ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​! ភ្លេចខ្លួន​តែ​មួយ​ភ្លែត​សោះ បាត់​អស់​…​ជនជាតិ​បរទេស​ម្នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​ចិន​កំពុង​តែ​ដើរ​យួរ​កាបូបស្ពាយ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ បណ្តាល​អោយ​ដួល​ជន​រង​គ្រោះ​រង​របួស ។ ចំ​ចំណែក​ជនសង្ស័យ​ម្នាក់​ធ្លាក់​ពីលើ​ម៉ូតូ​ត្រូវ​ប្រជាពលរដ្ឋ​ក្របួច​ជាប់ និង​ជនសង្ស័យ​ម្នាក់​ទៀត​រត់គេច​ខ្លួន ហើយ​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​ចិន​កំពុង​តែ​ដើរ​យួរ​កាបូបស្ពាយ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ បណ្តាល​អោយ​ដួល​ជន​រង​គ្រោះ​រង​របួស ។ ចំ​ចំណែក​ជនសង្ស័យ​ម្នាក់​ធ្លាក់​ពីលើ​ម៉ូតូ​ត្រូវ​ប្រជាពលរដ្ឋ​ក្របួច​ជាប់ និង​ជនសង្ស័យ​ម្នាក់​ទៀត​រត់គេច​ខ្លួន ហើយ​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​១៥៤​កែង​ផ្លូវ​១៩ នៅ​ចំណុច​ក្បែរ​នឹង​សាលា​ជ័យ​ជំនះ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​សុំ​មិន​បញ្ចេញ​ឈ្មោះ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ជនជាតិ​ចិន​ម្នាក់​វ័យ​ជាង​៥០​ឆ្នាំ មិន​ស្គាល់​អត្តសញ្ញាណ កំពុង​តែ​ដើរ​យួរ​កាបូបស្ពាយ តាម​បណ្តោយ​ផ្លូវ​១៥៤ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​ពេល​ដើរមក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក MSX មិន​ចាំ​ពណ៌ មិន​ចាំ​ស្លាក បើកបរ​តាម​បណ្តោយ​ផ្លូវ​១៥៤ ក្នុង​ទិស​ដៅ​ស្រប​ទិស​ដៅ​គ្នា ហើយ​ជិះ​មក​ជិត​ធ្វើ​សកម្មភាព​ឆក់​កាបូប ប៉ុន្តែ​មិន​បាន​សម្រេច ដោយសារ​តែ​ជន​រង​គ្រោះ​ទាញ​មក​វិញ បណ្តាល​អោយ​ដួល​ម៉ូតូ ហើយ​ធ្លាក់​ជនសង្ស័យ​ម្នាក់​អង្គុយ​ពីក្រោយ ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​ក្របួច​ជាប់​ប្រគល់​ទៅ​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​ជ័យ​ជំនះ ។

ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល ចំនែកឯ​ជន​រង​គ្រោះ​វិញ​រង​របួស​បែក​ចិញ្ចើម​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ត្រូវ​បាន​ប្រជាពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ក្បែរ​នឹង​កន្លែង​កើតហេតុ ។​បន្ទាប់​ពី​ឃាត់​ជនសង្ស័យ​បាន​ហើយ​មិន​ព្រម​សារភាព​ថា ខ្លួន​បាន​ឆក់​កាបូប​ជនជាតិ​ចិន​នោះ​ទេ ។

សាក្សី​ម្នាក់​ដែល​ឃើញ​ហេតុការណ៍​នៅ​ក្បែរ​នឹង​កន្លែង​កើតហេតុ​ប្រាប់​សមត្ថកិច្ច​ថា ជនសង្ស័យ​ដែល​ឈ្មោះ ស្រុ​ន ណា​ដា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ម្តុំ​រោងចក្រ​ឆ្នាំង ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​ពិតមែន ។


ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ខណ្ឌដូនពេញ​នឹង​ឃុំខ្លួន​ជន​ជ​សង្ស័យ​ជា​បណ្តោះអាសន្ន​ដើម្បី​សួរនាំ​តាម​ចាប់​បក្សពួក​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ