ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូចកាន់តែសាហា.វហើយ​នេះ លើដី​សមុទ្រ​កំពង់​សោម…

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ពិតជា​សំណាងល្អ​មួយ ​ក្នុង​មួយ​ពាន់​គ្រោះ​សម្រាប់​បុរស​ម្ចាស់ផ្ទះ និង​កូនស្រី​អាយុ​១០​ឆ្នាំ ដែល​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុ​ជិ​វិត ​បើ​ទោះបីជា​ត្រូវ​រង​របួស​ដោយ​ចោរ​ចាក់​យ៉ាងណា​ក្តី ។ ក្រុម​ចោរ​២​នាក់​ បាន​សម្រុកចូល​ក្នុងផ្ទះ…

ខេត្ត​ព្រះ​សីហ​នុ ៖ ពិតជា​សំណាងល្អ​មួយ ​ក្នុង​មួយ​ពាន់​គ្រោះ​សម្រាប់​បុរស​ម្ចាស់ផ្ទះ និង​កូនស្រី​អាយុ​១០​ឆ្នាំ ដែល​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុ​ជិ​វិត ​បើ​ទោះបីជា​ត្រូវ​រង​របួស​ដោយ​ចោរ​ចាក់​យ៉ាងណា​ក្តី ។ ក្រុម​ចោរ​២​នាក់​ បាន​សម្រុកចូល​ក្នុងផ្ទះ ហើយ​យក​កាំភ្លើង​ភ្ជង់​ និង​យក​កាំបិត​ចាក់​បុរស​ម្ចាស់ផ្ទះ ក្នុង​គោល​បំណង​​​ប្លន់ តែ​ត្រូវ​ម្ចាស់ផ្ទះ​តដៃ​ប្រវាយប្រតប់រហូត​មានការ​ផ្អើល​ឆោឡោ​ដល់​អ្នក​ជិតខាង ទើប​ក្រុម​ចោរ​ភ័យ​​ស្លន់ស្លោរត់​ចែក​ជើង​គ្នាបាត់​ស្រមោល​ទៅ ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ករណី​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៦ ​និង​៤៥នាទី​ល្ងាច​ថ្ងៃ​ទី​១៦ ​មករា នៅ​ក្បែរ​«​ឱសថស្ថាន​កំពង់សោម​ថ្មី​» ក្នុងភូមិ​២ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។ ក្នុង​អំពើ​ប្លន់​នេះ​ បណ្តាល​ឱ្យ​បុរស​ជា​ម្ចាស់ផ្ទះ​រង​របួស​ត្រង់​ពោះ ហូរ​ឈាម​កក្លាក់ ​ហើយ​បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល សមត្ថ​​កិច្ច​ក៏​បាន​ទៅ​ដល់ ​និង​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ក្រុម​ចោរប្លន់​ទាំង​២​នាក់​នោះ ។

ជុំវិញ​ករណី​ប្លន់​នេះ បើ​យោង​តាម​ជន​រង​គ្រោះ ​ឈ្មោះ លី កៅ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជាអាជីវករ​លក់ដូរ​នៅ​ផ្សា​រលើក្រុងព្រះសីហនុបានឱ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​នោះ ខណៈ​រូប​គាត់​កំពុង​ចូលបន្ទប់ទឹក ស្រាប់តែ​មាន​ចោរ​២​នាក់​ស្ទុះ​ចូល​មក ក្នុង​នោះ​ម្នាក់​យក​កាំបិត​ប្រុង​ចាក់​គាត់ និង​ម្នាក់​ទៀត​ យក​កាំភ្លើង​ភ្ជង់​កូនស្រី​គាត់ ។ ប្រឈម​មុខ​នឹង​គ្រោះអាសន្ន​នេះ គាត់​បាន​ប្រវាយប្រតប់​វិញ ក៏​បណ្តាល​ឲ្យ​រង​របួស​ដោយសារ​ចោរ​ម្នាក់​នោះចាក់​ត្រូវ​ចំពោះ ។

ខណៈ​កំពុង​មានការ​ប្រវាយប្រតប់​គ្នា​នោះ​ដែរ គាត់​ក៏​ស្រែក​ខ្លាំង​ៗ​ឱ្យ​អ្នក​ជិតខាង​ជួយ ហើយ​ក៏​មាន​អ្នក​ភូមិ​ជា​ច្រើន​នាក់​ រត់​សំដៅ​មក​ផ្ទះ​គាត់ ធ្វើ​ឲ្យ​ក្រុម​ចោរ​ភិតភ័យ​ក៏​រត់គេច​ខ្លួន ដោយ​ពុំ​ទាន់​អាច​យក​អ្វី​ពី​រូប​គាត់​បាន​នៅឡើយ​ទេ ។ បើ​យោង​តាម​ប្រភព​សមត្ថកិច្ច​បាន​បញ្ជាក់​ជា​ជំហាន​ដំបូង​ថា ក្រុម​ចោរ​អាច​មាន​គ្នា​ពី​២ ​ទៅ៣​នាក់ ប៉ុន្តែ​ពួក​នេះ​​អាច​ចូល​ធ្វើ​សកម្មភាព​ចំនួន​២នាក់ ឯ​ម្នាក់​ទៀត​​អាច​នៅ​ចាំ​មើលផ្លូវ ។

សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ថា ក្រុម​ចោរ​សង្ស័យ​​​ពុំ​អាច​មាន​កាំភ្លើង​ពិតប្រាកដ​ទេ គឺ​អាច​ជា​កាំភ្លើង​ជ័រ ព្រោះ​បើ​យោង​តាម​សកម្មភាព​ប្រវាយប្រតប់ ប្រសិនបើ​ក្រុម​ចោរ​មាន​កាំភ្លើង​ពិត​ប្រាក​ដ ម្ល៉េះ​ជន​រង​គ្រោះ​ពុំ​អាច​មាន​ជិ​វិតរ​ស់បាន​ទេ គឺ​ចោរ​មិន​អាច​ទុក​ឱកាស​ឱ្យ​ជន​រង​គ្រោះ​តដៃ​បាន​ឡើយ ។

ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្តី ក្នុង​សំណុំរឿង​នេះ សមត្ថកិច្ច​កំពុង​ឆែក​មើល​តាម​កាមេរ៉ា​សុវត្ថិភាព​នៅផ្ទះ​ប្រជា​ពលរដ្ឋ​ក្បែរ​នោះ ដើម្បី​កំណត់​អត្តសញ្ញាណ​ ស្វែងរក​ចាប់ខ្លួន​ក្រុម​ចោរ​ទាំងនោះ ​។

អត្ថបទសរសេរ ដោយ