ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិខិត​ថ្មី​របស់​លោក​គី​ម​ផ្ញើ​ជូន​លោក​ត្រាំ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ អ្នកកាសែត​ម្នាក់​របស់​ទូរទស្សន៍​CNN ថ្លែង​កាលពី​ថ្ងៃ​ទី​១៦​មក​រា​ថា អនុប្រធាន​គណៈកម្មាធិការ​កណ្ដាល​បក្ស​ពលករ​កូរ៉េ​ខាងជើង លោក​KIM YONG CHOL នឹង​ពាំនាំ​លិខិត​ថ្មី​មួយ​ច្បាប់​របស់​លោក​គី​ម​ជុង​អ៊ុ​ន ទៅ​ប្រគល់​ជូន​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ…

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ អ្នកកាសែត​ម្នាក់​របស់​ទូរទស្សន៍​CNN ថ្លែង​កាលពី​ថ្ងៃ​ទី​១៦​មក​រា​ថា អនុប្រធាន​គណៈកម្មាធិការ​កណ្ដាល​បក្ស​ពលករ​កូរ៉េ​ខាងជើង លោក​KIM YONG CHOL នឹង​ពាំនាំ​លិខិត​ថ្មី​មួយ​ច្បាប់​របស់​លោក​គី​ម​ជុង​អ៊ុ​ន ទៅ​ប្រគល់​ជូន​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ពេល​លោក​ទៅ​ដល់​ក្រុង​វ៉ា​សិ​ុ​ន​តោន​នា​ស​ប្ដា​ហ៍​នេះ​។

លោក​KIM YONG CHOL ត្រូវ​ទៅ​ដល់​រដ្ឋធានី​អា​មេ​រិ​ក​នា​ព្រឹក​ថ្ងៃ​ទី​១៧​មក​រា តាម​ជើង​យន្តហោះ​មួយ​មក​ពី​ក្រុង​ប៉េ​កាំ​ង​។ ពុំ​មាន​ភាគី​ណាមួយ​ប្រកាស​ឬ​អះអាង​ពី​ទស្សនកិច្ច​នេះ​នៅឡើយ ប៉ុន្តែ​ប្រមុខ​អ្នក​ចរចា​កូរ៉េ​ខាងជើង​រូប​នេះ​នឹង​ជួប​ដាច់​ដោយឡែក ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​MIKE POMPEO ដើម្បី​បង្ហើយ​ភាព​លម្អិត​នៃ​ការ​ជួប​គ្នា​កំពូល​លើក​ទី​២ រវាង​លោក​ត្រាំ​និង​មេដឹកនាំ​កូរ៉េ​ខាងជើង​។

តាម​TWITTER​អ្នកកាសែត​រូប​នេះ​លោក​WILL RIPLEY​និយាយ​ថា ប្រភព​ជិតដិត​នឹង​ការ​ចរចា​ពី​ការ​រំសាយ​នុយក្លេអ៊ែរ អា​មេ​រិ​ក​-​កូរ៉េ​ខាងជើង​និយាយ​ប្រាប់​គាត់​ថា លោក​KIM YONG CHOL​នឹង​ពាំនាំ​លិខិត​ថ្មី​មួយ​របស់​លោក​គី​ម​ជុង​អ៊ុ​ន ជូន​ដល់​លោក​ដូ​ណា​ល់​ត្រាំ ពេល​លោក​មក​ដល់​ក្រុង​វ៉ា​សិ​ុ​ន​តោន​នា​ថ្ងៃ​ទី​១៧​មក​រា​។

លោក​គី​ម​និង​លោក​ត្រាំ​បាន​ផ្លាស់​ប្ដូរ​លិខិត​គ្នា​ជា​ច្រើន​ចាប់តាំងពី​ឆ្នាំ​មុន​មក​។ លោក​ត្រាំ​មុន​នេះ​និយាយ​ថា លោក​បាន​ទទួល​លិខិត​អស្ចារ្យ​មួយ​ច្បាប់​ពី​មេដឹកនាំ​កូរ៉េ​ខាងជើង ប៉ុន្តែ​លោក​ពុំ​លាតត្រដាង​ពី​ខ្លឹមសារ​ឡើយ​។

បន្ទាប់​ពី​ជួប​លោក​ត្រាំ​ប្រមាណ​ជា​២​ស​ប្ដា​ហ៍​ក្រោយ​កិច្ចប្រជុំ​កំពូល​នៅ​សិង្ហ​បុរី លោក​KIM YONG CHOL​ត្រូវ​ជួប​លោក​ត្រាំ​ជា​ថ្មី ប៉ុន្តែ​សេត​វិមាន​ពុំ​បាន​ឆ្លើយ​តប​ភ្លាម​ៗ​តាម​សំណើ​នោះ​នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ