ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​អត្តឃា.ត​ស្លា.ប់​១៦​នាក់ ​មាន​អា​មេ​រិ​ក​៤​នាក់

5 ឆ្នាំ មុន

ប្រទេស​ស៊ី​រី​-​អា​មេ​រិ​ក ៖ មនុស្ស​១៦​នាក់​បាន​ត្រូវ​ស្លាប់ ក្នុង​នោះ​មាន​ជនជាតិ​អា​មេ​រិ​ក​៤​នាក់ កាលពី​ថ្ងៃ​ទី​១៦​មក​រា​ដោយសារ​ការ​វាយប្រហារ​អត្តឃាត​មួយ របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​មនា​ទីក្រុង​MINBEJ​ភាគ​ខាងជើង​ស៊ី​រី​។ នេះ​ជា​ការ​វាយប្រហារ​ភេរវកម្ម​យ៉ាង​បង្ហូរឈាម​មួយ ប្រឆាំង​កងទ័ព​អា​មេ​រិ​ក​នៃ​ក្រុមចម្រុះ​អន្តរជាតិ​ចាប់​តាំងពី​ឆ្នាំ​២០១៤​មក ក្នុង​ប្រទេស​នេះ​។ អ្នកនាំពាក្យ​របស់​ក្រុមចម្រុះ​នោះ​នាំមុខ​ដោយ​អា​មេ​រិ​ក…

ប្រទេស​ស៊ី​រី​-​អា​មេ​រិ​ក ៖ មនុស្ស​១៦​នាក់​បាន​ត្រូវ​ស្លាប់ ក្នុង​នោះ​មាន​ជនជាតិ​អា​មេ​រិ​ក​៤​នាក់ កាលពី​ថ្ងៃ​ទី​១៦​មក​រា​ដោយសារ​ការ​វាយប្រហារ​អត្តឃាត​មួយ របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​មនា​ទីក្រុង​MINBEJ​ភាគ​ខាងជើង​ស៊ី​រី​។

នេះ​ជា​ការ​វាយប្រហារ​ភេរវកម្ម​យ៉ាង​បង្ហូរឈាម​មួយ ប្រឆាំង​កងទ័ព​អា​មេ​រិ​ក​នៃ​ក្រុមចម្រុះ​អន្តរជាតិ​ចាប់​តាំងពី​ឆ្នាំ​២០១៤​មក ក្នុង​ប្រទេស​នេះ​។ អ្នកនាំពាក្យ​របស់​ក្រុមចម្រុះ​នោះ​នាំមុខ​ដោយ​អា​មេ​រិ​ក ហើយ​ធ្វើ​អន្តរាគមន៍​នៅ​សី​ុ​រី​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម តាម​TWITTER ទទួលស្គាល់​ការ​ស្លាប់​របស់​ទាហាន​អា​មេ​រិ​ក​ក្នុង​ការ​ផ្ទុះ​មួយ ខណៈ​ពួក​គេ​កំពុង​តែ​ធ្វើការ​ល្បាត​ជា​ទម្លាប់​។

អ្នកនាំពាក្យ​រូប​នេះ​ពុំ​បញ្ជាក់​ពី​ចំនួន​ជន​រង​គ្រោះ​ឡើយ ប៉ុន្តែ​អង្គការសិទ្ធិមនុស្ស​ស៊ី​រី​OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស អះអាង​ថា ទាហាន​​អា​មេ​រិ​ក​២​នាក់ និយោជិត​ស៊ី​វិល​ម្នាក់​នៃ​ក្រសួង​ការពារ​ប្រទេស និង​និយោជិត​អណ្ដែត​ម្នាក់​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ ជិត​ភោជនីយ​ដ្ឋាន​មួយ​នា​កណ្ដាល​ក្រុង​MINBEJ​។

មនុស្ស​១២​នាក់​ទៀត​ក្នុង​នោះ​មាន​ជន​ស៊ី​វិល​៧​នាក់​និង​យុទ្ធ​ជន​នៃ​ក្រុមចម្រុះ​អា​រ៉ាប់​-​ឃើ​ត​៥​នាក់ ដែល​អមដំណើរ​ជាមួយ​កង​ទាហាន​ល្បាត​អា​មេ​រិ​ក​ក៏​ត្រូវ​ស្លាប់​ដែរ​។ វី​ដេ​អូ​មួយ​ថត​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ឃើ​ត​មូលដ្ឋាន នៅ​កន្លែង​វាយប្រហារ​បង្ហាញ​ផ្នែក​ខាង​មុខ​នៃ​ភោជនីយដ្ឋាន​មាន​ផ្សែង​រោយ​ខ្មៅ ហើយ​រង​ការ​បាក់បែក និង​លើ​ដី​រាយ​ប៉ាយ​ដោយ​បំណែក​នានា​និង​មាន​ស្នាម​ឈាម​លើ​ជញ្ជាំង​។ ក្រោយ​ការ​វាយប្រហារ​នោះ គេ​ឃើញ​បណ្ដា​រថយន្ត​ពាស​ដែក​មាន​ទង់ជាតិ​អា​មេ​រិ​ក បើកបរ​តាម​ដង​វិ​ថី​នានា​នៃ​ក្រុង​MINBEJ ចំណែក​បណ្ដា​ទា​ហារ​អា​មេ​រិ​កបាន​ចេញ​យាម​។

ការ​វាយប្រហារ​នេះ​ត្រូវ​បាន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ចេញ​មុខ​អះអាង​ថា​ជា​ស្នាដៃ​របស់​គេ តាម​រយៈ​សេចក្ដី​ប្រកាស​មួយ​។ សេច​ក្ដី្​ប្រកាស​នេះ​និយាយ​ថា ការ​វាយប្រហារ​ធ្វើ​ឡើង​ដោយ​យុទ្ធ​ជន​អត្តឃាត​ម្នាក់​របស់​គេ ឈ្មោះ ABOU YASSINE AL CHAMI ដែល​ធ្វើ​ឲ្យ​គ្រឿងផ្ទុះ​នៅ​នឹង​ចង្កេះ របស់​គេ​ផ្ទុះ កណ្ដាល​កង​ល្បាត​ដែល​មាន​បណ្ដា​សមាជិក​នៃ​ក្រុមចម្រុះ​នាំមុខ​ដោយ​អា​មេ​រិ​ក​។ កាលពី​ឆ្នាំ​២០១៦​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ត្រូវ​បាន​វាយ​បណ្ដេញ​ចេញពី​ទីក្រុង​នោះ ដោយ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រិ​FDS​ជា​កងកម្លាំង​អា​រ៉ាប់​-​ឃើ​ត ជួយ​ទ្រទ្រង់​ដោយ​អា​មេ​រិ​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ