ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាមី​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ហ៊ាន​ពន្លះ​​អ្នកគ្រប់គ្រង​នៅ​ក្រុងព្រះសីហនុ​ពេញ​ៗ​មាត់​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ចង្កោម​អ្នកសិល្បៈ និង​ក្រៅ​សិល្បៈ​បានដឹង​ថា លោក ហេង ឡុ​ង ជា​ស្វាមី​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា…

រាជធានី​ភ្នំពេញ ៖ ក្នុង​ចង្កោម​អ្នកសិល្បៈ និង​ក្រៅ​សិល្បៈ​បានដឹង​ថា លោក ហេង ឡុ​ង ជា​ស្វាមី​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​គិតគូ​ច្រើន​រាល់​កិច្ចការ​សង្គម​រាប់​ទាំង​ការងារ​ជួយ​ដល់​អ្នកសិល្បៈ​មានទុក្ខ​គ្រប់​រូប​ភាព ។

ចាប់តាំងពី​អ្នក នាង​ច​ន ចន្ទ័ល​ក្ខិ​ណា ក្លាយជា​ប្រធាន​សមាគម​សិល្បៈ​មក​ឃើញ​ថា សកម្មភាព​អើពើ​ជាមួយ​សិល្បករ ជា​ពិសេស​ចាស់ជរា គឺ​កាន់តែ​ផុសផុល ហើយ​លោក​ហេង ឡុ​ង ក៏​ជួយ​ជា​គំនិត និង​រិះរក​ចំណុច​ល្អ ដើម្បី​ឲ្យ​សមាគម​ដំណើរការ​តប​ការ​ទុកចិត្ត​បោះ​ឆ្នោត​ជូន​ភរិយា​របស់​លោក​។

កាលពី​ពេល​ថ្មី​ៗ​នេះ​នៅ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​លោក ហេង ឡុ​ង បាន​សរសេរ​បង្ហោះ​នូវ​ពាក្យ​ពេចន៍​មួយ​ចំនួន​ហាក់​មិនសូវ​សប្បាយចិត្ត​ទាក់ទង​ការ​បង្ហូរទឹក​កង្វក់​ខ្មៅ​មួយ​កន្លែង​ចូល​ក្នុង​ផ្ទៃ​ទឹកសមុទ្រ​ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា ដែល​ពិភពលោក​ទទួលស្គាល់​នា​ខេត្ត​ព្រះ​សីហ​នុ​។

បណ្តាញ​សង្គម​របស់​លោក​បាន​លើក​ឡើង​ថា​៖ «​សុំ​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ មេត្តា​ពន្យល់​រូបភាព​ខាង​ក្រោម​​ជា​សារធាតុ​អ្វី​ដែល​កំពុង​តែ​បង្ហូរ​ចូល​សមុទ្រ​នៅ​ឆ្នេរ​ឯករាជ្យ? សូម​បងប្អូន​ជួយ ចែករំលែក​ម្នាក់​មួយ ដើម្បី​ឱ្យ​អាជ្ញាធរ​ខេត្ត​គាត់​ឃើញ​ផង ក្រែងលោ​គាត់​កំពុង​តែ​សប្បាយ​នឹង​សេដ្ឋកិច្ច​រីក​ចម្រើន​ជាមួយ​ជន​ជាតិ​​ចិន​ភ្លេច​មើល​បរិស្ថាន​»​។

ក្រោយ​ការ​បង្ហោះ​ហើយ​លោក​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ជួយ​ចែកចាយ​បន្ត​ឲ្យ​បាន​ផុសផុល​នៅ​មិន​ទាន់​ដឹង​ថា អាជ្ញាធរ​នៅ​តំបន់​នោះ​ដោះស្រាយ ឬ​កំពុង​ស៊ើបរក​វិធី​បែប​ណា​នៅឡើយ​ទេ ទាក់ទិន​នឹង​រឿង​មួយ​នេះ​។ មហាជន​ចាំ​តាមដាន​មើល​តទៅ​ទៀត​ថា តើ​ទឹកខ្មៅ​កង្វក់​នោះ​បន្ត​ក្លាយជា​ការ​បង្ហូរ​តទៅ​ទៀត​ឬ​បាន​ទប់ស្កាត់ ហើយ​និង​ចេញ​មុខ​បកស្រាយ​ពី​មូលហេតុ​ពិតប្រាកដ​ឲ្យ​សាធារណជន​បាន​ជ្រាប​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ