ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​សួរ​រក​ម្ចាស់​រថយន្ត​ឈប់​ចត​មុខ​ផ្ទះ​…​ឈ្លោះ​គ្នា​ផ្អើល​ម្តុំ​ផ្សារ​សូ​រិ​យា​ម៉​ល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​២​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​មិនដឹង​ថា​គាត់​បើក​មកពីណា​នោះ​ទេ បានជា​មក​ឈប់​រថយន្ត​នៅ​មុខ​ផ្ទះ​របស់​ប្រជាពលរដ្ឋ លុះ​ម្ចាស់ផ្ទះ​អត់​មាន​ផ្លូវ​ចូល​ប្រាប់​អោយ​យក​រថយន្ត​ចេញ ស្រាប់តែ​ខឹង​ម្ចាស់ផ្ទះ ហើយ​ឈ្លោះប្រកែក​គ្នា​ឡើង​ផ្អើល​ពេញ​ផ្លូវ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​នឹង​២០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​២​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​មិនដឹង​ថា​គាត់​បើក​មកពីណា​នោះ​ទេ បានជា​មក​ឈប់​រថយន្ត​នៅ​មុខ​ផ្ទះ​របស់​ប្រជាពលរដ្ឋ លុះ​ម្ចាស់ផ្ទះ​អត់​មាន​ផ្លូវ​ចូល​ប្រាប់​អោយ​យក​រថយន្ត​ចេញ ស្រាប់តែ​ខឹង​ម្ចាស់ផ្ទះ ហើយ​ឈ្លោះប្រកែក​គ្នា​ឡើង​ផ្អើល​ពេញ​ផ្លូវ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​នឹង​២០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​១៧២​កែង​ផ្លូវ​៥១ នៅ​ចំណុច​ម្តុំ​ផ្សារ​សូ​រិ​យា​ម៉​ល ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​២​នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កែប ២A-៧៥៧៦ មិនដឹង​ថា​មកពីណា​នោះ​ទេ​បានជា​មក​ឈប់​រថយន្ត​នៅ​មុខ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​គាត់​ធ្វើ​របង​ព័ទ្ធ​ជុំវិញ រួច​ម្ចាស់​រថយន្ត​គាត់​ដើរ​ចូល​ទៅ​ក្នុងភូមិ​បាត់ ។

ប្រ​ភ​ប​ដដែល​បាន​បន្ត​ថា ពេល​ម្ចាស់​រថយន្ត​ដើរ​ចូល​ទៅ​ក្នុងភូមិ​បាត់ ស្រាប់តែ​បងប្អូន​ម្ចាស់ផ្ទះ ចង់​បើក​ម៉ូតូ​ចូល​ផ្ទះ ប៉ុន្តែ​អត់​មាន​ផ្លូវ​ចូល ដោយសារ​តែ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​របើក​មក​ចត​បិទ​ចំ​មាត់​ច្រកចូល​ផ្ទះ ទើប​ម្ចាស់ផ្ទះ​ចេញ​មក​សួរ​រក​ម្ចាស់​រថយន្ត​ដែល​មក​ចត​មុខ​ផ្ទះ​គាត់ បែរជា​ម្ចាស់​រថយន្ត​ខឹង​ថា ម្ចាស់ផ្ទះ​ស្រែក​ជេរ​គាត់ ហើយ​ថតរូប​គាត់​ដោយ​មិនដឹង​មូលហេតុ ទើប​បង្ក​អោយ​ឈ្លោះប្រកែក​គ្នា​ឡើង​ផ្អើល​ពេញ​តែ​ផ្លូវ​១៧២ សំណាងល្អ​បាន​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍ ដោយ​អោយ​ខាង​ម្ចាស់​រថយន្ត​បើករថយន្ត​ចេញ​ដើម្បី​បញ្ចប់រឿង ។

ក្រោយ​ពេល​កើតហេតុ ម្ចាស់​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ក៏​ព្រម​តាម​សមត្ថកិច្ច​រួច​បើករថយន្ត​ចេញ​ទៅ​បាត់​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ