ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​មិន​ស្រួល​គ្រប់​គ្នា​បញ្ជូន​គាត់​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងជើង​ស្តាំ​យ៉ាងធ្ងន់ធ្ងរ និង​ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១២​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ខណៈ​ដែល​គាត់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​មួយ​គ្រឿង​ជ្រុល​ទៅ​បុក​ថ​យន្ត​ម៉ាក CHEVEROLET ១​គ្រឿង​ដែល​កំពុង​បើកបរ​បត់​ឆ្លងផ្លូវ​ត្រឡប់​ក្រោយ គ្រោះថ្នាក់​ចរាចរ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៧ ខែមករា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងជើង​ស្តាំ​យ៉ាងធ្ងន់ធ្ងរ និង​ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១២​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ខណៈ​ដែល​គាត់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​មួយ​គ្រឿង​ជ្រុល​ទៅ​បុក​ថ​យន្ត​ម៉ាក CHEVEROLET ១​គ្រឿង​ដែល​កំពុង​បើកបរ​បត់​ឆ្លងផ្លូវ​ត្រឡប់​ក្រោយ គ្រោះថ្នាក់​ចរាចរ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កណ្តាល 1AC-7821 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ពៅ សា​វុ​ធ អាយុ​២៦​ឆ្នាំ ធ្លាប់​បួស​ជា​សាមណេរ​ទើបតែ​សឹក​ចាក​សិក្ខាបទ​រយៈពេល​ជិត​១​អាទិត្យ​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​មាន​ទីលំនៅ​ក្នុងភូមិ ព្រៃ​គុយ ឃុំ​គោក​ចក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។ ចំណែក​រថយន្ត​បង្ក​ម៉ាក CHEVEROLET ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2R-2568 បើកបរ​ដោយ​ស្ត្រី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​គ្រាន់តែ​ដឹង​ថា ជា​ភរិយា​របស់​មន្ត្រី​នគរបាល​ពន្ធនាគារ​ម្នាក់ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​វាក់​ជាមួយ​រថយន្ត​ម៉ាក CHEVEROLET ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ហើយ​បត់​ឆ្វេង​ត្រឡប់​ក្រោយ​មិន​មើលមុខមើលក្រោយ ។

ខណៈនោះ​បុរស​រង​គ្រោះ​បាន​ខំ​គេច​ចេញ​ដែរ​ប៉ុន្តែ​មិន​ទាន់​ក៏​ជ្រុល​ទៅ​រថយន្ត​ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​រង​របួស​ជើង​ស្តាំ​ធ្ងន់ធ្ងរ​ព្រមទាំង​បណ្ដាល​ឲ្យ​ម៉ូតូ​រង​ការ​ខូចខាត​យ៉ាងដំណំ ចំណែក​រថយន្ត​រង​ការ​ខូចខាត​ដាច់​ធ្លាក់​កាង​មុខ​ផង​ដែរ ។

ប្រភព​ខាងលើ​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​ភាគី​ទាំង​២​បាន​សម្របសម្រួល​គ្នា​ហើយ​មុន​ដំបូង​បុរស​រង​គ្រោះ​បាន​សុំ​ត្រឹមតែ​រួច​គ្នា​ប៉ុណ្ណោះ​មិន​ចង់បាន​សំណង​អ្វី​ឡើយ ។ ប៉ុន្តែ​ខាង​ស្ត្រី​អ្នក​បើករថយន្ត​មិន​ព្រម ទើប​ក្រោយមក​ជន​រង​គ្រោះ​ទាមទារ​សំណង​១០០​ដុល្លារ​ដើម្បី​ព្យាបាល​របួស និង​ជួសជុល​ម៉ូតូ​ដែ​លេង​ការ​ខូចខាត ។

ខណៈនោះ​ស្ត្រី​ម្ចាស់​រថយន្ត​វិញ​នៅ​តែ​មិន​ព្រម​រហូត​ដល់​ជន​រង​គ្រោះ​មាន​អាការ​ឈឺ​កាន់តែ​ខ្លាំង​រហូត​ដល់​ឃើញ​រថយន្ត​សង្គ្រោះ​ទៅ​ដល់​ដឹង​ថា ធ្ងន់ធ្ងរ​ក្រោក​មិន​រួច​ទើប​ប្តី​អ្នកបើកបរ​រថយន្ត​បង្ក​ហុច​លុយ​ឲ្យ​២០​ម៉ឺន​រៀល​ទៅ​ជន​រង​គ្រោះ ក៏​នាំ​គ្នា​រត់ឡើង​ឡាន​បើក​ចេញ​បាត់​អស់​តែ​ម្ដង ។ បន្ទាប់​មក​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​អង្គភាព​៧១១​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ហើយ​ម៉ូតូ​ត្រូវ​នគរបាល​នាំ​យក​ទៅ​រក្សា​ទុក​រង់ចាំ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ