ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រៀវណាស់! រថយន្ត​តារា​កំប្លែង​២​ដួង​ជួប​គ្រោះ​ថ្នាក់​​​នៅ​ខេត្ត​ត្បូងឃ្មុំ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា តាម​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ប្រាប់​ថា មុន​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ដោយ​សារ​រថយន្ត​តារា​កំប្លែង​នាយ​កុយ…

ខេត្ត​ត្បូងឃ្មុំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា តាម​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ប្រាប់​ថា មុន​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ដោយ​សារ​រថយន្ត​តារា​កំប្លែង​នាយ​កុយ និង​នាយ​ក្រិន បែក​កង់

រួច​រ៉េ​ចង្កូត​ទៅ​បុក​ដើមឈើ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវជាតិ​លេខ​៧៣ ស្ថិត​ក្នុងភូមិ​ថ្នល់ ឃុំ​តំបែរ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។

សេចក្តីរាយការណ៍​បាន​បន្ត​ទៀត​ថា តារា​កំប្លែង​រង​គ្រោះ​ខាងលើ ១-​ឈ្មោះ ជួង ជី (​ហៅ​នាយ​កុយ​) ជាតា​រា​កំប្លែង អាយុ​៦៤​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AR-9968 រស់នៅ​រាជធានី​ភ្នំពេញ បាន​របួស​កែងដៃ​ខាងស្តាំ​ស្រាល និង​អ្នក​រួម​ដំណើរ​ឈ្មោះ ទេស សុជន ហៅ​នាយ​ក្រិន អាយុ​៣៩​ឆ្នាំ រស់នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជាតា​រា​កំប្លែង (​គ្មាន​របួស​)​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័​រ ដែល​បើកបរ​ដោយ​តារា​កំប្លែង​ជួង ជី (​ហៅ​នាយ​កុយ​) និង​អ្នក​រួម​ដំណើរ​លោក ទេស សុជន ហៅ​នាយ​ក្រិន ដោយ​បាន​ធ្វើ​ដំណើរ​ខេត្ត​រតនគិរី​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ លុះ​មក​ដល់​ចំណុច​កើតហេតុ

ស្រាប់តែ​បែក​កង់​រ៉េ​ចង្កូត​ទៅ​បុក​ដើមឈើ​ដោយ​​ខ្លួនឯង បណ្តាល​ឱ្យ​តារា​កំប្លែង​នាយ​កុយ​រង​របួសស្រាល​នៅ​កែងដៃ​ខាងស្តាំ ចំណែក​នាយ​ក្រិន​ពុំ​មាន​រង​របួស​អ្វី​ឡើយ រីឯ​រថយន្ត​រង​ការ​ខូចខាត​យ៉ាងដំណំ ។

សេចក្តីរាយការណ៍​ឱ្យ​ដឹង​ទៀត​ថា ខណៈ​ពេល​នេះ​សមត្ថកិច្ច​បាន​កំពុង​អន្តរាគមន៍ និង​ត្រួតពិនិត្យ​​នៅ​​កន្លែង​កើតហេតុ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ