីតាំង​រង្វង់​មូល​នេះ​ផង​ដែរ​។

លោក​លើក​ឡើង​ថា ការ​ចំណាយ​ច្រើន​នេះ​ដោយសារ​ទី​១​កំផែង​ជុំវិញ​ជញ្ជាំង​រង្វង់​មូល​គឺជា​ថ្មភក់​យក​មក​ពី​ខេត្តព្រះវិហារ ហើយ​លើ​ថ្មភក់​ទាំងអស់​និង​ជួល​ជាង​ចំណាន​ៗ​មក​ឆ្លាក់​រំលេច​នៅ​រូប​ប្រាសាទ​នានា និងប្រវត្តិ​នៃ​ប្រាសាទ​ទាំងអស់​។

គួរ​បញ្ជាក់​ថា អគារ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ថ្មី​ដែល​ស្ថិត​នៅ​ចំណុច​ខ្លោង​ទ្វារ​ប្រាសាទ​កំពូល​បី​ចាស់ ជិត​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដែល​ពេល​នេះ​រាជរដ្ឋាភិបាល​កំពុង​ដាក់​ឲ្យ​ក្រុមហ៊ុន​មួយ​ធ្វើការ​សាងសង់​មក​ទល់​និង​ពេល​នេះ​រួចរាល់​បាន​៣៥%​ហើយ នេះ​បើ​តាម​កា​លើក​ឡើង​របស់​លោក​ស៊ឹ​ម សំអាត អតីត​មេ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​មេ​ប៉ុស្តិ៍​ថ្មី​កាលពី​ថ្ងៃ​ទី​១៧ មក​រា ២០១៩ កន្លង​ទៅ​ថ្មី​ៗ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ