១-ខ្ញុំស្រលាញ់ម៉ែ ធ្លាប់ថ្នាក់ថ្នមថែ កូនពន្លកស្នេហ៍
ស្រមោចវារក្បែរ ក្ដិចខ្ញាំភ្នែកថ្លែ រក្សាពូជខ្សែ
អោយរៀនពូកែ។
២-កណ្ដៀតឡើងផ្លែ អោយស្ដាប់រៃរ៉ែ មិនអោយយំឡែ
បីមើលដួងខែ កង្កែបស្រែកវ៉ែ រូងកែងភ្លឺស្រែ
ប្រសប់ណាស់ម៉ែ។
៣-ប្ដឹងអស់ចិកចែ ចិត្ដកូនឥតល្ហែ រាប់ឆ្នាំដុះស្លែ
សច្ចាស្បថស្បែ សកវាទ៍ចុះផែ ចាំពាក្យផ្ដាំផ្ដែ
ជួយដល់ជាតិខ្មែរ។
៤-កូនបំផ្លាស់ប្រែ មិនដើរប៉ោឡែ ទំនេរដើរឆែ
បើកបរអាយ៉ែ ហ៊ឺហាផឹកតែ ចាំពាក្យថាណែ
ហើយមិនតាប៉ែ។
៥-មិនមែនអង់អែ នឹកចំការស្រែ ត្រកួនស្រងែ
កញ្ឆែតផងដែរ ធ្លាប់លឺកញ្ច្រែ ព្រោះជាប់សាច់សែ
បំណងបង្វែរ។
៦-កូនមិនសំរែ តាំងចិត្ដហូរហែ មិនភ្លេចសង្កែ
ជនជាតិរដែរ កំហុសកំណែ កំណាព្យត្អូញត្អែរ
ប្រាប់ញោមថាបែរ។
ពាក្យបណ្ដៅ
ឯកអង្គទ្រង់នាមជាតារា មិនដែលយាត្រាស្មោះស្ម័គ្រចាំទី
ដោយ វ៉ា ប៊ុណ្ណនី អតីតគ្រូបង្រៀនវិទ្យាល័យពាមរក៍(ព្រៃវែង)
A: Calgary, Alberta, Canada
E: bunnyvar09@yahoo.ca
ចែករំលែកព័តមាននេះ