ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ចរចា​រួច​! កម្មករ​កម្មការិនី​រោងចក្រ​ផលិត​ស្បែកជើង KINGMAKERS ចូល​ធ្វើការ​វិញ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កម្មករ​កម្មការិនី​រោងចក្រ​ផលិត​ស្បែកជើង KINGMAKERS ចំនួន​២.១៨០​នាក់​បាន​ផ្អាក​ធ្វើ​បាតុកម្ម និង​បាន​នាំ​គ្នា​ចូល​ធ្វើការ​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មក​រា ២០១៩ នេះ​ដោយ​មានការ​សម្របសម្រួល​ពី​គណកម្មាធិការ​អាជ្ញាកណ្តាល…

ខេត្តស្វាយរៀង ៖ កម្មករ​កម្មការិនី​រោងចក្រ​ផលិត​ស្បែកជើង KINGMAKERS ចំនួន​២.១៨០​នាក់​បាន​ផ្អាក​ធ្វើ​បាតុកម្ម និង​បាន​នាំ​គ្នា​ចូល​ធ្វើការ​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មក​រា ២០១៩ នេះ​ដោយ​មានការ​សម្របសម្រួល​ពី​គណកម្មាធិការ​អាជ្ញាកណ្តាល និង​ក្រុមការងារ​ដោះស្រាយ​វិវាទ​ខេត្តស្វាយរៀង ។

បើ​តាម​លោក អ៊ូ សា​ខឿន អនុប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តស្វាយរៀង​និង​ជា​សមាជិក​ក្រុមការងារ​ដោះស្រាយ​វិវាទ​ប្រចាំ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន​ក្រុង​បា​វិត បាន​ឲ្យ​ដឹង​ថា កម្មករ​កម្មការិនី​ប្រមាណ​២.១៨០​នាក់ ដែល​លើកគ្នា​បាតុកម្ម​តវា​ទាមទារ​ប្រាក់​៥០​ភាគរយ ។ លោក​អ៊ូ សា​ខឿន បន្ត​ទៀត​ថា ករណី​ផ្ទុះ​បាតុកម្ម​នេះ មាន​រយៈពេល​២​ថ្ងៃ គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៥ មក​រា ២០១៩ ដល់​ថ្ងៃ​ទី​១៦ មក​រា ២០១៩ នៅ​ខាង​មុខ​រោងចក្រ​ឃី​ង​ម៉េ​ក​ឃើ​រ KINGMAKERS ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន ស្ថិត​នៅ​ភូមិ​តា​បិ​ប សង្កាត់​បា​វិត ក្រុង​បា​វិត ។

លោក អ៊ូ សា​ខឿន បាន​បន្ត​ទៀត​ថា មូលហេតុ​កម្មករ​កម្មការិនី​បាតុកម្ម គឺ​ដោយសារ​ថៅកែរ​រោងចក្រ​ផលិត​ស្បែកជើង KINGMAKERS ប្រកាស​សុំ​ព្យួរការងារ​កម្មករ​រយៈពេល​១​ខែ មូលហេតុ​គ្មាន​អ្នកបញ្ជា​ទិញ ។ ហើយ​ការ​បាតុកម្ម​តវា​នេះ​កម្មករ​កម្មការិនី​បាន​ទាមទា​សុំ​ឲ្យ​ថៅកែរ​បើកប្រាក់​ឲ្យ​កម្មករ​កម្មការិនី​ចំនួន​៥០​ភាគរយ​ឲ្យ​កម្មករ ក៏​ប៉ុន្តែ​ភាគី​ថៅកែ​ង​រោងចក្រ​មិន​យល់ព្រម​ទើប​ផ្ទុះ​ការ​តវា​ដោយ​នាំ​គ្នា​ធ្វើ​បាតុកម្ម​បែប​នេះ​។

ក្រោយ​ពី​ក្រុមការងារ​ដោះស្រាយ​វិវាទ​ថ្នាក់​ខេត្ត​បាន​ធ្វើការ​សម្របសម្រួល​មិន​បាន​បញ្ចប់ ក៏​បញ្ជូន​សំណុំ​រឿ​ន​ទៅ​គណកម្មាធិការ​អាជ្ញាកណ្តាល ដើម្បី​ជួយ​ដោះស្រាយ​បន្ត ។ ក្រោយ​ពី​ចុះ​ស្រាវជ្រាវ​ឃើញ​ថា ក្រុមហ៊ុន​រោងចក្រ​នេះ​មិន​ទាន់​បញ្ចប់​សកម្មភាព​ការងារ​ផលិត​ស្បែកជើង​នៅឡើយ គឺ​តាម​គម្រោង​ត្រូវ​ផ្អាក​ការងារ​ផលិត​នៅ​ថ្ងៃ​ទី​២០ មក​រា ឆ្នាំ​២០១៩ ខាង​មុខ ។ ប៉ុន្តែ​មិន​ទាន់​ដល់​ថ្ងៃ​ផង លោក​ថៅកែរ​ក្រុមហ៊ុន​បាន​បិទ​ប្រកាស​ព្យួរការងារ​កម្មករ​កម្មការិនី​រយៈពេល​មួយ​ខែ គឺ​ចាប់ពី​ថ្ងៃ​ទី​២០ មក​រា ឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​២០ កុម្ភៈ ឆ្នាំ​២០១៩ ដោយ​លើក​ហេតុផល​ថា គ្មាន​អ្នកបញ្ជា​ទិញ​ទើប​មានការ​ផ្ទុះ​បាតុកម្ម​ឡើង ។

ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មក​រា ២០១៩​នេះ គណកម្មាធិការ​អាជ្ញាកណ្តាល និង​ក្រុមការងារ​ដោះស្រាយ​វិវាទ​ខេត្តស្វាយរៀង​បាន​ដោះស្រាយ និង​សុំ​ឲ្យ​កម្មករ​ទាំង​២.១៨០​នាក់​ចូល​ធ្វើការ​វិញ​រហូត​ដល់​ថ្ងៃ​ទី​២០ មក​រា ២០១៩ ដែល​ជា​ថ្ងៃ​ព្យួរការងារ​បណ្តោះអាសន្ន ហើយ​ទុក​ពេល​ឲ្យ​គណៈកម្មាធិការ​អាជ្ញាកណ្តាល និង​កោះហៅ​ភាគី​ថៅកែរ​ក្រុមហ៊ុន​រោងចក្រ​ផលិត​ស្បែកជើង​មក​ពិភាក្សា​ដោះស្រាយ​តាម​សំណើរ​របស់​ភាគី​កម្មករ​កម្មការិនី​ទាមទារ​បើកប្រាក់​៥០​ភាគរយ​នេះ​ទើប​កម្មករ​កម្ម​ការ​នី​យល់ព្រម​ចូល​ធ្វើការ​វិញ ។

លោក​អ៊ូ សា​ខឿន បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​អ្នក​ផ្សះផ្សារ​គ្មាន​អី​សប្បាយចិត្ត​ជាង​ពេល​ឃើញ​គូភាគី (​កម្មករ និង​ថៅកែរ​រោងចក្រ​) ត្រូវរ៉ូវ​គ្នា​នោះ​ទេ ។ ហើយ​ក៏​បាន​ជូនពរ​ដល់​បងប្អូន​កម្មករ​កម្មការិនី​សូម​ឲ្យ​មានសំណាង​ល្អ​ទាំងអស់​គ្នា និង​មានការ​ងារ​ធ្វើ​ជា​រៀង​រហូត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ