ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​រង​គ្រោះ​ដោយសារ​ធាតុគីមី​អា​មេ​រិ​ក​ទម្លាក់​សម័យ​សង្គ្រាម​ទទួល​បាន…

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ក្រុម​គ្រូពេទ្យ​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត​កែរ រ​ដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ចុះ​ទៅ​ពិនិត្យ​ព្យាបាល​ជម្ងឺ​ដោយ​មិន​គិតថ្លៃ​នៅ​បរិវេណ​មណ្ឌល​សុខភាព​គគីរ​ដែល​ទើបតែ​កសាង​ថ្មី​នៅ​ក្នុងភូមិ​គគីរ ឃុំ​គគីរ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។ លោក​វេជ្ជបណ្ឌិត…

ខេត្តស្វាយរៀង ៖ ក្រុម​គ្រូពេទ្យ​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត​កែរ រ​ដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ចុះ​ទៅ​ពិនិត្យ​ព្យាបាល​ជម្ងឺ​ដោយ​មិន​គិតថ្លៃ​នៅ​បរិវេណ​មណ្ឌល​សុខភាព​គគីរ​ដែល​ទើបតែ​កសាង​ថ្មី​នៅ​ក្នុងភូមិ​គគីរ ឃុំ​គគីរ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។

លោក​វេជ្ជបណ្ឌិត កែរ រ​ដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ការ​ពិនិត្យ និង​ព្យាបាល​ជម្ងឺ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៩ ដោយ​មានការ​ចូលរួម​ពី​ក្រុម​គ្រូពេទ្យ​ចំនួន​៣៥​នាក់​ស្ម័គ្រចិត្ត​ទៅ​ពិនិត្យ​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​៣៩៥​នាក់​ស្រី​២៨៥​នាក់ ។ អ្នកជម្ងឺ​ភាគច្រើន​មាន​ជម្ងឺ​ក្រពះ ពោះវៀន លើសឈាម ជម្ងឺ​បេះដូង រលាក​សួត រមាស់​សើ​ស្បែក និង​ជំងឺ​ភ្នែក ។​ល​។

លោក​បន្ត​ថា ចំពោះ​ឱសថ​មួយ​ចំនួន​បាន​ទទួល​ពី​ក្រសួងសុខាភិបាល និង​មួយ​ចំនួន​ទៀត​ទទួល​បាន​ពី​ការ​ឧបត្ថម្ភ​របស់​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា និង​អធិការកិច្ច ។ នេះ​ជា​លើក​ទី​៦​ហើយ​ដែល​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​បាន​ចុះ​ពិនិត្យ​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​គគីរ ស្រុក​រមាស​ហែក​នេះ ។

សូម​ជម្រាប​ជូន​ថា មណ្ឌល​សុខភាព​គគីរ ស្ថិត​នៅ​ក្នុងភូមិ​គគីរ​ឃុំ​គគីរ ស្រុក​រមាស​ហែក​ដែល​ជា​តំបន់​រង​គ្រោះ​ដោយសារ​គ្រាប់បែក​គីមី​របស់​សហរដ្ឋអាមេរិក ។ មណ្ឌល​សុខភាព​គគីរ​នេះគ្រោង​​នឹង​សម្ពោធ​ឱ្យ​ដំណើរការ​នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​ក្រោម​អធិបតីភាព​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ