ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែនលំៗទេចឹង… រហូតចៅអធិការ​បារម្ភ​​ខ្លាច​ហើយ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ដោយសារ​តែ​តម្លៃ​ដីធ្លីនៅ​ជួរ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្ត​ប៉ៃលិន ហក់​ស្ទុះ​ឡើងថ្លៃ​យ៉ាង​គំហុក បាន​ធ្វើ​ឱ្យ​ឈ្មួញ​នានា ស្រក់ទឹកមាត់​សម្រុក​មក​ពី​ភ្នំពេញ ដែល​ក្នុង​នោះ​មាន​ឈ្មួញ​ក្រាក់​ៗ និង​ខ្លះ​ជា​ឧកញ៉ា​ផង​នោះ បាន​ចូល​ទៅ​ទិញ​ទាំង​ដី​រាបស្មើ…

ខេត្ត​ប៉ៃលិន ៖ ដោយសារ​តែ​តម្លៃ​ដីធ្លីនៅ​ជួរ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្ត​ប៉ៃលិន ហក់​ស្ទុះ​ឡើងថ្លៃ​យ៉ាង​គំហុក បាន​ធ្វើ​ឱ្យ​ឈ្មួញ​នានា ស្រក់ទឹកមាត់​សម្រុក​មក​ពី​ភ្នំពេញ ដែល​ក្នុង​នោះ​មាន​ឈ្មួញ​ក្រាក់​ៗ និង​ខ្លះ​ជា​ឧកញ៉ា​ផង​នោះ បាន​ចូល​ទៅ​ទិញ​ទាំង​ដី​រាបស្មើ និង​ដី​ភ្នំ​យ៉ាង​គគ្រឹកគគ្រេង រហូត​ធ្វើ​ឱ្យ​ព្រះ​ចៅអធិការ​វត្ត​ដែល​ស្ថិត​នៅ​លើ​ភ្នំ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ។

ដោយ​ខ្លាចក្រែង​គេ​យក​ដី​កម្មសិទ្ធិ​របស់​វត្ត​ទៅ​លក់ ទើប​មាន​គណនេយ្យ​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​(Bun Tha) ដែល​គេ​ស្គាល់​ថា​ ជា​របស់​ចៅអធិការ​វត្ត​ប្រាសាទសួគ៌ ហៅ​វត្ត​សារ​វណ្ណ​(​សារ​វ៉ា​ន់​) កាលពី​វេលា​ម៉ោង​១០ ​និង​៥១​នាទី​ថ្ងៃ​ទី​១០ មក​រា ២០១៩ បាន​បង្ហោះ​ដោយ​អំពាវនាវ​ថា «​សូម​អស់លោក ឯកឧត្តម លោក​ជំទាវ ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា មេត្តា​ជួយ​ការពារ​ដី​វត្ត​ភ្នំ​សារ​វណ្ណ​ផង ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ ជាប់​ព្រំដែន​ថៃ កំពុង​ត្រូវ​ពួក​ឈ្មួញ​ឃុបឃិត​គ្នា លក់​ចែក​លុយ​គ្នា​ចាយ ដោយ​មិន​ខ្លាច​ច្បាប់​ទាល់តែ​សោះ ហើយ​មិន​ខ្លាច​កើត​ប្រេត​នរក​ដែរ ។ សូម​ជួយ​ស៊ែរ​បន្ត​ផង ដើម្បី​បាន​បុណ្យ​កុសល សូម​អរគុណ​! ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ព្រះសង្ឃ​នាម ប៊ុ​ន ថា ព្រះ​ចៅអធិការ​វត្ត​ប្រាសាទសួគ៌ ហៅ​វត្ត​សារ​វណ្ណ បានឱ្យ​ភ្នាក់ងារ​យើង​ដឹង​ថា ព្រះ​អង្គ​ពិតជា​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ខណ​:​ឃើញ​ឈ្មួញ​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយដី​ព្រៃ​ភ្នំ​នៅ​ក្បែរ​ៗ​វត្ត ហើយ​ថែម​ទាំង​ចូល​ហួស​បង្គោល​ដី​របង​វត្ត​ថែម​ទៀត ខណ​:​ដី​ភ្នំ​នៅ​ពេល​នេះ​មាន​ហាងឆេង​ខ្ពស់កប់ពពក ។

ប្រភព​ពី​ព្រះ​ចៅអធិការ​វត្ត​បន្ត​ទៀត​ថា ដោយសារ​ខ្លាចក្រែង​គេ​រំលោភ​យក​ដី​កម្មសិទ្ធិ​របស់​វត្ត​លក់ ទើប​លោក​ប្រជុំ​ជាមួយ​ខាង​គណ​:​កម្ម​ការ​អាចារ្យវត្ត រួច​នាំ​គ្នា​ទិញ​បង្គោល​ស៊ីម៉ង់​តិ៍​យក​ទៅ​ដាក់​ដាំ​នៅ​ជុំវិញ ផ្នែក​ខាង​មុខ​វត្ត ដោយ​មាន​សង្ឃ​នេន​ៗ​ជា​ច្រើន​អង្គ បញ្ចេញ​ពលកម្ម​ជីកដី​ដាំ​បង្គោល​ថ្ម​ជា​ចំណាំ ដើម្បី​ការពារ​មិន​ឱ្យ​ជនខិលខូច​ចូល​មក​ឈូស​ឆាយ​បន្ត​យក​ដី​វត្ត​យក​ទៅ​លក់​ឱ្យ​ឈ្មួញ ។

ចំណែក​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ជា​ច្រើន​នាក់ ក៏​មានការ​បារម្ភ​ខ្លាំង​ចំពោះ​សុវត្ថិភាព​ដី​វត្ត​ខាងលើ​ដែរ ព្រោះ​ជា​ដី​កម្មសិទ្ធិ​របស់​វត្ត ដែល​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ខាងលើ តែងតែ​នាំ​គ្នា​ចូល​ទៅ​ធ្វើបុណ្យ​ទាន​រៀង​រាល់ថ្ងៃ​សីល និង​ថ្ងៃ​បុណ្យ​ទាន​ផ្សេង​ៗ ។ ម្យ៉ាងវិញទៀត វត្ត​ខាងលើ​នៅ​ក្បែរ​ផ្ទះ​របស់​ប្រជាពលរដ្ឋ ងាយ​ស្រួល​ក្នុង​ការ​ចូល​ទៅ​ធ្វើបុណ្យ​ទាន បើសិនជា​គេ​យក​ដី​វត្ត​នេះ ហើយ​ដោះ​ដូរ​ឱ្យទៅ​នៅ​កន្លែង​ផ្សេង ពិតជា​មានការ​លំបាក​ខ្លាំង​ហើយ ។ ទោះបី​បែប​នេះ​ក្តី​លោក​មិន​អាច​ទាក់ ទង​អាជ្ញាធរ​សាកសួរ​បាន​នៅឡើយ​ទេ​ចំពោះ​បញ្ហា​ដីធ្លី​នេះ តែ​ហេតុ​ការ​នៅ​ខាង​ដើម​នេះ​គឺ​ផ្តើម​ចេញពី​ការ​ព្រួយបារម្ភ​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ