ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានរឿង​អ្វី​អតីត​ស្វាមី​ទៅ​រកសុខ សោ​ម៉ា​វ​ត្តី ដល់​កន្លែង​ថត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ពិធី​ការិនី និង​ជា​តារា​សម្តែង​សុខ សោ​ម៉ា​វ​ត្តី បាន​លែងលះ​ជាមួយ​ស្វាមី​ច្រើន​ឆ្នាំ​មក​ហើយ ។ ក្នុង​ស្ថានភាព​ជីវិត​បែប​នេះ វ​ត្តី តែងតែ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ផ្អែមល្ហែម​របស់​នាង​ជាមួយ​កីឡាករ​បាល់​ទាល់​លី វ៉ា​ហេ​ទ…

រាជធានី​ភ្នំពេញ​៖ ពិធី​ការិនី និង​ជា​តារា​សម្តែង​សុខ សោ​ម៉ា​វ​ត្តី បាន​លែងលះ​ជាមួយ​ស្វាមី​ច្រើន​ឆ្នាំ​មក​ហើយ ។ ក្នុង​ស្ថានភាព​ជីវិត​បែប​នេះ វ​ត្តី តែងតែ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ផ្អែមល្ហែម​របស់​នាង​ជាមួយ​កីឡាករ​បាល់​ទាល់​លី វ៉ា​ហេ​ទ ។ បែប​នេះ​ហើយ​ចុះ​ម៉េច​បានជា​កាលពី​ពេល ថ្មី​ៗ​កន្លង​មក អតីត​ស្វាមី​ស្កាត់​ទៅ​ជួប​វ​ត្តី ដល់​កន្លែង​ថត ។ មានរឿង​អ្វី​កើតឡើង​នៅ​ពេល​នោះ ?

សុខ សោ​ម៉ា​វ​ត្តី ជា​តារា​សម្តែង​ប្រជាប្រិយ​មួយ​រូប ដោយ​រាល់​ភាពយន្ត​ដែល​នាង​ចូលរួម​សម្តែង​តែងតែ​ស្រូប​ទាញ​បាន​ទស្សនិកជន​ច្រើន​កុះករ​ចូល​ទស្សនា ។ ចុង​ក្រោយ​នេះ​នាង​មានកម្ម​វិធី​សម្តែង​មួយ ហើយ​អំឡុង​ពេល​នោះ​លេចមុខ​អតីត​ស្វាមី​របស់​នាង​ទៅ​ដល់ ។ អតីត​ស្វាមី​ដែល​ជា​កូន​មន្ត្រី​ថ្នាក់ខ្ពស់​មួយ​រូប​នោះ​បាន​ស្កាត់​ទៅ​ជួប​សុខ សុ​ម៉ា​វ​ត្តី ជាមួយ​កូនស្រី​ដែល​ជា​តំណក់ឈាម​រួម​គ្នា ។

រូបថត​មួយ​សន្លឹក​ត្រូវ​សុខ សោ​ម៉ា​វ​ត្តី បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន គឺជា​រូបថត​បង្ហាញ​ពី​ជំនួប​របស់​នាង និង​អតីត​ស្វា​មីនោះ​។ ដោយ​មិន​បាន​អធិប្បាយ​អ្វី​ច្រើន សុខ សុ​ម៉ា​វ​ត្តី គ្រាន់តែ​ភ្ជាប់​សារ​មួយ​ខ្លី​ជាមួយ​រូប ថត​នោះ​ថា «​ភ្ញៀវ​កិត្តិយស​ពិសេស​មក​លេង​ដល់​កន្លែង​ថត​ថ្ងៃនេះ »​ដែល​ទិដ្ឋភាព​នេះ​នាង​ហាក់​មិន​មាន​ចេតនា​អ្វីមួយ​ឡើយ ម្យ៉ាង​រឿង​បែប​នេះ​ធ្លាប់​កើតឡើង​ពី​មុន​មក​ដែរ ។

យ៉ាងណា​ក៏​ដោយ​រូបភាព​មួយ​សន្លឹក​នេះ​បាន​ធ្វើ​ឲ្យ​មាន​មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​សម្តែង​ការ​ភ្ញាក់ផ្អើល ក្នុង​ពេល​ដែល​កន្លង​មក​ក៏​មាន​ព័ត៌មាន​លេចលឺ​ផង​ដែរ​ថា សុខ សោ​ម៉ា​វ​ត្តី ទំនងជា​អាច​ត្រូវ​គ្នា​វិញ​ជាមួយនឹង​អតីត​ស្វាមី ។ ជា​ការ​កត់សម្គាល់​តារា​សម្តែង​កូន​មួយ និង​កំពុង​មាន​ទីផ្សារ​សម្តែង​ ខ្ពស់​សុខ សុ​ម៉ា​វ​ត្តី ហាក់​មិនសូវ​ជា​ខ្វាយខ្វល់​ចំពោះ​ព័ត៌មាន និង​ការ​ប្រាស្រ័យ​ទាក់ទង​រវាង​នាង និង​អតីត​ស្វា​មីនោះ​ឡើយ ។

កន្លង​មក​តារា​រូប​នេះ​ធ្លាប់​បាន​លើក​ឡើង​ថា បើ​ទោះបីជា​នាង និង​អតីត​ស្វាមី​បាន​សម្រេច​លែងលះ​គ្នា​ក៏​ដោយ ប៉ុន្តែ​នៅ​រាប់អាន​គ្នា​ជា​ធម្មតា ។ រឿង​នេះ​គឺ​ដោយសារ​តែ​អ្នក​ទាំង​ពីរ​ចង់​ផ្តល់​ភាព​កក់ក្តៅ​ដល់​កូន ស្រី​ដែល​ជា​តំណក់ឈាម​រួម​គ្នា បើ​ទោះបីជា​ពេល​នេះ​អ្នក​ទាំង​ពីរ​បាន​សម្រេច​ដើរ​ផ្លូវ​រៀងខ្លួន​ក៏​ដោយ ប៉ុន្តែ​ភារកិច្ច​ចំពោះ​កូនស្រី​គឺ​នៅ​តែ​មាន​។

ទោះជា​យ៉ាងណា​ក្តី​មានការ​លើក​ឡើង​ក្រៅផ្លូវការ​ថា រវាង​សុខ សុ​ម៉ា​វ​ត្តី និង​អតីត​ស្វាមី​គឺ​មិន​អាច​វិល​ទៅ​រក​ជួបជុំ​គ្នា​វិញ​ឡើយ ព្រោះ​អតីត​ស្វាមី​របស់​នាង​មាន​ភរិយា​ថ្មី​រួច​ហើយ ខណៈ​ពេល​ដែល​នាង​ក៏​កំពុង​តែ​សាង​ស្នេហ៍​ជាមួយ​កីឡាករ​បាល់ទាត់​លី វ៉ា​ហេ​ទ ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ