ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណាច​ផ្តាច់​ការ​របស់​ក្រុមហ៊ុនមួយ​…​ចុង​បញ្ចប់​បិទទ្វារ​ដោយ​​​ទ​ង្វើ​​ខ្លួន

5 ឆ្នាំ មុន

តាម​ប្រភព​ពីShanghaiist បានឱ្យ​ដឹង​ថា បុគ្គលិក​នៅ​ក្រុមហ៊ុន​លក់​គ្រឿងសម្អាង​មួយ​ក្រុម ត្រូវ​បាន​គេ​ឃើញ​វារ​ដូច​សត្វ​ឆ្កែ​នៅ​តាម​ផ្លូវ ​ក្នុង​ទីក្រុង Zaozhuang ខេត្ត Shandong កាលពី​ថ្ងៃ​ចន្ទ កន្លងមក…

តាម​ប្រភព​ពីShanghaiist បានឱ្យ​ដឹង​ថា បុគ្គលិក​នៅ​ក្រុមហ៊ុន​លក់​គ្រឿងសម្អាង​មួយ​ក្រុម ត្រូវ​បាន​គេ​ឃើញ​វារ​ដូច​សត្វ​ឆ្កែ​នៅ​តាម​ផ្លូវ ​ក្នុង​ទីក្រុង Zaozhuang ខេត្ត Shandong កាលពី​ថ្ងៃ​ចន្ទ កន្លងមក មូល​ហេតុនោះ គឺ​ដោយសារ​តែ​លក់​មិន​បាន​គ្រប់​​គោលដៅ​ដែលក្រុមហ៊ុននោះ​​កំណត់​ ។

ក្រុម​បុគ្គលិក​ដែល​គេ​​ឃើញ​ ​វារ​នោះ មាន​ចំនួន​៦​នាក់​ ។ ដោយម្នាក់​ៗត្រូវ​ដើរ​ដោយ​ប្រើ​ដៃ ​និង​ជង្គង់ ហើយ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ​ដែល​មាន​មនុស្ស​ម្នា​ច្រើន និង​មាន​បុគ្គលិក​ម្នាក់​ នាំមុខ​កាន់​ទង់​ស្លាក​សញ្ញា​របស់​ក្រុម​ហ៊ុ​ន​ ។

ការ​ដង្ហែ​ក្បួន​ដាក់​ទារុណកម្ម​នេះ ត្រូវ​បញ្ឈប់​ភ្លាម​ៗ ​ក្រោយ​ពី​ប៉ូ​លិស​​បានឃើញ​ផ្ទាល់​ភ្នែក​មក​ ។ ដំណើរការ​នៅ​ក្នុង​ក្រុមហ៊ុន​ទាំងមូ ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ ។ ពេល​គេ​ទៅ​សួរ​នាយក​គ្រប់គ្រង គាត់​បាន​ប្រាប់​ថា «ការ​ធ្វើ​បែប​នេះ ​គឺ​ដើម្បី​ជួយ​ដាស់តឿន​ឱ្យ​បុគ្គលិក​មាន​ឆន្ទះ​​ក្នុង​ការ​លក់​ឱ្យ​បាន​គ្រប់​គោលដៅ​ក្នុង​រយៈពេល​ខ្លី​។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​ក្រុមហ៊ុន​នៅ​ចិន​ បាន​ដាក់​ទារុណកម្ម​ខ្លាំង​ៗដូច​​បែប​នេះ​។ កន្លង​មក ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ ដាក់​ពិន័យ​កូនចៅដោយ​ឱ្យ​ស៊ី​ដង្កូវ ទះ​គូទ​ ទះកំភ្លៀង និងផឹកទឹក​បង្គន់​ជាដើម​ ។

អត្ថបទសរសេរ ដោយ