ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​ ម្ចាស់​ផ្ទះ​ភ័យ​រត់​ចុះ​ក្រោម ផ្អើល​សង្កាត់​ប៉ោ​យប៉ែត (មានវីដេអូ)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឱ្យ​ដឹងថា មុន​នេះ​បន្តិច ព្រះ​អគ្គី​បាន​ឆាបឆេះ​អស់​​​គ្រឿង​ក្នុងផ្ទះ​គ្រួសារ​មួយ ​ខណៈ​បុរស​ម្ចាស់ផ្ទះ​រង​របួស​ដៃ​តិចតួច​ ដោយ​សារ​តែ​ផ្សែង​ខ្មួល​ខ្មាញ់​​បាន​រត់​ចុះ​មក​ក្រោម​ ​ហេតុ​ការណ៍​​នេះ​បាន​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​​កាល​ពី​វេលា​ម៉ោង១​រសៀល ថ្ងៃទី​២០ ខែ​មករា…

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឱ្យ​ដឹងថា មុន​នេះ​បន្តិច ព្រះ​អគ្គី​បាន​ឆាបឆេះ​អស់​​​គ្រឿង​ក្នុងផ្ទះ​គ្រួសារ​មួយ ​ខណៈ​បុរស​ម្ចាស់ផ្ទះ​រង​របួស​ដៃ​តិចតួច​ ដោយ​សារ​តែ​ផ្សែង​ខ្មួល​ខ្មាញ់​​បាន​រត់​ចុះ​មក​ក្រោម​ ​ហេតុ​ការណ៍​​នេះ​បាន​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​​កាល​ពី​វេលា​ម៉ោង១​រសៀល ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១៩​ ស្ថិត​ក្នុងភូមិ​អូរ​ជ្រៅ ​សង្កាត់​និង​ក្រុង​ប៉ោយ​​ប៉ែ​ត​។

​សេចក្តីរាយការណ៍​បាន​បន្តថា ម្ចាស់ផ្ទះ​ខាងលើ​ឈ្មោះ ​ស៉ិ​ន ​សុ​ផា​ន់​ណា​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ រស់​នៅ​ភូមិ​-ឃុំ​កើត​ហេតុ​ខាងលើ​។​

បើ​ស្រង់​តាម​សម្តី​របស់​ម្ចាស់ផ្ទះ​បាន​​ប្រាប់ឱ្យ​ដឹង​​ថា ​ដោយសារ​ថ្ងៃនេះ​ ជា​ថ្ងៃ​សី​ល គាត់​​បាន​អុច​ធូប ​និង​ទៀន​​សែន​កុងម៉ា​ ដឹង​អី​ភ្លើងទៀន​ក៏ដួល ស្រាប់តែ​​បង្កជាភ្លើង​​ឆាបឆេះ​អស់​គ្រឿងនៅ​​ជាន់​ក្រោម​តែ​ម្តង​។ ហើយ​ខណៈ​ពេល​ភ្លើង​កំពុង​ឆាបឆេះ​នៅ​ជាន់​​ក្រោម​នោះ​ធ្វើ​ឱ្យ​មាន​ផ្សែង​ខ្មួលខ្មាញ់​ ចំណែក​ម្ចាស់​ផ្ទះ​ដោយ​ភ័យស្លន់​ក៏​បាន​​រត់​ចុះ​មក​ក្រោមធ្វើ​ឱ្យ​ប៉ះ​ជណ្តើរ​ បណ្តាល​ឱ្យ​រង​របួស​ដៃ​តិច​តួច ​។

នៅ​​កន្លែង​កើតហេតុ​ គេ​ឃើញ​​មាន​អាជ្ញាធរ ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​អន្តរាគមន៍​ហៅ​រថយន្ត​ពន្លត់​អគ្គ​ភ័យ​របស់​សមត្ថកិច្ចផង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​កាស៊ីណូផង បាន​​នាំ​គ្នា​ជួយ​បាញ់​ពន្លត់​ រហូត​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង​ហើយ​។ ហើយ​​ម្ចាស់ផ្ទះ​ប្រាប់​ថា​មិន​​ទាន់​ដឹង​ពី​ទំហំ​​នៃ​ខូចខាត​នៅឡើយ​ទេ​ ប៉ុន្តែ​ប្រាប់ថា ​សម្ភារៈ​នៅ​​ជាន់ក្រោមឆេះ​អស់ទាំង​ស្រុង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ