ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាជ្ញាធរ​ថៃ​ដោះ​លេង​អ្នកទោស​ខ្មែរ​២​នាក់​ដាច់​ដោយឡែក​ពី​គ្នា

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ អ្នកទោស​ខ្មែរ​២​នាក់​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះ​លេង​ឱ្យ​មាន​សេរីភាព​ដោយ​បញ្ជូន​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​វិញ​ម្នាក់​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​និង​ម្នាក់​ទៀត​បញ្ជូន​មក​ប្រគល់​មាត់ច្រក​ទ្វារ​តំបន់​ជប់​គគីរ​កាលពី​ថ្ងៃ​ទី​១៨ មក​រា ២០១៩ ក្នុង​ថ្ងៃ​តែ​មួយ​។ អ្នកទោស​ខ្មែរ​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះ​លេង​ម្នាក់​ឈ្មោះ​សា​រឿ​ន ហឿ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ…

ខេត្តឧត្តរមានជ័យ ៖ អ្នកទោស​ខ្មែរ​២​នាក់​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះ​លេង​ឱ្យ​មាន​សេរីភាព​ដោយ​បញ្ជូន​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​វិញ​ម្នាក់​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​និង​ម្នាក់​ទៀត​បញ្ជូន​មក​ប្រគល់​មាត់ច្រក​ទ្វារ​តំបន់​ជប់​គគីរ​កាលពី​ថ្ងៃ​ទី​១៨ មក​រា ២០១៩ ក្នុង​ថ្ងៃ​តែ​មួយ​។

អ្នកទោស​ខ្មែរ​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះ​លេង​ម្នាក់​ឈ្មោះ​សា​រឿ​ន ហឿ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​អ​ម្ពឹ​ល ឃុំ​អ​ម្ពឹ​ល ស្រុក​បន្ទាយ​អ​ម្ពឹ​ល ខេត្តឧត្តរមានជ័យ និង​ម្នាក់​ទៀត​ឈ្មោះ​អុី​ ធី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​បានឱ្យ​ដឹង​ថា អ្នកទោស​ខ្មែរ​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លែ​ង​នាំ​ខ្លួន​យក​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​វិញ​នោះ​ឈ្មោះ​សា​រឿ​ន ហឿ​ត ត្រូវ​បាន​ទាហាន​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ កក្កដា ២០១៨ ស្ថិត​នៅ​ក្នុង​ឃុំ​ប្រាសាទ ស្រុក​បាន​ត្រួត ជាប់ពន្ធនា​គារ​នៅ​ស្រុក​ណាំង​រ៉​ង ខេត្ត​បុរី​រាំ ប្រទេស​ថៃ និង​ម្នាក​ទៀត​ឈ្មោះ​អុី​ ធី ត្រូវ​បាន​ក្រុម​ទាហាន​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២០ តុលា ២០១៧ ជាប់ពន្ធ​ធានា​គារ នៅ​ស្រុក​ខាន់​តា​ឡាក់ ខេត្ត​ស៊ី​សាកេ​ត ប្រទេស​ថៃ ដោយ​ចោទប្រកាន់​ពី​បទ​ឆ្លង​ដែន​ខុសច្បាប់​កាប់​ឈើ​គ្រ​ញួ​ង​នៅ​ក្នុង​ទឹកដី​ថៃ បន្ទាប់​ពី​បាន​ទទួល​អ្នកទោស​ខ្មែរ​ទាំង​២​នាក់​ខាងលើ សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ​រួច​ឱ្យ​វិល​ត្រឡប់​ទៅ​ជួបជុំ​គ្រួសារ​ក្នុង​ថ្ងៃ​ដដែល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ