ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​អា​មេ​រិ​ក​ចាប់ខ្លួន​កូនស្រី​ក៏​ស្ថាបនិក Huawei កោតសរសើរ​លោក​ប្រធា​នាធិបតី ត្រាំ

5 ឆ្នាំ មុន

យោង​តាម​ភ្នាក់ងារ​សារ​ព​ត៌​មាន CNN Business បាន​ឲ្យ​ដឹង​ថា ស្ថាបនិក​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei បាន​បដិសេធ​ការ​ចោទប្រកាន់​ថា ក្រុមហ៊ុន​របស់​លោក​ធ្វើអំពើ​ចារកម្ម​ឲ្យ​រដ្ឋាភិបាល​ចិន ។ លោក…

យោង​តាម​ភ្នាក់ងារ​សារ​ព​ត៌​មាន CNN Business បាន​ឲ្យ​ដឹង​ថា ស្ថាបនិក​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei បាន​បដិសេធ​ការ​ចោទប្រកាន់​ថា ក្រុមហ៊ុន​របស់​លោក​ធ្វើអំពើ​ចារកម្ម​ឲ្យ​រដ្ឋាភិបាល​ចិន ។

លោក Ren Zhengfei ក៏​បាន​កោតសរសើរ​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump) របស់​សហរដ្ឋអាមេរិក​ថា លោក​ជា​ប្រធានាធិបតី​ដ៏​ល្អ​ម្នាក់ និង​បាន​បដិសេធ​ការ​សង្ស័យ​របស់​អា​មេ​រិ​កថា Huawei គឺជា​ការ​គម្រាមកំហែង​មួយ​ដល់​សន្តិសុខ​ជាតិ​របស់​អា​មេ​រិ​ក ។

លោក Ren បាន​និយាយ​ថា លោក​ពិតជា​ស្រលាញ់​ប្រទេស​ចិន និង​គាំទ្រ​គណបក្ស​គ​ម្មុ​យ​នី​ស្ត​ពិតមែន ប៉ុន្តែ​លោក​មិន​ដែល​ធ្លាប់​ត្រូវ​បាន​ស្នើ​ឲ្យ​ចែករំលែក​ព័ត៌មាន​ដែល​មិន​សមរម្យ​ពី​ដៃគូ​របស់ Huawei ឡើយ ។

យោង​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Wall Street Journal បាន​ឲ្យ​ដឹង​មក​ថា លោក​បាន​ប្រាប់​ដល់​អ្នកកាសែត​នៅ​ប្រទេស​ចិន​មក​ថា «​ខ្ញុំ​មិន​ធ្វើ​អ្វី​ដែល​ប៉ះពាល់​ដល់​អត្ថប្រយោជន៍​របស់​អតិថិជន​របស់ខ្ញុំ​ទេ ហើយ​ខ្ញុំ និង​ក្រុមហ៊ុន​របស់ខ្ញុំ​ក៏​មិន​ឆ្លើយ​តប​នឹង​សំណើរ​ដូច្នេះ​ដែរ​» ។

មន្ត្រី​រដ្ឋការ​អា​មេ​រិ​កបាន​និយាយ​ថា ប្រទេស​ចិន​ប្រើ​ឧបករណ៍ Huawei ដើម្បី​លួច​ស្តាប់​ប្រជា​ជន​អា​មេ​រិ​ក ។ ក្រុមហ៊ុន​នេះ​ថែម​ទាំង​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ផ្គត់ផ្គង់​ឧបករណ៍ 5G ទៅ​កាន់​ប្រទេស​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​ថែម​ទៀត ។

កាលពី​ខែ​មុន Huawei បាន​ទាក់ទាញ​ការ​រិះគន់​ជា​ច្រើន​បន្ទាប់​ពី​មានការ​ចាប់ខ្លួន​អ្នកស្រី Meng Wanzhou ដែល​ជា​ប្រធាន​ទទួល​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ​ប្រចាំ​ក្រុមហ៊ុន Huawei និង​ជា​កូនស្រី​របស់​លោក Ren ផង​ដែរ ។

លោក​បាន​និយាយ​ទៀត​ថា ក្រុមហ៊ុន Huawei «​ប្រៀប​បានជា​គ្រាប់​ល្អ​មួយ​គ្រាប់​ដែល​នៅ​ចន្លោះ​ជម្លោះ​រវាង​ប្រទេស​មាន​អំណាច​ទាំង​ពីរ​» ។ លោក​បាន​បន្ថែម​ថា លោក​ប្រធានាធិបតី​ត្រាំ «​គឺជា​ប្រធានាធិបតី​ដ៏​ល្អ​មួយ​រូប​ព្រោះ​លោក​មាន​ភាព​ក្លាហាន​ក្នុង​ការ​កាត់​ពន្ធ​» ដែល​ល្អ​សម្រាប់​អាជីវកម្ម ។

ប៉ុន្តែ​លោក​បាន​បន្ត​ថា អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត​គឺ​ប្រទេស និង​ក្រុមហ៊ុន​ទាំងអស់​ត្រូវ​បាន​ទទួល​ដោយ​ល្អ​ទើប​ពួក​គេ​នឹង​វិនិយោគ​ក្នុង​សហរដ្ឋអាមេរិក​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ