ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ៗ​បន្ទាន់​! កម្ពុជា​ថ្កោលទោស​ក្រុមហ៊ុន​ផលិត​បង្គន់​ប្រើ​រូបភាព​ប្រាសាទខ្មែរ និង​ឲ្យ​បញ្ឈប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្កោលទោស​ដល់​ក្រុមហ៊ុន​ផលិត​បង្គន់ ដែល​បាន​ប្រើ​រូបភាព​ប្រាសាទខ្មែរ​បិទ​នៅ​លើ​គម្រប់​បង្គន់ និង​ទ្រា​ជាន់​ជើង ហើយ​ទាមទារ​ឲ្យ​ក្រុមហ៊ុន Amazon បញ្ឈប់​សកម្មភាព​ប្រើប្រាស់​ជា​បន្ទាន់ ព្រោះ​ប៉ះពាល់​កិត្តិយស​និង​សេចក្តី​ថ្លៃថ្នូរ​របស់​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្កោលទោស​ដល់​ក្រុមហ៊ុន​ផលិត​បង្គន់ ដែល​បាន​ប្រើ​រូបភាព​ប្រាសាទខ្មែរ​បិទ​នៅ​លើ​គម្រប់​បង្គន់ និង​ទ្រា​ជាន់​ជើង ហើយ​ទាមទារ​ឲ្យ​ក្រុមហ៊ុន Amazon បញ្ឈប់​សកម្មភាព​ប្រើប្រាស់​ជា​បន្ទាន់ ព្រោះ​ប៉ះពាល់​កិត្តិយស​និង​សេចក្តី​ថ្លៃថ្នូរ​របស់​កម្ពុជា ។

ឯកឧត្តម ជុំ សុន្ទរី អគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​អា​មេ​រិ​កបាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្កោលទោស​នឹង​ស្នើ​ឱ្យ​ក្រុមហ៊ុន Amazon ដែល​ជា​ក្រុមហ៊ុន​បង្កើត​ទីផ្សារ​អន​ឡាន​អន្តរជាតិ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​លក់​ផលិតផល​ប្រភេទ​នេះ នៅ​លើ​គេហទំព័​របស់​ខ្លួន ។ យោង​តាម​សេចក្តី​ប្រកាស​របស់​ឯកឧត្តម​ឯកអគ្គរាជទូត​បាន​ថ្លែង​ថា ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក​មាន​ភាព​តក់ស្លុត និង​ស្រងាកចិត្ត​ថា រូបភាព​នៃ​ប្រាសាទ​អង្គរ​ដោយ​រួម​មាន​អង្គរវត្ត តា​ព្រហ្ម បាយ័ន ឬ​បឹង​មាលា ដែល​ត្រូវ​បាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​តាំងពី​ឆ្នាំ​១៩៩២ និង​ទទួល​បាន​អត្ថប្រយោជន៍​ពី​អង្គការ​អភិរក្ស​អន្តរជាតិ (UNESCO) ចាប់តាំងពី​ឆ្នាំ​២០១៧ ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន​ផលិត​ទំនិញ​មួយ​ចំនួន​ធ្វើ​ជា​រូបភាព​នៃ​ផលិតផល​ដែល​បង្ក​ភាព​អាម៉ាស់ ក្នុង​នោះ​មាន​គម្រប​បង្គន់ កំរាល​បន្ទប់ទឹក កំរាល​ជើង​មុខ​បង្គន់ វាំងនន​ងូតទឹក និង​កំរាល​ផ្ទះបាយ ។

លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន​ផលិត​ទាំងនេះ​បាន​ប្រើប្រាស់​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ជា​ការ​រចនា​នៃ​កម្រាល​បន្ទប់ទឹក​កម្រាលព្រំ និង​បង្គន់​ដែល​ជា​ទ​ង្វើ​គួរ​អោយ​ស្អប់ខ្ពើម ។ ទំនិញ​ទាំងអស់​ដែល​បាន​រៀបរាប់​ខាងលើ​ត្រូវ​បាន​ដាក់​លក់​ដោយ​ក្រុមហ៊ុន Amazon នៅ​លើ​គេហទំព័រ amazon.com និង amazon.fr ។

សេចក្ដីជូនដំណឹង​ដដែល​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ព្រះរាជាណាចក្រ​កម្ពុជា​ថ្កោលទោស​បណ្តា​ក្រុមហ៊ុន​ផលិត​នៃ​ផលិតផល​ទាំង​អស់នេះ និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន Amazon បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​លក់​របស់​ខ្លួន ដោយ​ដក​ចេញពី​គេហទំព័រ​នូវ​ផលិតផល​ទាំងនេះ​ដែល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​ជាតិ និង​កិត្យានុភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ស្ថានទូត​បាន​ធ្វើការ​តវ៉ា និង​ការ​ទាមទារ​ខាងលើ​ជាមួយ​សេវាកម្ម​អតិថិជន​របស់​ក្រុមហ៊ុន Amazon កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៩ ។

សូម​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ករណី​នេះ​អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​ផ្ញើ​លិខិត​ទៅ​កាន់​ក្រុមហ៊ុន Amazon តវ៉ា​ចំពោះ​ការ​លក់​ផលិតផល​ទាំងនេះ​នៅ​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន ហើយ​បាន​សង្កត់ធ្ងន់​ថា វា​មិនមែន​ជា​ការ​ចាំបាច់​ទេ ក្នុង​ការ​ទទូច​លើ​ចរិតលក្ខណៈ​ថោកទាប នៃ​ការ​ប្រើប្រាស់​នេះ ហើយ​ការ​ផ្សព្វផ្សាយ​ផលិតផល​ដែល​បង្ក​ភាព​អាម៉ាស់​ទាំងនេះ​ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ