ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​និង​ប្រពន្ធ​​ដើរ​ឆបោក​លក់​ដី​ខ្យល់​រាប់​ពាន់​​ហិ​កតា​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​មួយគូ ​ដែល​យកឈ្មោះ​ថ្នាក់ដឹកនាំ​បិទ​បាំង​អំពើ​ទុច្ចរិត​របស់​ខ្លួនដើម្បី​​ឆបោក​​អ្នក​ដទៃ បាន​ត្រូវ​នគរបាល​នាយកដ្ឋា​ន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួន​និងបញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែមករា ពាក់ព័ន្ធ​ពី​បទ​ក្លែងឯកសារ​សាធារណៈ ប្រើប្រាស់​បាន​លិខិត​សាធារណៈ​ក្លែង…

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​មួយគូ ​ដែល​យកឈ្មោះ​ថ្នាក់ដឹកនាំ​បិទ​បាំង​អំពើ​ទុច្ចរិត​របស់​ខ្លួនដើម្បី​​ឆបោក​​អ្នក​ដទៃ បាន​ត្រូវ​នគរបាល​នាយកដ្ឋា​ន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួន​និងបញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែមករា ពាក់ព័ន្ធ​ពី​បទ​ក្លែងឯកសារ​សាធារណៈ ប្រើប្រាស់​បាន​លិខិត​សាធារណៈ​ក្លែង និង​ឆបោក​ប្រាក់​ជិត​១​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​អំពើ​លក់​ដី​ខ្យល់​រាប់​ពាន់​ហិ​កតា ។

ជន​ជាប់ចោទ​ជា​ប្តី​ឈ្មោះ អ៊ូច សៀ​ក​វ៉ា​ន់ អាយុ​៥៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ជៀម ចាន់​បូ​រី អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​សាឡា​ង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។ ទាក់ទិន​នឹង​ការ​ចាប់ខ្លួន​ប្តី​ប្រពន្ធ​២​នាក់​ខាងលើ​នេះ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា សំណុំរឿង​នេះ​មាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ចំនួន​១២​នាក់ ក្នុង​នោះ​មាន​ព្រះសង្ឃ​១​អង្គ​ផង​ដែរ ។

ដើមចម​នៃ​ពាក្យបណ្តឹង​បាន​ឲ្យ​ដឹង​ថា កាលពី​អំឡុង​ឆ្នាំ​២០១៥ ស្ត្រី​ឈ្មោះ ជៀម ចាន់​បូ​រី និង​ប្តី​ឈ្មោះ អ៊ូច សៀ​ក​វ៉ា​ន់ បាន​យក​ឯកសារ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី​ទៅ​បង្ហាញ​ជន​រង​គ្រោះ​ទាំងអស់​ដោយ​អះអាង​ថា ពួក​គេ​ទាំង​២​នាក់​ប្តី​ប្រពន្ធ មាន​ដី​រាប់​ពាន់​ហិ​កតា​ស្ថិត​នៅ​ភូមិ​ក្រួស ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង​ ខេត្តឧត្តរ​មាន​ជ័យ ហើយ​ត្រូវការ​លក់​ឲ្យ​ទៅ​ក្រុមហ៊ុន​ចិន និង​ម៉ា​ឡេ​ស៊ី ហើយ​គេ​បាន​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​ដាក់​ប្រាក់​ចូល​ហ៊ុន​ដើម្បី​រៀបចំ​ដី​នោះ និង​បាន​ផល​ចំណេញ​ចែក​គ្នា ។

ជន​រង​គ្រោះ​ទាំង​១២​នាក់​មាន
១-​ឈ្មោះ​អ៊ូច​ប៉ោ ភេទ​ស្រី អាយុ​៥៦​ឆ្នាំ
២-​ឈ្មោះ ដាម សុ​ផុ​ន​ភេទ​ស្រី អាយុ​៤៩​ឆ្នាំ
៣-​ឈ្មោះ ទួន ស្រង ភេទ​ស្រី អាយុ​៥២​ឆ្នាំ
៤-​ឈ្មោះ ទួន ស្រី​ពៅ ភេទ​ស្រី អាយុ​៥៦​ឆ្នាំ
៥-​ឈ្មោះ លី ពុ​ទ្ធី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ
៦-​ឈ្មោះ សុខ ស៊ីវ​អេ​ង ភេទ​ស្រី អាយុ​៥៦​ឆ្នាំ
៧-​ឈ្មោះ ប៉ាវ ឡ​ន ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ
៨-​ឈ្មោះ គិ​ន ណោ ភេទ​ស្រី អាយុ​៥៥​ឆ្នាំ
៩-​ឈ្មោះ ឃុន ខេ​ង ភេទ​ស្រី អាយុ​៦៣​ឆ្នាំ
១០-​ឈ្មោះ ប៉េង ម៉េ​ង​ហ៊ា​ង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ
១១-​ឈ្មោះ លឹ​ម សុវណ្ណ​ចំប៉ា ភេទ​ស្រី អាយុ​៥៤​ឆ្នាំ
និង​១២-​ព្រះ​តេជគុណ ពុំ សុ​ឃឿ​ន ព្រះ​ជន្ម​៦៤​ឆ្នាំ ។

មន្ត្រី​នគរបាល​និយាយ​ថា ក្នុង​អំពើ​ឆបោក​នេះ​គឺ​ម្នាក់​ៗ​បាន​ចំណាយ​ប្រាក់​មិន​តិច​ជាង​៥​ម៉ឺន​ដុល្លារ​ទេ ឲ្យ​ទៅ​២​នាក់​ប្តី​ប្រពន្ធ​នេះ​ដើម្បី​ចង់បាន​ប្រាក់​ចំណេញ​មក​វិញ ដែល​បើ​តាម​សរុប​ទឹកប្រាក់​ចូល​ហ៊ុន​ប្រមូល​បាន​ជិត​១​លាន​ដុល្លារ​អា​មេ​រិ​ក ។ បានជា​ជន​រង​គ្រោះ​នាំ​គ្នា​សម្រុក​ដាក់​លុយ​ចូល​ហ៊ុន​នោះ ដោយសារ​ពួក​គេ​បាន​មើលឃើញ​ពី​ទ​ង្វើ​២​នាក់​ប្តី​ប្រពន្ធ ដែល​ម៉ាត់​ណា​ក៏​ប្រើ​ឈ្មោះ​ថ្នាក់ដឹកនាំ​ដែរ ។ មិនតែប៉ុណ្ណោះ ប្តី​ប្រពន្ធ​២​នាក់​នេះ បាន​ប្រើ​ល្បិច​នាំ​ជន​រង​គ្រោះ​ចេញ​ទៅ​ក្រៅប្រទេស​ដូច​ជា​ម៉ា​ឡេ​ស៊ី​ជាដើម ដោយ​ប្រាប់​គេ​ថា ទៅ​ទូទាត់​ប្រាក់​ដើម្បី​យក​មក​ចែក​គ្នា ប៉ុន្តែ​ទីបំផុត​ដូច​នាំ​ទៅ​មើលមេឃមើលផ្កាយ​នៅ​ស្រុក​គេ បាន​ត្រឹម​អស់​លុយហោប៉ៅ​រៀង​ៗ​ខ្លួន ។

រឿងរ៉ាវ​បាន​បែកធ្លាយ​និង​ដឹង​ច្បាស់​ថា ប្តី​ប្រពន្ធ​២​នាក់​នេះ​ជា​ជន​ឆបោក​នោះ គឺ​តាម​រយៈ​នៃ​ការ​ស៊ើបសួរ​អាជ្ញាធរ​មូលដ្ឋាន គ្មាន​ដី​រាប់​ពាន់​ហិ​កតា​ណា​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ជៀម ចាន់​បូ​រី និង​ឈ្មោះ អ៊ូច សៀ​ក​វ៉ា​ន់ នោះ​ទេ មាន​តែ​ដី​ខ្យល់ ។ ដូច្នេះ​ហើយ​បានជា​ជន​រង​គ្រោះ​នាំ​គ្នា​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច ដើម្បី​សុំ​ឲ្យ​ជួយ​ចាត់ការ​ចំពោះ​ប្តី​ប្រពន្ធ​២​នាក់​នេះ ។

កាន់តែ​ច្បាស់​ទៀត​នោះ នៅ​ពេល​សមត្ថកិច្ច​បញ្ជូន​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នេះ​ទៅ​តុលាការ គឺ​ពួក​គេ​បាន​កាន់​បដា​តូច​មួយ​នៅ​ដៃ មាន​សរសេរ​ឈ្មោះ​ថ្នាក់ដឹកនាំ​បង្ហាញ​ពី​ឧត្តមភាព នៅ​ចំពោះ​មុខ​ដើមបណ្តឹង​ទាំងអស់ ដែល​តាម​ទៅ​ឃ្លាំមើល​ដល់​សាលាដំបូង​នោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ