ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតាទេចឹង…ព្រោះអាជ្ញាធរ​ៃ​ថ​​​ត្រៀម​​បង្កើត​​ភ្លៀង​សិប្បនិម្មិតហើយ

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ រាជធានី​បាងកក​នៃ​ប្រទេស​ថៃ កំពុង​ប្រឈម​មុខ​នឹង​ដំណាក់កាល​ដ៏​អាក្រក់​មួយ​នៃ​ការ​បំពុល​បរិយាកាស ដែល​កើត​មានចាប់តាំងពី​១​ឆ្នាំ​មក​ហើយ ដោយសារ​ពុំ​មាន​ខ្យល់​បោកបក់​ និង​ភ្លៀង​ធ្លាក់​ឱ្យ​មាន​ជាតិ​សំណើម ជួយ​ទប់​រលក​កម្តៅ​ដែល​អាច​រារាំង​ដល់​ការបំពុលបរិយាកាស​នេះ ។ ជា​វិធានការ…

ប្រទេស​ថៃ ៖ រាជធានី​បាងកក​នៃ​ប្រទេស​ថៃ កំពុង​ប្រឈម​មុខ​នឹង​ដំណាក់កាល​ដ៏​អាក្រក់​មួយ​នៃ​ការ​បំពុល​បរិយាកាស ដែល​កើត​មានចាប់តាំងពី​១​ឆ្នាំ​មក​ហើយ ដោយសារ​ពុំ​មាន​ខ្យល់​បោកបក់​ និង​ភ្លៀង​ធ្លាក់​ឱ្យ​មាន​ជាតិ​សំណើម ជួយ​ទប់​រលក​កម្តៅ​ដែល​អាច​រារាំង​ដល់​ការបំពុលបរិយាកាស​នេះ ។

ជា​វិធានការ អាជ្ញា​ៃ​ថ​បាន​ត្រៀម​បង្កើត​ភ្លៀងសិប្បនិម្មិត ​ដោយ​ប្រើ​ល្បាយ​អំបិល​បង្កើត​ជា​ពពក ។ បច្ចេក​ទេស​​នោះ តម្រូវ​ឲ្យ​រោយ​តាម​យន្តហោះ​នូវ​បរិមាណ​អំបិល​និង​កាបូន​ឌី​អុក​សី​ុ​តរឹង​ទៅ​ក្នុង​ពពក ដើម្បី​បង្កើត​ជា​ដុំ​ទឹកកក​ហើយនឹង​នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់ ដែល​បច្ចេកទេស​បែប​នោះ ធ្លាប់​ត្រូវ​បាន​កងទ័ព​ សហរដ្ឋអាមេ​រិក​​ប្រើប្រាស់​ក្នុង​សម័យ​សង្គ្រាម​វៀតណាម ។

លោក Pralong Dumrongthai អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​តស៊ូ​ប្រឆាំង​ការ​បំពុល បរិយាកាស បាន​គូសបញ្ជាក់​ថា តាម​រយៈ​ការប្រើប្រាស់​បច្ចេកទេស​បង្កើត​ភ្លៀង​សិប្បនិម្មិតនេះ ភ្លៀង​អាច​ធ្លាក់​នៅ​ថៃ្ង​
ទី​១៥ ខែមករា ប៉ុន្តែ​រឿង​នោះ​ពឹងផ្អែក​លើ​ខ្យល់​និង​សំណើម​ផង​ដែរ ។ ក្រុង​បាងកក​បាន​ប្រើ​បច្ចេកទេស​បង្កើត​​ភ្លៀង​សិប្បនិម្មិត ក៏​ព្រោះតែ​ទីក្រុង​នេះ​ប្រឈម​មុខ​នឹង​កម្រិត​នៃ​ការ​បំពុល​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន តែ​ស្ថានភាព​ពុល​ក្នុង​បរិយាកាស​នេះ​ធ្លាប់​បាន​កើតឡើង​នៅ​ក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ។ ដោយសារ​តែ​ការ​បារម្ភ​ពី​ការ​ពុល​ដោយ​ផ្សែង​អ័ព្ទ​នេះ មនុស្ស​កាន់តែ​ច្រើន​ឡើង​បាន​ប្រើ​ម៉ាស់ពាក់​ការពារ ។

ដោយសារ​តែ​ស្ថានភាព​ពុល​ធ្វើ​ឱ្យ​បារម្ភ​នោះអាជ្ញាធរ​បាន​សម្រេច​បិទ​ការដ្ឋាន​សាងសង់​គម្រោង​រថភ្លើង​អេ​ឡិច​ត្រូ​និក នៅ​ក្នុង​ទីក្រុង​បាងកក រយៈពេល​៧​ថ្ងៃ ខណៈ​រដ្ឋាភិបាល​ថៃ​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ផ្សែង​អ័ព្ទ​ពុល​នៅ​ក្នុង​រាជធានី ។ នេះបើ​យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃ​ទី​១៧ ខែមករា ។ ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទ​១៦ ខែមក​រា រដ្ឋមន្ត្រីក្រសួង​ដឹក​ជញ្ជូន​លោក អា​ខុ​ម តឺ​មភី​តា​យ៉ា​​ផៃ​សិ​ដ្ឋ (Arkhom Termpittayapaisith) បានឱ្យ​ដឹង​ថា អាជ្ញាធរ​បាន​សម្រេច​ចេញ​សេចក្ដីណែនាំ​មួយ​ដល់​ម្ចាស់​ការដ្ឋាន​ទាំងអស់​ក្នុង​ទីក្រុង​បាងកក ផ្អាក​សកម្មភាព​សាងសង់​របស់​ខ្លួន រហូត​ដល់​ថ្ងៃ​អង្គារ​ទី​២២ ខែមករា ។ លោក​បន្ថែម​ថា ម្ចាស់​ការដ្ឋាន​ទាំងអស់​ចាំបាច់​ត្រូវ​តែ​សម្អាត​ការដ្ឋាន​សាងសង់​របស់​ខ្លួន និង​ផ្លូវ​ស្ថិតនៅ​ក្បែរ មិនតែប៉ុណ្ណោះ សូ​ម្បី​តែ​រថយន្ដ​ចេញចូល​ការដ្ឋាន​ក៏​ត្រូវ​សម្អាត​កង់​ឱ្យ​បានស្អាត​ដែរ ។

ក្រៅពី​វិធានការ​លើ​ការដ្ឋាន​សាងសង់ អាជ្ញាធរ​ថៃ​ថែម​ទាំង​បាន​បង្គាប់​ឱ្យ​រថយន្ដក្រុង​ប្រើប្រាស់​ប្រេង​ម៉ា​ស៊ូត​ចំនួន​២.០៧៥​គ្រឿងក្នុង​ទីក្រុង​បាងកក ប្ដូរ​មក​ប្រើប្រាស់​ប្រេងសាំង​វិញ ដើម្បី​ការពារ ក៏​ដូច​ជា​ទប់​ស្កាត់​ការ​បញ្ចេញ​ផ្សែង​ខ្មៅ​ទៅ​ក្នុង​បរិយាកាស​បន្ត​ឲ្យ​មាន​ភាព​អាប់អួ ។ ការ​បំពុលបរិយាកាស​នេះ ត្រូវ​បាន​អ្នកជំនាញ​ចង្អុលបង្ហាញ​ថា ដោយសារ​តែ​កំណើនប្រជាជន អគារ​ខ្ពស់​ៗ និង​យានជំនិះ​បាន​កើនឡើង​យ៉ាង​គំហុក ឯ​លទ្ធផល​នៃ​ការ​បង្កើត​ភ្លៀង​សិប្បនិម្មិត​មិន​ទាន់​ទទួល​បាន​លទ្ធផល​បែប​ណា​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ