ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ហើយ​! អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ពី​បទ​ប្រមាថ​ថ្នាក់ដឹកនាំ និង​ញុះញង់​បង្កចលាចល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ចៅក្រម ម៉ុង មុនី​សោភា បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនជាប់ចោទ គង់ ម៉ាស់ សកម្មជន​បក្ស​ប្រឆាំង​ហើយ នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​២០…

រាជធានី​ភ្នំពេញ ៖ លោក​ចៅក្រម ម៉ុង មុនី​សោភា បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនជាប់ចោទ គង់ ម៉ាស់ សកម្មជន​បក្ស​ប្រឆាំង​ហើយ នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៩​នេះ ។ អតីត​សកម្មជន​ក្រុមប្រឆាំង​ម្នាក់​នេះ ត្រូវ​បាន​លោក អ៊ុ សុភ​ក្តី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ ខែមករា នេះ ចោទប្រកាន់​ចំនួន​២​បទល្មើស ពាក់ព័ន្ធ​ការ​ប្រមាថ​សម្តេច​តេ​ជោ ហ៊ុន សែន និង​ញុះញង់​បង្កចលា​ចល​​ក្នុង​សង្គម ។

លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា ជនសង្ស័យ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​បទ​ប្រមាថ​» តាម​មាត្រា​៤៩៥ និង​មាត្រា​៥០២ នៃ​ក្រមព្រហ្មទណ្ឌ ។

យោង​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន​ជន​នេះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ ដើម្បី​ធ្វើការ​សាកសួរ​។ តាម​ការ​ស្រាវជ្រាវ វត្ថុ​តាង​ក្នុង​កុំព្យូទ័រ គឺ​មាន​ឯកសារ​សំខាន់​ៗ​ជា​ច្រើន​ដែល​ទាក់ទង​នឹង​ផែនការ​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល តាម​បញ្ជា​របស់​បុគ្គល សម រង្សី​។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩ កន្លង​ទៅ លោក កែវ សុធា ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​បុគ្គល គង់ ម៉ាស់ បង្ហាញខ្លួន​នៅ​នាយកដ្ឋាន​សន្ដិសុខ​ផ្ទៃក្នុង​នៃ​ក្រសួងមហាផ្ទៃ ឲ្យ​បាន​មុន​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ដើម្បី​សាកសួរ​លើ​បណ្ដឹង​ព្រហ្មទណ្ឌ​ពី​បទ ៖

ធ្វើ​សកម្មភាព​ប្រមាថ​ប្រមុខ​រាជរដ្ឋាភិបាល និង​ញុះញង់​ដោយ​ប្រើ​ខ្សែអាត់​វី​ដេ​អូ​ផ្សព្វផ្សាយ​នា​ពេល​កន្លង​មក តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​ក្នុង​គោលបំណង​ឲ្យ​សាធារណជន និង​ប្រជាពលរដ្ឋ​ទូទៅ​មានការ​ស្អប់ខ្ពើម​បង្ក​ជា​ភាព​ចលាចល អសន្ដិសុខ​ក្នុង​ប្រទេស ចំពោះ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន​៕

កែសម្រួលដោយ