ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន​ហោះ កែវ​ហើរ ផ្អើល​រត់​ជាន់​ជើង​គ្នា​… ម្ចាស់​ទ្រាំ​មិន​បាន​ចាក់សោ​ទ្វារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​២​ក្រុម​បាន​នាំ​គ្នា​ចូល​ផឹកស៊ី​អង្គុយ​សា​ឡុ​ង​ជិត​គ្នា ខណៈ​ពេល​ស្រវឹង​រៀងខ្លួន​ក៏​ឌឺដង​ដាក់​គ្នា​ផ្ទុះ​ហិង្សា​វាយ​គ្នា​ផ្អើល​ភ្ញៀវ​រត់​ពេញ​ហាង KTV ត្រូវ​ម្ចាស់​ហាង​ចាក់សោ ជាប់​ប្តឹង​សមត្ថកិច្ច​មក​អន្តរាគមន៍ កាលពី​ម៉ោង​១១​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែមករា…

រាជធានី​ភ្នំពេញ ៖ មនុស្ស​២​ក្រុម​បាន​នាំ​គ្នា​ចូល​ផឹកស៊ី​អង្គុយ​សា​ឡុ​ង​ជិត​គ្នា ខណៈ​ពេល​ស្រវឹង​រៀងខ្លួន​ក៏​ឌឺដង​ដាក់​គ្នា​ផ្ទុះ​ហិង្សា​វាយ​គ្នា​ផ្អើល​ភ្ញៀវ​រត់​ពេញ​ហាង KTV ត្រូវ​ម្ចាស់​ហាង​ចាក់សោ ជាប់​ប្តឹង​សមត្ថកិច្ច​មក​អន្តរាគមន៍ កាលពី​ម៉ោង​១១​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ហាង​យីហោ KTV ហ្គោ​ឌី​ន ស៊ី​ធី​២ តាម​បណ្តោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្អូន​ម្ចាស់​ហាង​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​មនុស្ស​២​ក្រុម​ដោយ​ម្ខាង​មាន​គ្នា​៦​នាក់ និង​ម្ខាង​ទៀត​មាន​គ្នា​៤​នាក់ បាន​ចូល​មក​ផឹកស៊ី និង​អង្គុយ​លើ​សា​ឡុ​ង​ជាប់​គ្នា​។ ក្រោយ​ពី​ផឹក​ស្រវឹង​ធ្លាក់​ភ្នែក​បន្តិច មិនដឹង​ជា​មូលហេតុ​អី​ទេ ស្រាប់តែ​ផ្ទុះ​ហិង្សា​ដាក់​គ្នា​វាយ​ទៅ​វិញ​ទៅ​មក ចាន​ហោះ កែវ​ហើរ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​ផ្សេង​ទៀត​រត់​ជាន់​ជើង​គ្នា និង​ធ្វើ​ឱ្យ​មាន​រង​របួស​តិចតួច​ទាំង​សងខាង ភ្លាម​នោះ​ដោយសារ​តែ​បែក​កែង​ចាន​ច្រើន​ទើប​ម្ចាស់​ហាង​បាន​ទាញ​ទ្វារ​បិទ​មិន​ឱ្យ​ចេញ​ក្រៅ​ទាំង​សងខាង រួច​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​។

ក្រោយ​កើតហេតុ​លោកនាយ​ប៉ុស្តិ៍​ចាក់​អង្រែ​បាន​ចុះ​មក​ដល់​ធ្វើការ​សម្របសម្រួល​មួយសន្ទុះ​ក្រោយមក​ទើប​ចេញ​មក​ខាងក្រៅ​វិញ ហើយ​បាន​បញ្ជាក់​ថា ពុំ​មានរឿង​អ្វី​កើតឡើង​នោះ​ទេ​ដោយ​ការ​យល់​ច្រ​លំ​ក៏​សម្រួល​គ្នា​ទៅ​ផ្ទះ​រៀងខ្លួន​ទៅ ដោយ​ពុំ​មាន​ភាគី​ខាង​ណា​សង​ទៅ​ខាង​ណា​នោះ​ទេ គ្រាន់តែ​សង​ថ្លៃ​បែក​ចាន​កែវ​ទៅ​ម្ចាស់​ហាង​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ