ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រមាថ​ដ៏​ឃោរឃៅ​លើ​ប្រាសាទ​អង្គរ​វត្ត និង​ប្រមាថ​ដល់​បុព្វបុរស​ខ្មែរ​…!

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រតិកម្ម​នានា​បាន​ផ្ទុះ​ឡើង​កក្រើក​ពេញ​ហ្វេ​ស​ប៊ុ​ក ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ជុំវិញ​ការ​ច្នៃ​រូប​ប្រាសាទអង្គរវត្ត និង​ទង់ជាតិ​កម្ពុជា​​ដាក់​ចាន​បង្គន់ និង​ប្រដាប់​ជូត​​ជើង ។ ការ​ច្នៃ​បែប​ជា​ការ​ប្រមាថ​នេះ​ ត្រូវ​ពលរដ្ឋ​ខ្មែរ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​…

រាជធានី​ភ្នំពេញ ៖ ប្រតិកម្ម​នានា​បាន​ផ្ទុះ​ឡើង​កក្រើក​ពេញ​ហ្វេ​ស​ប៊ុ​ក ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ជុំវិញ​ការ​ច្នៃ​រូប​ប្រាសាទអង្គរវត្ត និង​ទង់ជាតិ​កម្ពុជា​​ដាក់​ចាន​បង្គន់ និង​ប្រដាប់​ជូត​​ជើង ។ ការ​ច្នៃ​បែប​ជា​ការ​ប្រមាថ​នេះ​ ត្រូវ​ពលរដ្ឋ​ខ្មែរ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ ផ្ទុះ​ប្រតិកម្ម​យ៉ាង​ខ្លាំង និង​សម្តែង​ការ​មិន​សប្បាយចិត្ត​ចំពោះ​ក្រុមហ៊ុន​អា​មេ​រិ​ក​Amazone ។

ក្រុមហ៊ុន​នេះ​ បាន​ច្នៃ​រូប​ប្រាសាទអង្គរវត្ត និង​ទង់ជាតិ​កម្ពុជា​ដាក់​ចាន​បង្គន់ ប្រដាប់​ជូត​ជើង ហើយ​ផ្សព្វ​ផ្សាយ​​លក់​តាម​វេ​ប​សាយ​ដ៏​ល្បី​របស់​ខ្លួន ។ ក្រុមហ៊ុន​របស់​អា​មេ​រិ​ក​Amazone​ បាន​បង្ហោះ​នៅ​ក្នុង​ផេ​ក​ទីផ្សារ​របស់​ខ្លួន ដោយ​យក​រូប​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ព្រហ្ម​មុខ​បួន និង​ប្រាសាទខ្មែរ​…​យក​ធ្វើ​ជា​គម្រប​បង្គន់ និង​កម្រាល​ជើង​ដាក់​លក់​ក្នុង​តម្លៃ​១៩,៩៩​ដុល្លារ ។

រូប​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា ​ដែល​បាន​ក្លាយជា​បេតិកភណ្ឌ​ពិភពលោក​ ត្រូវ​ក្រុមហ៊ុន online ដ៏​ល្បី​របស់​អា​មេ​រិ​ក ឌី​សាញ​ដាក់​លើ​គម្រប​បង្គន់ និង​កម្រាល​ជើង ដាក់​តាំង​លក់​នៅ​លើ​អន​ឡាញ តាម​រយៈ​ក្រុមហ៊ុន Amazon ដ៏​ល្បី ។

បញ្ហា​នេះ ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជាបាន​សម្តែង​ការ​មិន​ពេញចិត្ត​ ចំពោះ​ក្រុមហ៊ុន​អា​មេ​រិ​កមួយ​នេះ​ ដែល​ប្រមាថ​ដល់​បុព្វបុរស​ខ្មែរ ជា​រឿង​មិន​អាច​ទទួលយក​បាន​ឡើយ ។ ប្រជាពលរដ្ឋ​ខ្មែរ​ បាន​ចាត់​ទុក​ការ​យក​រូប​ប្រាង្គ​ប្រាសាទអង្គរវត្ត​ធ្វើ​ជា​គម្រប​បង្គន់ និង​កម្រាល​ជើង​ដាក់​លក់​តាម​ទីផ្សារ​អន​ឡាញ នៅ​ក្នុង​តម្លៃ​ដ៏​ថោក​បំផុត អាច​ជា​ចេតនា​បន្ទាបបន្ថោក​ដល់​តម្លៃ​នៃ​វប្បធម៌​ល្អ​ឯក​គ្មាន​២​របស់​ប្រទេស​កម្ពុជា ។

ជា​ការ​កត់សម្គាល់ ​លោក​ឧកញ៉ា​ឌួ​ង ឆាយ ដែល​ជា​បុគ្គល​ល្បីឈ្មោះ​មួយ​រូប​ក្នុង​ប្រទេស​កម្ពុជា​ក៏​បាន​សម្តែង​ការ​មិន​ពេញ​ចិត្តជា​ខ្លាំង​ផង​ដែរ ខណៈ​ពេល​ដែល​ក្រុមហ៊ុន​Amazon ប្រមាថមើលងាយ​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ ។ លោក​ឧកញ៉ា​ឌួ​ង ឆាយ បាន​ចេញ​មុខ​រិះគន់ ថា​៖ «​តើ​នេះ​ជា​ការ​ប្រមាថ​មក​លើ​បុព្វ​បុរស​ដូនតា​ខ្មែរ និង​ជាតិ​សាសន៍​ខ្មែរ​ទាំងអស់​ទេ ? តើ​នេះ​ជា​ការ​លួច​ចម្លង​កម្មសិទ្ធិបញ្ញា​ទេ ? ខ្ញុំបាទ​ឌួ​ង ឆាយ សូម​ថ្កោលទោស និង​សំណូមពរ​ឱ្យ​ក្រុមហ៊ុន Amazon ដក​ចេញ​នូវ​ផលិតផល ដែល​កំពុង​លក់ និង​ប្រមូល​​មក​វិញ​នូវ​ទំនិញ​ទាំងឡាយ​​ដែល​បាន​លក់​ហើយ ដោយ​មាន​រូប​ប្រាង្គ​ប្រាសាទ​នានា​របស់​ខ្មែរ​ត្រឡប់​​មក​វិញ ព្រោះ​ទ​ង្វើ​នេះ​ជា​ការ​ប្រមាថ​មួយ​ដ៏​ធំ មិន​អាច​ទទួលយក​បាន​ទេ​» ។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ ​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក​ថៃ នរៈ​សត្យា បាន​ប្រាប់​កោះសន្តិភាព​ តាម​សារ​អេ​ឡិច​ត្រូ​និក​នៅ​ថ្ងៃ​ទី​១៧ ខែមករា ថា ក្រសួង​កំពុង​តែ​ចាត់​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ពិនិត្យ​រួច​​ហើយ ។ ប្រសិនបើ​ការ​ពិនិត្យ​ឃើញ​ថា​ ករណី​នេះ​ជាក់ច្បាស ់យើង​នឹង​មិន​ឲ្យ​គេ​ធ្វើ​របៀប​នេះ​ឡើយ ។

រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក​ជំទាវ​ភឿ​ង ស​កុ​ណា បាន​ថ្លែង​ថា ក្រសួង​វប្បធម៌​កំពុង​ដោះ​ស្រាយ​បញ្ហា​ផ្ទុះ​ប្រតិកម្ម​ក្រោយ​ពី​ក្រុមហ៊ុន Amazon ដែល​ជា​ក្រុមហ៊ុន​លំដាប់​ពិភពលោក ​លក់ទំនិញ​តាម Online របស់​មហាអំណាច​អា​មេ​រិ​ក យក​រូប​ប្រាសាទអង្គរវត្ត និង​ទង់ជាតិ​កម្ពុជា​ ធ្វើ​ជា​គម្រប​ចាន​បង្គន់ និង​កម្រាល​ជើង​ដាក់​លក់​តាម Online ។

នៅ​រសៀល​ថ្ងៃ​ទី​១៧ មក​រា លោក​ជំទាវ​រដ្ឋមន្ត្រី​ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ​គេហទំព័រ​ហ្វ្រេ​ស​ញូ​វ​ករណី​ក្រុមហ៊ុន Amazon យក​រូប​ប្រាសាទអង្គរវត្ត ធ្វើ​ជា​គម្រប​ចាន​បង្គន់ និង​កម្រាល​ជើង ដាក់​លក់​តាម Online ថា​ ក្រសួង​បាន​ផ្ញើ​លិខិត​មួយ​ទៅ​ក្រុមហ៊ុន ​ដើម្បី​សុំ​ឲ្យ​ក្រុមហ៊ុន​គិតគូរ​ឡើង​វិញ​ ពី​ការ​រចនា​រូប​ប្រាសាទអង្គរវត្ត ក៏​ដូច​ជា​ប្រាសាទ​នានា ដែល​ជា​រូប​អច្ឆរិយ​លើ​ពិភពលោក មក​បង្ហាញ​លើ Online Shopping មួយ​នេះ ៕


អត្ថបទសរសេរ ដោយ