ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ​! ស្រី​ស្អាត​ណា៎​ជា​ម្ចាស់​ជ័យ​លា​ភី​កញ្ញាឯក​ភព​ផែនដី​កម្ពុជា​២០១៩

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឆ្លងកាត់​ការ​ប្រកួត​ជា​ច្រើន​ដំណាក់កាល និង​ច្រើន​វិញ្ញាសា​មក​ឃើញ​ថា កម្មវិធី​លើក​ដំបូង​នៃ​កញ្ញាឯក​ភព​ផែនដី (Miss Planet Cambodia) បាន​រក​ឃើញ​ស្រី​ស្អាត​តំណាង​កម្ពុជា ក្រោយ​​យល់​ថា…

រាជធានី​ភ្នំពេញ ៖ ឆ្លងកាត់​ការ​ប្រកួត​ជា​ច្រើន​ដំណាក់កាល និង​ច្រើន​វិញ្ញាសា​មក​ឃើញ​ថា កម្មវិធី​លើក​ដំបូង​នៃ​កញ្ញាឯក​ភព​ផែនដី (Miss Planet Cambodia) បាន​រក​ឃើញ​ស្រី​ស្អាត​តំណាង​កម្ពុជា ក្រោយ​​យល់​ថា មាន​ភាព​ឈ្លាសវៃ​ជាងគេ​។ កម្មវិធី​នេះ រៀបចំ​ធ្វើ​ឡើង​កាលពី​ល្ងាចម្សិលមិញ ថ្ងៃ​ទី​១៧ មក​រា ឆ្នាំ​២០១៩ នៅ​ហាង​ស្រា​ទំពាំងបាយជូ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវភ្លោះ​អូ​ឬ​ស្សី ទល់មុខ​ស្ថានទូត​អា​ល្លឺ​ម៉​ង់​រាជធានី​ភ្នំពេញ​។

ចំណាត់ថ្នាក​លេខ​១ បាន​ទៅ​លើ​កញ្ញា រី ចំណាន កល្យាណ មាន​កម្ពស់​១​ម៉ែត្រ​៧០ រស់នៅ​រាជធានី​ភ្នំពេញ លេខ​២ កញ្ញា លី​ម សាំង​លី លេខ​៣ កញ្ញា កែវ ធា​វី លេខ​៤ កញ្ញា ហ៊ា​ង លី​ន​ដា និង​លេខ​៥ កញ្ញា លី ភក្តី វី​រចនា​។

កម្មវិធី​ខាងលើ ប្រព្រឹត្ត​ទៅ​អស់​រយៈពេល​៣​ខែ​ដែល​រៀបចំ​ដោយ​កញ្ញា​រំដួល​លេច​ទឹកជា​អ្នក​ផាត់មុខ​ឯកទេស​ដ៏​ជំនាញ​បាន​សិទ្ធិ​ផ្តាច់មុខ​ពី​អគ្គនាយក Miss Planet International ។​តាម​គម្រោង​កម្មវិធី​ខាងលើ​នេះ នឹង​រៀបចំ​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​នៅ​ថ្ងៃ​២៣ កុម្ភៈ រហូត​ដល់​ថ្ងៃ​២ មីនា ឆ្នាំ​២០១៩ ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ​។

ដូចនេះ​តាម​ប្រភព​មាន​ប្រទេស​ជាង​៦០​មក​ចូលរួម​មាន​ន័យ​ថា នេះ​ជា​ព្រឹត្តិការណ៍​ដ៏​កក្រើក​មួយទៀត​របស់​​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩​នេះ​។ កញ្ញា​រំដួល​លេច​ទឹកជា​អ្នក​រៀបចំ​កម្មវិធី​បាន​លើក​សរសើរ​ថា កញ្ញា​លេខ​១ ដែល​គ្រង​មកុដ គឺ​មាន​ភាព​វាងវៃ​ជាងគេ​ទាំង​ដំណើរ និង​បុគ្គលិកលក្ខណៈ​ផ្សេង​ៗ​ទៀត​បូក​ការ​ក្លាហាន គឺ​មាន​ចេញពី​ក្នុង​ខ្លួន​មិន​ត្រឹមតែ​ស្អាត​ទេ​។ យើង និង​ព្យាយាម​បង្វឹក​នាង​ឲ​ល្អ​បន្ត​ទៀត ដើម្បី​ឆ្ពោះទៅ​កាន់​ឆាក​អន្តរជាតិ​ខាង​មុខ​ដែល​យើង​ជា​អ្នក​រៀបចំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ