ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​កុំឱ្យ​រមួលក្រពើ​ពេល​យប់

5 ឆ្នាំ មុន

ការ​រមួលក្រពើ គឺជា​ការ​ឈឺចាប់​ខ្លាំង ភ្លាម​ៗ ដោយសារ​តែ​ការ​កន្ត្រាក់ ឬ​ទាញ​សាច់ដុំ ។ វា​អាច​មាន​រយៈ​ពេល​បី​បួន​វិនាទី ឬ​រហូត​ដល់​ប៉ុន្មាន​នាទី​ឯណោះ ។ វា​ពិតជា​ឈឺចាប់​ខ្លាំង…

ការ​រមួលក្រពើ គឺជា​ការ​ឈឺចាប់​ខ្លាំង ភ្លាម​ៗ ដោយសារ​តែ​ការ​កន្ត្រាក់ ឬ​ទាញ​សាច់ដុំ ។ វា​អាច​មាន​រយៈ​ពេល​បី​បួន​វិនាទី ឬ​រហូត​ដល់​ប៉ុន្មាន​នាទី​ឯណោះ ។ វា​ពិតជា​ឈឺចាប់​ខ្លាំង ប៉ុន្តែ ជា​រឿយ​ៗ វា​នឹង​បាត់​ទៅ​វិញ តិច​ៗ​ដោយ​ខ្លួនឯង​។

មូលហេតុ​នៃ​ការ​រមួលក្រពើ​នេះ គឺ​បណ្តាល​មក​ពី​កង្វះ​សារធាតុ​សូ​ដ្យូ​ម ប៉ូ​តា​ស្យូ​ម ម៉ាញេស្យូម ឬ​ការ​ទទួលទាន​ទឹក​មិន​បាន​គ្រប់គ្រាន់ ។ ក្រៅពី​នេះ​វា​អាច​បណ្តាល​មក​ពី​ការ​ប្រើ​សាច់ដុំ​ជើង​ខ្លាំង​ពេក ជា​ពិសេស ចំពោះ​កីឡាករ​បាល់ទាត់ អ្នក​ហាត់ប្រាណ ឬ​អ្នក​ប្រើ​កម្លាំង​ច្រើន​ពេក ។

តើ​វា​គ្រោះថ្នាក់​ទេ ? ៖ ជា​ការណ៍​ពិត​វា​មិនមែន​ជា​រឿង​ដែល​អ្នក​គួរ​បារម្ភ​ឡើយ ប៉ុន្តែ​វា​អាច​នឹង​គ្រោះថ្នាក់​ប្រ​សិន​វា​កើតឡើង​ញឹកញាប់ ជា​ពិសេស​អំឡុង​ពេល​អ្នកបើកបរ ឬ​ហែល​ទឹក ។ ដូច្នេះ​បើ​អាច អ្នក​គួរតែ​ពិភាក្សា​ជាមួយនឹង​គ្រូពេទ្យ​របស់​អ្នក ។

វិធី​ការពារ ៖ ១ បំពេញ​សារធាតុ​ដែល​បាត់បង់​ខាងលើ ដោយ​ការ​ទទួលទាន​អាហារ​ឲ្យ​បាន​គ្រប់គ្រាន់ ។ ២ កុំ​ប្រើ​កម្លាំង ហាត់ប្រាណ ឬ​ធ្វើការ​ជ្រុល​ហួស ។ ៣ ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ