ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ច្រណែន​គ្នា​អី​ព្រោះ​សុទ្ធតែ​ជា​អ្នក​ជាប់​នៅ​ក្នុង​ទ្រង់​មច្ចុរាជ

5 ឆ្នាំ មុន

ទៅ​ច្រណែន​នឹង​អ្នក​ដទៃ​ធ្វើ​អ្វី ព្រោះ​សុទ្ធតែ​ជា​អ្នក​រង​គ្រោះ​ជាប់​ក្នុង​ទ្រង់​មច្ចុរាជ​ពេញ​ដោយ​ទុក្ខ​លំបាក​ដូច​តែ​គ្នា​ហ្នឹង​។ នៅ​ក្នុង​លោក​នេះ​មិន​មាន​បុគ្គល​ណា​ម្នាក់​ដែល​គួរ​ឲ្យ​យើង​ច្រណែន​នោះ​ទេ ព្រោះ​ក្នុង​អ្នក​ដទៃ​នោះ ក៏​មាន​សេចក្តី​ទុក្ខ​ច្រើន​ណាស់​ទៅ​ហើយ​ដែរ និង​ចង់បាន​តែ​សេចក្តីសុខ​ដូច​ជា​យើង​អ៊ីចឹង​ដែរ ។ បើ​យើង​ច្រណែន​នឹង​អ្នក​ដទៃ ឈ្នានីស​គេ​ឈ្មោះ​ថា​យើង​ចង់បាន​សេចក្តីសុខ​ពី​អ្នក​ដទៃ ចុះបើ​អ្នក​ដទៃ​នោះ​មិន​ទាំង​មាន​សេចក្តីសុខ​សម្រាប់​ខ្លួន​គាត់​ផ្ទាល់​ផង…

ទៅ​ច្រណែន​នឹង​អ្នក​ដទៃ​ធ្វើ​អ្វី ព្រោះ​សុទ្ធតែ​ជា​អ្នក​រង​គ្រោះ​ជាប់​ក្នុង​ទ្រង់​មច្ចុរាជ​ពេញ​ដោយ​ទុក្ខ​លំបាក​ដូច​តែ​គ្នា​ហ្នឹង​។ នៅ​ក្នុង​លោក​នេះ​មិន​មាន​បុគ្គល​ណា​ម្នាក់​ដែល​គួរ​ឲ្យ​យើង​ច្រណែន​នោះ​ទេ ព្រោះ​ក្នុង​អ្នក​ដទៃ​នោះ ក៏​មាន​សេចក្តី​ទុក្ខ​ច្រើន​ណាស់​ទៅ​ហើយ​ដែរ និង​ចង់បាន​តែ​សេចក្តីសុខ​ដូច​ជា​យើង​អ៊ីចឹង​ដែរ ។

បើ​យើង​ច្រណែន​នឹង​អ្នក​ដទៃ ឈ្នានីស​គេ​ឈ្មោះ​ថា​យើង​ចង់បាន​សេចក្តីសុខ​ពី​អ្នក​ដទៃ ចុះបើ​អ្នក​ដទៃ​នោះ​មិន​ទាំង​មាន​សេចក្តីសុខ​សម្រាប់​ខ្លួន​គាត់​ផ្ទាល់​ផង គឺ​សុទ្ធតែ​ទុក្ខ​ដែរ​ហ្នឹង តើ​មាន​សេចក្តីសុខ​ឯណា សម្រាប់​ប្រគល់​ឲ្យ​យើង ។

​យើង​គិតតែ​ពី​ច្រណែន​គ្នា បៀតបៀន​គ្នា ចង់​យកឈ្នះ​តែ​រៀង​ៗ​ខ្លួន​នោះ សេចក្តី​ពិត​គ្មាន​បាន​ទទួល​អ្វី​ក្រៅ​តែ​អំពី​ពៀរ​វេរា និង​ការ​ឈឺចាប់​ឡើយ ព្រោះ​យើង​គ្រប់​គ្នា​សុទ្ធតែ​ជា​អ្នក​ជាប់​នៅ​ក្នុង​ទ្រុង​មច្ចុរាជ​ដូច​គ្នា មិន​គិត​រក​ច្រកចេញ​ដោយ​ការ​ប្រព្រឹត្ត​សុចរិត បែរជា​ខំ​សន្សំ​ទុច្ចរិត​បន្ថែម​ទុក្ខ​មក​សង្កត់​ខ្លួន​ទៅ​វិញ វា​ជា​ការ​ល្ងង់ខ្លៅ​ណាស់ សម​ដូច​ពុទ្ធ​សិត​ត្រាស់​នៅ​ក្នុង​គម្ពីរ​ធម្មបទ​ថាៈ

អ្នក​ឈ្នះតែង​រង​នូវ​ពៀរ ចំណែក​អ្នក​ចាញ់តែង​ដេក​ជា​ទុក្ខ ឯ​អ្នក​លះបង់​នូវការ​ឈ្នះ​និង​ការ​ចាញ់​ចេញ​ហើយ ជា​អ្នក​ស្ងប់រម្ងាប់ ទើប​ដេក​នៅ​ជា​សុខ ។