តាមប្រភពពីShanghaiist បានឱ្យដឹងថា បុរសម្នាក់បានចាក់សម្លាប់មិត្តរួមបន្ទប់របស់ខ្លួន ដោយសារតែខឹងរឿងចាក់បទចម្រៀងលឺៗខ្លាំងពេកជារៀងរាល់ថ្ងៃ ។ រឿងរ៉ាវនេះ កើតឡើងកាលពីថ្ងៃទី១២ មករា កន្លងមកនេះ នៅក្នុងបន្ទប់ជួលកម្មករក្នុងក្រុង Zhongshan ខេត្ត Guangdong ។
ពេលនោះ ប៉ូលិសបានទទួលទូរស័ព្ទមកប្រាប់ថា មានករណីចាក់បង្ករបួសស្នាម នៅក្នុងតំបន់អភិវឌ្ឍ Huoju។ ពេលទៅដល់ ពួកគេបានចាប់ខ្លួនបុរសអាយុ៣១ឆ្នាំ ត្រកូល Chen ខណៈដែលបញ្ជូនបុរសម្នាក់ទៀត ជាមិត្តរួមបន្ទប់អាយុ២៩ឆ្នាំ ត្រកូល Li ទៅកាន់មន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ។ ដល់ពេលថ្ងៃស្អែក បុរសជាជនរងគ្រោះ ក៏ផុតជីវិតទៅ ។
តាមការបង្ហោះរបស់ប៉ូលិសលើអនឡាញ ក្រោយពីការស៊ើបអង្កេត គេរកឃើញថា មូលហេតុនៃការស្លាប់ គឺមកពីបុរសត្រកូល Chen ខឹងនឹងបុរសត្រកូល Li ដែលតែងតែចាក់ចម្រៀងស្តាប់ឮៗខ្លាំងពេក។ ដោយសារតែទ្រាំមិនបាន បុរសត្រកូល Chen ក៏យកកាំបិតទៅចាក់សម្លាប់តែម្តង ជាការព្រមាន ។
នេះពិតជាសាហាវណាស់ !
ចែករំលែកព័តមាននេះ