ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ​ហេតុ​អី​បាន ថោ​ង សា​រ៉ាត់ មិន​ចូល​សវនាការ​រឿង​ឃាតក.ម្ម​លើ​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ក្តី​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ កាលពី​ថ្ងៃ​ទី​១៦ មក​រា ត្រូវ​បាន​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​លើក​ពេល​សវនាការ​ទៅ​ថ្ងៃ​ទី​១២ – ១៣…

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ក្តី​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ កាលពី​ថ្ងៃ​ទី​១៦ មក​រា ត្រូវ​បាន​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​លើក​ពេល​សវនាការ​ទៅ​ថ្ងៃ​ទី​១២ – ១៣ ខែកុម្ភៈ បន្ត​ទៀត​បន្ទាប់​ពី​បើក​សវនាការ​បាន​២​ថ្ងៃ​រួច​មក ។

អ្វី​ដែល​អ្នកចូលរួម​ស្តាប់​សវនាការ​ជា​សាធារណៈ​នោះ មាន​ច​ម្ង​ល់​ត្រង់​ថា ហេតុ​អី​សវនាការ​២​ថ្ងៃ បានជា​មិន​នាំ​ខ្លួន​ឧកញ៉ា ថោ​ង សា​រ៉ាត់ មក​សាកសួរ​នៅ​ចំពោះ​មុខ​ផង ព្រោះ ថោ​ង សា​រ៉ាត់ ជា​មេ​ក្លោ​ង​ពាក់​ពន្ធ​ក្នុង​អំពើ​ឃាតកម្ម​មួយ​នោះ ។ ច​ម្ង​ល់​បែប​នេះ​ត្រូវ​បាន​គេ​ទម្លាយ​ជា​សាធារណ​ថា មាន​លិខិត​ចេញពី​ពន្ធ​គារ​ជំរាប​មក​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បញ្ជាក់​ពី​មូលហេតុ​ជន​ត្រូវ​ចោទ ថោ​ង សា​រ៉ាត់ មាន​សុខភាព​មិនល្អ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ហៅ​ពេទ្យ​លោកសង្ឃ មិន​បាន​ចូលរួម​សវនាការ​ទេ ។ ហើយ​នេះ​ក៏​មិនមែន​ជា​លើក​ទី​១​ដែរ ដែល​ជនជាប់ចោទ ថោ​ង សា​រ៉ាត់ មិន​បាន​ចូល​មក​ឈរ​មុខ​ក្រចកសេះ ដើម្បី​ឲ្យ​អង្គ​សវនាការ​សាកសួរ​ដេញដោល​លើ​សំណុំរឿង​ឃាតកម្ម ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ នោះ ។

ការ​លើក​ពេល​សវនាការ​សំណុំរឿង​ឃាតកម្ម​នេះ​ទៅ​ថ្ងៃ​ទី​១២-១៣ កុម្ភៈ គឺ​មូលហេតុ​មេធាវី​ការពារ​ក្តី​ឲ្យ​ជនជាប់ចោទ​ជាប់រវល់ ដោយ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​មិន​បាន​ចូលរួម​ទើប​ដំណើរ​សវនាការ​រឿង​ក្តី​ឃាតកម្ម​មិន​អាច​ធ្វើ​ទៅ​បាន​នោះ ។

សូម​ជម្រាប​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ កម​រា សាលាដំបូង​រាជធានី​ភ្នំពេញ​លើកយក​សំណុំរឿង​ក្តី​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ មក​បើក​សវនាការ​តាម​ការ​កំណត់ គឺ​ធ្វើ​ឡើង​៣​ថ្ងៃ ។ សំណុំរឿង​នេះ​មាន​ជនជាប់ចោទ​៦​នាក់ តែ​ម្នាក់​ស្លាប់​ក្នុង​ពន្ធនាគារ ដូច្នេះ​៥​នាក់​ត្រូវ​ឈរ​មុខ​ក្រចកសេះ ប៉ុន្តែ​ជាក់ស្តែង​ឧកញ៉ា​ជា​មេ​ក្លោ​ង​មិន​ដែល​មាន​វត្តមាន​ក្នុង​សវនាការ​ទេ ។ សំណុំរឿង​ឃាតកម្ម​មួយ​នេះ​មាន ថោ​ង សា​រ៉ាត់ និង​អង្គរក្ស​៥​នាក់​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ឃាតកម្ម​បាញ់ប្រហារ​សម្លាប់ លោក ឧកញ៉ា អ៊ឹ​ង ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កប់​ទុក​អស់​រយៈ​ជិត ៥​ឆ្នាំ​កន្លង​មក​ហើយ​នោះ ពេល​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង នឹង​លើកយក​មក​បើក​សវនាការ​ជំនុំជម្រះ​ទោស​នៅ​ថ្ងៃ​ទី​១៥-១៦-១៧ មក​រា ២០១៩ ខាង​មុខ​នេះ ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​នេះ គឺ​ដឹកនាំ​ដោយ​លោក តុ​ប ឈុ​ន​ហេង អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​ប្រធាន​ក្រុមប្រឹក្សា ។ តាម​សេចក្តីជូនដំណឹង​របស់​ប្រធាន​ក្រុមប្រឹក្សា​បាន​តម្រូវ​ឲ្យ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស នាំ​ជន​ត្រូវ​ចោទ​ទាំង​៥​នាក់​មក​ឈរ​មុខ​រង្វង់​ក្រចកសេះ ដើម្បី​ឱ្យ​អង្គ​សវនាការ​ធ្វើការ​សាកសួរ​ដេញដោល​តាម​នីតិវិធី និង​សម្រេច​លើ​អង្គសេចក្តី ដើម្បី​វិនិច្ឆ័យ​ទោស​ទៅ​តាម​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត ។

ជន​ត្រូវ​ចោទ ១- ឧកញ៉ា ថោ​ង សា​រ៉ាត់ អាយុ​៣៨​ឆ្នាំ ថៅកែ​ក្រុមហ៊ុន ៩៩៩ ជាប់ចោទ​ពី​បទ​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន ។ ២- ឈ្មោះ សៀង វាសនា អាយុ​៤៤​ឆ្នាំ (​ជន​ដៃដល់​) ៣-​ឈ្មោះ លី សៅ ហៅ​វី អាយុ​៤២​ឆ្នាំ (​ជន​ដៃដល់​ស្លាប់​ក្នុង​ពន្ធនាគារ​) ជាប់ចោទ​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន ។ ៤-​ឈ្មោះ កូយ ចាន់​ថុ​ល អាយុ​២៩​ឆ្នាំ ៥-​ឈ្មោះ មាស សម្បត្តិ អាយុ ២៧​ឆ្នាំ និង​៦-​ឈ្មោះ ឈុ​ន ចិ​ត្រា ជាប់ចោទ​ពី​បទ សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន ។

ក្នុង​សំណុំរឿង​នេះ​មាន​ជន​រង​គ្រោះ​គឺ ឧកញ៉ា ម៉េ​ង​ជឺ ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ងត៍​ពេជ្រ ត្រូវ​ឃាតករ​បាញ់​សម្លាប់ កាលពី​វេលា​ម៉ោងជាង​៧​យប់ ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០១៤ នៅ​មុខ​តូប​លក់​ផ្លែ​ឈើ​ស្រស់​យីហោ ឡោ​តិច​សេង ក្បែរ​អាង​ទឹកអូ​ឡាំ​ពិ​ក ខណៈ​ជន​រង​គ្រោះ​បាន និង​កំពុង​ចុះ​ពីលើ​រថយន្ត​ទំនើប​មួយ​គ្រឿង ។

គួរ​បញ្ជាក់​ថា សំណុំរឿង​ឃាតកម្ម​បាញ់​សម្លាប់​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ កន្លង​មក​ក្រុមប្រឹក្សា​ជំនុំជម្រះ​ធ្លាប់​បាន​លើកយក​មក​បើក​សវនាការ​ជំនុំជម្រះ​ទោស​ច្រើន​លើក​ហើយ ហើយ​ក៏​បាន​ប្រកាស​សាលក្រម​ម្តង​រួច​ហើយ​ដែរ តែ​សាលក្រម​នោះ​បាន​ប្រកាស​ចាត់​របៀប ពោល គឺ​បង្វិល​សំណុំរឿង​ឲ្យ​ចៅក្រម​ស៊ើបសួរ​បើក​ការ​ស៊ើបអង្កេត​ឡើង​វិញ ដោយ​មាន​ចំណុច​មួយ​ចំនួន​ស្ថិត​នៅ​មានការ​សង្ស័យ និង​នៅ​សេសសល់​មិន​ទាន់​សួរ​គ្រប់​ជ្រុងជ្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ