ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខួប​១៥​ឆ្នាំ​កម្មករ​ប្រមាណ​១៥០​នាក់​ហែ​ក្បួន​ដាក់​កម្រងផ្កា​គោរព​វិញ្ញ​ណ​ក្ខ​ន្ធ​លោក​ជា វិជ្ជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មករ​-​កម្មការិនី​នៅ​តែ​មិន​អាច​បំភ្លេច​បាន​អតីត​មេដឹកនាំ​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា លោក​ជា វិជ្ជា ដែល​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កណ្តាល​រាជធានី​ភ្នំពេញ កាលពី​១៥​ឆ្នាំ​មុខ (២២ មក​រា ២០០៤)​។…

រាជធានី​ភ្នំពេញ ៖ កម្មករ​-​កម្មការិនី​នៅ​តែ​មិន​អាច​បំភ្លេច​បាន​អតីត​មេដឹកនាំ​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា លោក​ជា វិជ្ជា ដែល​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កណ្តាល​រាជធានី​ភ្នំពេញ កាលពី​១៥​ឆ្នាំ​មុខ (២២ មក​រា ២០០៤)​។ សហជីព​សេរី​កម្មករ​បាន​ប្រកាស​ថា​សម្រាប់​ខួ​ន​១៥​ឆ្នាំ​នៃ​អំពើ​ឃាត​កម្ម​នេះ ក្រុម​កម្មករ​ប្រមាណ​១៥០​នាក់​នឹង​រៀច​បំ​ជួបជុំ​គ្នា​ដាក់​កម្រងផ្កា​រូបសំណាក និង​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា នៅ​ថ្ងៃ​ទី​២២ មក​រា ឆ្នាំ​២០១៩​នេះ​។

លោក​ម៉ា​ន់ សេ​ហាក់ អនុប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់​ថា សម្រាប់​ឆ្នាំ​២០១៩​នេះ ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ និង​ការ​ចង​ចាំ​នូ​ប​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​លោក​ជា វិជ្ជា ជា​វីរជន​កម្មករ​ដ៏​ឆ្នើម ថ្នាក់ដឹកនាំ និង​សហ​ជិ​ក សមាជិការ សជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រម​ទាំង​ក្រុម​គ្រួសារ សាច់ញាតិ មិត្តភក្តិ​ប្រមាណ​១៥០​ជួបជុំ​គ្នា​ដាក់​កម្រងផ្កា​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​របស់​លោក​ជា វិជ្ជា​។

យោង​តាម​លោក​អនុប្រធាន​សជីព​សេរី​កម្មករ​ដដែល​បាន​ដាក់​លិខិត​ជូនដំណឹង​ផ្លូវការ​មួយ​ច្បាប់​ជូន​លោក ឃួ​ង ស្រេង ចៅហ្វាយ​ក្រុងភ្នំពេញ ដើម្បី​ជម្រាប​ពី​ការ​ជួបជុំ​គ្នា​របស់​ក្រុម​កម្មករ កម្មការិនី​នៅ​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៩ ដូចដែល​សហជីព​បាន​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​ចាប់តាំងពី​លោក ជា វិជ្ជា ត្រូវ​គេ​សម្លាប់​នៅ​ក្បែរ​តូប​លក់​កាសែត​មួយ​ក្បែរ​របង​វត្ត សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

គួរ​រំលឹក​ថា លោក ជា វិជ្ជា ដែល​គេ​ស្គាល់​ថា ជា​មេដឹកនាំ​សហជីព​ដ៏​ល្បីល្បាញ​ខាង​ទាមទារ​សិទ្ធិ​សេរីភាព​ឲ្យ​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ត្រូវ​ឃាតករ​បាញ់​សម្លាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ មក​រា ២០០៤ ខណៈ​លោក​កំពុង​អង្គុយ​អាន​កាសែត​នៅ​តូប​លក់​កាសែត​ក្រោយ​វត្ត​លង្ការ តាម​បណ្តោយ​ផ្លូវ​ប៉ាស្ទ័រ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។

មក​ដល់​ថ្ងៃ​ពុធ​នេះ​ទី​២២ មក​រា ២០១៩ មាន​រយៈពេល​១៥​ឆ្នាំ​គត់ ដែល​ឃាតករ និង​អ្នក​នៅ​ពីក្រោយ​នៃ​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​មេ​សហជីព​រូប​នេះ ត្រូវ​បាន​គេ​ក្រុម​សង្គម​ស៊ី​វិល និង​មជ្ឈដ្ឋាន​មួយ​ចំនួន​ដឹង​ថា នៅ​មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​នៅឡើយ ៕

កែសម្រួលដោយ