ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​លួច​ថត​ក្រោម​សំពត់​នារីៗ​មាន​ទោស​​ជាប់គុក

5 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ សភា​អង់គ្លេស​កាលពី​ថ្ងៃ​ទី​១៦ ​មក​រា បាន​អនុម័ត​គម្រោង​ច្បាប់​ដែល​អាច​ដាក់គុក​ដល់​ទៅ​២​ឆ្នាំ ការ​លួច​ថតរូប​ក្រោម​សំពត់​ខ្លី​របស់​នារី​ៗ​។ គម្រោង​ច្បាប់​នេះ​ក្រោយ​សភា​អនុម័ត​រង់ចាំ​តែ​ព្រះ​មហាក្សត្រី​យា​នី​អេ​លី​ហ្សា​បែ​តទី​២ ឡាយ​ព្រះ​ហត្ថ​លេខា ដើម្បី​ចូល​ជា​ធរមាន​។ នេះ​ជា​ជោគជ័យ​នៃ​យុទ្ធនាការ​មួយ…

ប្រទេស​អង់គ្លេស ៖ សភា​អង់គ្លេស​កាលពី​ថ្ងៃ​ទី​១៦ ​មក​រា បាន​អនុម័ត​គម្រោង​ច្បាប់​ដែល​អាច​ដាក់គុក​ដល់​ទៅ​២​ឆ្នាំ ការ​លួច​ថតរូប​ក្រោម​សំពត់​ខ្លី​របស់​នារី​ៗ​។

គម្រោង​ច្បាប់​នេះ​ក្រោយ​សភា​អនុម័ត​រង់ចាំ​តែ​ព្រះ​មហាក្សត្រី​យា​នី​អេ​លី​ហ្សា​បែ​តទី​២ ឡាយ​ព្រះ​ហត្ថ​លេខា ដើម្បី​ចូល​ជា​ធរមាន​។ នេះ​ជា​ជោគជ័យ​នៃ​យុទ្ធនាការ​មួយ ដឹកនាំ​ធ្វើ​ដោយ​នាង​GINA MARTIN អាយុ​២៧​ឆ្នាំ ដែល​រូប​នាង​ផ្ទាល់​ធ្លាប់​រង​គ្រោះ​ពី​អំពើ​បែប​នេះ ដែល​ភាសា​អង់គ្លេស​ហៅ UPSKIRTING​។ រឿង​របស់​នាង​កើត​មាន​កាលពី​ឆ្នាំ​២០១៧​។ នា​ឆ្នាំ​នោះ​ក្នុង​ឱកាស​នៃ​បុណ្យ​មួយ​នៅ​ក្រុង​ឡុ​ង​ដ៏ បុរស​២​នាក់​បាន​នាំ​គ្នា​ថតរូប​ក្រោម​សំពត់​ខ្លី​របស់​នាង បន្ទាប់​មក​ពួក​គេ​យក​រូបថត​ដែល​ថត​បាន​ទៅ​ចែកចាយ​។

នាង​ប៉ុនប៉ង​ប្ដឹង​ទៅ​ប៉ូលិស ប៉ុន្តែ​ពុំ​មានការ​សើ​ុ​ប​អង្កេត​ណាមួយ​ត្រូវ​បាន​ធ្វើ​ឡើយ ព្រោះ​ពុំ​មានច្បាប់​ចោទប្រកាន់​សម​ស្រប​។

ដំបូង​ដាក់​ដោយ​សមាជិកា​សភា​មួយ​រូប លោកស្រី​WERA HOBHOUSE គម្រោង​ច្បាប់​នោះ​ធ្លាប់​ត្រូវ​រាំង​ខ្ទប់​ដោយសារ​ការ​ប្រឆាំង​ជំទាស់ របស់​សមាជិក​សភា​អភិរក្សនិយម​មួយ​រូប លោក CHRISTOPHER CHOPE​។ សមាជិក​សភា​រូប​នោះ​រង​ការ​រិះគន់​ខ្លាំង​បំផុត ដោយសារ​ការ​ដាក់​តាំង​រូប​ស្រី​ស្លៀក​ខ្លី​ឬ​ខោខ្លី​ក្នុង​ការិយាល័យ​របស់​ខ្លួន​ក្នុង​សភា​។ បន្ទាប់​ពី​នោះ​មក​រដ្ឋាភិបាល​ក៏​មានការ​ចាប់អារម្មណ៍ ជាមួយ​យុទ្ធនាការ​របស់​នាង​GINA MARTIN ទើប​ជម្រុញ​ទៅ​រក​ការ​អនុម័ត​គម្រោង​ច្បាប់​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ