ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំ​នេះ​មាន​តម្លៃ​ណាស់ ចឹ​ង​ហើយ​ទើប​គាត់​សប្បាយចិត្ត

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កសិករ​ប្រកប​របរ​ដាំ​ដើម​ទំពាំង​បារាំង​នៅ​ភូមិ​ត្រ​ពាំ​ស្បូវ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ មាន​សេចក្តី​រីករាយ ព្រោះ​ចាប់ផ្ដើម​ប្រមូល​ផល​ជា​បណ្ដើរ​ៗ​ហើយ ដោយ​ខ្លះ​បាន​ពី​៤​ទៅ​៥​គីឡូ និង​ខ្លះ​ទៀត​បាន​ពី​៦ ដល់​៨​គីឡូក្រាម…

ខេត្តកំពង់ឆ្នាំង ៖ កសិករ​ប្រកប​របរ​ដាំ​ដើម​ទំពាំង​បារាំង​នៅ​ភូមិ​ត្រ​ពាំ​ស្បូវ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ មាន​សេចក្តី​រីករាយ ព្រោះ​ចាប់ផ្ដើម​ប្រមូល​ផល​ជា​បណ្ដើរ​ៗ​ហើយ ដោយ​ខ្លះ​បាន​ពី​៤​ទៅ​៥​គីឡូ និង​ខ្លះ​ទៀត​បាន​ពី​៦ ដល់​៨​គីឡូក្រាម ។ ចំណែក​ដើម​ទំពាំង​បារាំង​ក៏​មាន​តម្លៃ​ថ្លៃ​ណាស់​ដែរ ។

ស្ត្រី​ឈ្មោះ ជា ដា​នី អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ បាន​បញ្ជាក់​អោយ​ដឹង​ថា គាត់​បាន​រៀន​ដាំ​ដើម​ទំពាំង​បារាំង​នេះ ពី​ម្ដាយ​របស់​គាត់ ហើយ​ទើបតែ​យក​មក​អនុវត្ត​ដាំ​បាន​៤-៥ ខែ​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​គាត់​បាន​ទទួលផល​ជា​បណ្តើរ​ៗ​ហើយ ។ មក​ដល់​ពេល​នេះ​គាត់​ប្រមូល​ទំពាំង​បារាំង​បាន​ពី​៧ ទៅ​៨​គីឡូក្រាម និង​ពេល​ខ្លះ​ច្រើន​ជា​នេះ ហើយ​គាត់​សង្ឃឹមថា ទំពាំង​បារាំង​គាត់​នឹង​អាច​ទទួលផល​ដល់​ជាង​១០​គីឡូក្រាម​ក្នុង​១​ថ្ងៃ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។

សព្វថ្ងៃ​គាត់​លក់​ទំពាំង​បារាំង​ក្នុង​មួយ​គីឡូក្រាម​ថ្លៃ​១​ម៉ឺន​រៀល មាន​ម៉ូយ​មក​យក​ដល់​ផ្ទះ ។ គាត់​មាន​សេចក្តី​រីករាយ​ជា​ខ្លាំង ដោយសារ​តែ​ដើម​ទំពាំង​បារាំង​គាត់​បាន​ប្រមូល​ផល​យ៉ាង​លឿន​បែប​នេះ ហើយ​បាន​តម្លៃ​ថ្លៃ​ទៀត គិត​ជា​មធ្យម​គាត់​រក​ចំណូល​បាន​ពី​៧​ទៅ​៨​ម៉ឺន​រៀល ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ ។ ចំពោះ​បច្ចេកទេស​នៃ​ការ​ដាំ​ដើម​ទំពាំង​បារាំង​វិញ គាត់​រៀន​បាន​ពី​ម្ដាយ​របស់​គាត់​ដែរ ។

ដោយឡែក​ស្ត្រី​ជា​ម្ដាយ​ខាងលើ​បាន​បញ្ជាក់​ដែរ​ថា កូនស្រី​គាត់​បាន​ទទួលផល​ល្អ​ជាង​គាត់ ។ ចំណែក​ទំពាំង​បារាំង​គាត់​ត្រូវ​ដង្កូវ​ស៊ី​អស់​ពេល​គាត់​មិន​នៅផ្ទះ ២-៣​ថ្ងៃ ។ ស្ត្រី​រូប​នោះ​បាន​បន្ត​ថា ដំបូង​ឡើង​គាត់​ចាប់ផ្តើម ប្រមូល​ផល​បាន​៤-៥ គីឡូក្រាម​ទៅ​ហើយ ។ ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ចាកចេញ​ទៅ​ប្រទេស​ថៃ​៣​ថ្ងៃ ពេល​មក​វិញ ស្រាប់​ដើម​ទំពាំង​បារាំង​របស់​គាត់​ត្រូវ​ដង្កូវ​ស៊ី​ស្ទើរ​អស់​ទៅ​ហើយ ទម្រាំ​តែ​ដើម​បារាំង​ដុះ​លូតលាស់​សារ​ថ្មី​ឡើង​វិញ​ត្រូវ​ប្រើ​រយៈពេល​យូរ ប៉ុន្តែ​យ៉ាងនេះ​ក្តី​គាត់​កំពុង​ទទួល​បាន​ផល ជា​បណ្តើរ​ៗ​វិញ​ហើយ​បាន​៤​ទៅ ៥​គីឡូក្រាម​ដែរ​ក្នុង​មួយ​ថ្ងៃ ។

គួរ​រំលឹក​ដែរ​ថា បច្ចុប្បន្ន​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង អ្នក​ដែល​ដាំ​ដើម​ទំពាំង​បារាំង​មាន​ជា​ច្រើន​កន្លែង​ដោយសារ​តែ​ការ​ចែករំលែក​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក ។ ប៉ុន្តែ​ខ្លះ​ក៏​ទទួល​ជោគជ័យ ឯ​ខ្លះ​មិន​ទាន់​ទទួល​ជោគជ័យ​នៅឡើយ ។ ចំណែកឯ​ស្ត្រី​ជា​កសិករ​ខាងលើ​គាត់​ជា​អ្នក​ដាំ​មុនគេ​ហើយ​បាន​ចែករំលែក​បទ​ពិសោធន៍​ទៅ​អ្នក​ដាំ​ក្រោយ​ទៀត រួម​ទាំង​ការ​ចែក​កូនដើម​ត្រពាំង​បារាំង និង​បច្ចេកទេស ។

ដើម​ទំពាំង​បារាំង​ត្រូវ​បាន​គេ​យក​ពូជ​នាំ​ចូល​ពី​បរទេស ហើយ​យក​មក​ចែកចាយ​ដាំ​នៅ​ស្រុក​ខ្មែរ​ដែល​ជា​បន្លែ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ និង​ជំនួយ​សុខភាព​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ