ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ហោះ​ផ្លោង​ដួល​បោក​…​អ្នកគ្រូ​ម្នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​២​នាក់​មីង និង​ក្មួយ ខណៈ​ពេល​ជិះ​ម៉ូតូ​ចេញពី​កន្លែង​លក់ដូរ​នៅ​ផ្លូវ​៦០​ម៉ែត្រ ដល់​ពាក់កណ្ដាល​ផ្លូវត្រូវ​រថយន្ត​សាំង​យ៉ុ​ង​បុក​បណ្តាល​ស្ត្រី​ជា​មីង និង​ជា​អ្នកគ្រូ​បង្រៀន​ដួល​បោក​ក្បាល​ស្លាប់ និង​កន្លែង​កើតហេតុ ។ ចំណែក​នារី​ត្រូវជា​ក្មួយ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​២​នាក់​មីង និង​ក្មួយ ខណៈ​ពេល​ជិះ​ម៉ូតូ​ចេញពី​កន្លែង​លក់ដូរ​នៅ​ផ្លូវ​៦០​ម៉ែត្រ ដល់​ពាក់កណ្ដាល​ផ្លូវត្រូវ​រថយន្ត​សាំង​យ៉ុ​ង​បុក​បណ្តាល​ស្ត្រី​ជា​មីង និង​ជា​អ្នកគ្រូ​បង្រៀន​ដួល​បោក​ក្បាល​ស្លាប់ និង​កន្លែង​កើតហេតុ ។ ចំណែក​នារី​ត្រូវជា​ក្មួយ និង​ជា​អ្នក​បើក​ម៉ូតូ​រង​របួសស្រាល ហើយ​ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៩ ទុល​មុខ​នឹង​ក្រុមហ៊ុន​ម៉ាសា​ដេ​ស ផ្លូវ​៦០​ម៉ែត្រ កែង​និង​ផ្លូវ​៣០​ម៉ែត្រ ភូមិ​ទួលរ​ការ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

សព​ជន​រង​គ្រោះ​មានឈ្មោះ ស៊ឹ​ម សុ​ម៉ា​រ៉ា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មុខរបរ​គ្រូបង្រៀន ស្នាក់​នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។ ចំណែក​អ្នក​បើក​ម៉ូតូ​ត្រូវជា​ក្មួយ​មានឈ្មោះ ហ៊ុន សា​ម៉េ​ត ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​យោធា ស្នាក់​នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ជិះ​ម៉ូតូ​ម៉ាក​គុប​មូល ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AR -4903 ។ រីឯ​រថយន្ត​បង្ក​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស មិន​ចាំ​ស្លាក​លេខ នៅ​ពេល​បង្ក​គ្រោះថ្នាក់​រួច បាន​បើករថយន្ត​គេចខ្លួន​បាត់ ។

តាម​សម្តី​ស្ត្រី​ត្រូវជា​ក្មួយ​របស់​សព​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួក​គាត់​ទាំង​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​គុប​មូល ពណ៌​ខ្មៅ ចេញពី​កន្លែង​លក់​នៅ​ម្តុំ​ផ្លូវ​៦០​ម៉ែត្រ គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ចាក់​អង្រែ​លើ​ដោយ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​៦០​ម៉ែត្រ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​មក​ដល់​ចំណុច​កើតហេតុ រូប​គាត់​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​ឡើង​ទៅ​ផ្លូវ​៣០​ម៉ែត្រ ហើយ​នៅ​ពេល​ឆ្លង​បាន​ពាក់កណ្ដាល​ផ្លូវ​ក៏​ស្រាប់តែ​មាន​រថយន្ត​សាំង​យ៉ុ​ង​មួយ​គ្រឿង ពណ៌​ស មិន​ចាំ​ស្លាក​លេខ​បាន​បើក​បញ្ច្រាសទិស​ដៅ​គ្នា​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​របស់​គាត់​ចំ​កន្ទុយ​ខាងក្រោយ បណ្តាល​អោយ​មីង​របស់​គាត់​ដែល​អង្គុយ​ខាងក្រោយ​ហោះ​ផ្លោង​ជិត​៥០​ម៉ែត្រ​បោក​ក្បាល​ស្លាប់ និង​កន្លែង​តែ​ម្តង ហើយ​រូប​គាត់​រង​របួស​តិចតួច ។ ភ្លាម​ៗ​នោះ​ដែរ​រថយន្ត​បង្ក​មិន​ឈប់​ដោះស្រាយ​នោះ​ទេ គឺ​បាន​បើករថយន្ត​គេចខ្លួន​បាត់​ស្រមោល​ទៀត ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​ចរាចរណ៍ ខណ្ឌមានជ័យ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយ​ក៏​បាន​ធ្វើ​លិខិត​ប្រគល់​សព​ជន​រង​គ្រោះ​អោយទៅ​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ នៅផ្ទះ​ជន​រង​គ្រោះ​ផ្ទាល់ ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ