ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​ក្រុម​មើល​ការ​ប្រគំ​តន្ត្រី​សុខ​ៗ ស្រាប់តែ​មួយ​ក្រុម​ទៀត​ដេញ​វាយ​មិនដឹង​មូលហេតុ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​រង​របួស​បែកក្បាល ចំណែក​៣​នាក់​ទៀត​រង​របួសស្រាល ខណៈ​អង្គុយ​ជុំ​គ្នា​មើល​គេ​ប្រគំ​តន្ត្រី ស្រាប់តែ​មាន​ក្មេង​ទំនើង​មួយ​ក្រុម​មក​ដេញ​វាយ​មិនដឹង​មូល ហេតុ ។ ករណី​នេះ​កើតឡើង​កាលពី​ម៉ោង​២១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែមករា…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​រង​របួស​បែកក្បាល ចំណែក​៣​នាក់​ទៀត​រង​របួសស្រាល ខណៈ​អង្គុយ​ជុំ​គ្នា​មើល​គេ​ប្រគំ​តន្ត្រី ស្រាប់តែ​មាន​ក្មេង​ទំនើង​មួយ​ក្រុម​មក​ដេញ​វាយ​មិនដឹង​មូល ហេតុ ។ ករណី​នេះ​កើតឡើង​កាលពី​ម៉ោង​២១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែមករា នៅ​កន្លែង​ប្រគំ​តន្ត្រី​ភូមិ​អូរ​ឌឹ​ម សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជន​រង​គ្រោះ​ឈ្មោះ សេង ជូ​ឡា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​និស្សិត ស្នាក់​នៅ​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​រង​របួស​បែក​ចំ​កណ្តាល​ក្បាល​រយះ​ប្រហែល​៤​សង្ទីម៉ែត្រ ។ ចំណែក​ជន​រង​គ្រោះ​ចំនួន​៣​នាក់​ទៀត​មិន​បាន​ប្រាប់​អត្តសញ្ញាណ​។

ប្រភព​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ជន​រង​គ្រោះ និង​មិត្តភក្តិ​មាន​គ្នា​៤​នាក់​បាន​នាំ​គ្នា​មក​មើល​ការ​ប្រគំ​តន្ត្រី​នៅ​ចំណុច​ខាងលើ ពេល​កំពុង​អង្គុយ​លេង​លើ​ម៉ូតូ ស្រាប់តែ​មាន​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​ពី​៧​ទៅ​៨​នាក់ ប្រដាប់​ដោយ​ខ្សែក្រវាត់​មក​ធ្វើ​សកម្មភាព​ដេញ​វាយ​មក​លើ​ក្រុម​ជន​រង​គ្រោះ​ដោយ​មិនដឹង​មូលហេតុ បណ្តាល​អោយ​ជន​រង​គ្រោះ​ម្នាក់​របួស​បែក​ចំ​កណ្តា​ល​ក្បាល​រយះ​ប្រហែល​៤​សង្ទីម៉ែត្រ ចំណែក​ជន​រង​គ្រោះ​៣​នាក់​ទៀត​រង​របួសស្រាល ។ ពេល​វាយ​ជន​រង​គ្រោះ​ហើយ​ក្មេង​ទំនើង​ខាងលើ​រត់គេច​ខ្លួន​អស់​។

ក្រោយ​ហេតុការណ៍​កើតឡើង ជន​រង​គ្រោះ​បាន​នាំ​គ្នា​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​៣​ពីព្រោះ​ក្នុង​ចំណោម​ក្មេង​ទំនើង​ខាងលើ​មាន​ស្គាល់​មុខ​ម្នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ