ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ប្រតិកម្ម​ពេញ​ហ្វេ​ស​ប៊ុ​ក​! ច្នៃ​រូប​ប្រាសាទអ​ង្គរវត្ត​ដាក់​ចាន​បង្គន់ និង​ប្រដាប់​ជូត​ជើង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​បាន​ផ្ទុះ​ប្រតិកម្ម​យ៉ាង​ខ្លាំង និង​សម្តែង​ការ​មិន​សប្បាយ​ចំពោះ​ក្រុមហ៊ុន​អា​មេ​រិ​កមួយ​ដែល​បាន​ច្នៃ​រូប​ប្រាសាទអង្គរវត្ត​ដាក់​ចាន​បង្គន់ ប្រដាប់​ជូត​ជើង ហើយ​ផ្សព្វផ្សាយ​លក់​តាម​វេ​ប​សាយ​ដ៏​ល្បី​មួយ​របស់​អា​មេ​រិ​ក​។ ក្រុមហ៊ុន​មួយ​នេះ​បង្ហោះ​នៅ​ក្នុង​ផេ​ក​ទីផ្សារ​របស់​ខ្លួន ដោយ​យក​រូប​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ រូប​ប្រាសាទអង្គរវត្ត…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​បាន​ផ្ទុះ​ប្រតិកម្ម​យ៉ាង​ខ្លាំង និង​សម្តែង​ការ​មិន​សប្បាយ​ចំពោះ​ក្រុមហ៊ុន​អា​មេ​រិ​កមួយ​ដែល​បាន​ច្នៃ​រូប​ប្រាសាទអង្គរវត្ត​ដាក់​ចាន​បង្គន់ ប្រដាប់​ជូត​ជើង ហើយ​ផ្សព្វផ្សាយ​លក់​តាម​វេ​ប​សាយ​ដ៏​ល្បី​មួយ​របស់​អា​មេ​រិ​ក​។ ក្រុមហ៊ុន​មួយ​នេះ​បង្ហោះ​នៅ​ក្នុង​ផេ​ក​ទីផ្សារ​របស់​ខ្លួន ដោយ​យក​រូប​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ រូប​ប្រាសាទអង្គរវត្ត ឬ​ព្រហ្ម​មុខ​បួន​មក​ធ្វើ​ជា​គម្រប​បង្គន់ និង​ជា​កម្រាល​ជើង​ដាក់​លក់​ក្នុង​តម្លៃ​១៩.៩៩​ដុល្លារ ដោយ​ក្រុមហ៊ុន online ដ៏​ល្បី​​របស់​អា​មេ​រិក ដែល​បាន​ដាក់​តាំង​លក់​នៅ​លើ​អន​ឡាញ តាមរយៈក្រុមហ៊ុន Amazon ដ៏​ល្បី។

ជា​ការ​កត់សម្គាល់​លោក​ឧក​ញ៉ា ឌួ​ង ឆាយ ក៏​ចេញ​មុខ​រិះគន់​និង​បាន​និយាយ​ថា​៖ «​តើ​នេះ​ជា​ការ​ប្រមាថ​មក​លើ​បុព្វបុរស ដូនតា​ខ្មែរ និង​ជាតិ​សាសន៍​ខ្មែរ​ទាំងអស់​ទេ? តើ​នេះ​ជា​ការ​លួច​ចំលង​កម្ម​សិទ្ធិ​បញ្ញា​​ទេ? ខ្ញុំ​បាទ ឌួ​ង ឆាយ សូម​ថ្កោលទោស និង​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​ដក​ចេញ​នូវ​ផលិតផល​កំពុង​លក់ ព្រោះ​ទង្វើ​នេះ​ជា​ការ​ប្រមាថ​មួយ​ដ៏​ធំ​មិន​អាច​ទទួលយក​បាន​ទេ​»​។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោក ថៃ នរៈ​សត្យា បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​នៅ​ថ្ងៃ​ទី​១៧ មក​រា​នេះ​ថា បញ្ហា​ខាងលើ​នេះ ក្រសួង​កំពុង​តែ​ចាត់​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ធ្វើការ​ពិនិត្យ​រួច​ហើយ​។ លោក​បញ្ជាក់​ថា ប្រសិនបើ​ការ​ពិនិត្យ​ឃើញ​ពី​ករណី​នេះ​ជាក់​ច្បាស់ យើង​នឹង​មិន​ឲ្យ​គេ​ធ្វើ​របៀប​នេះ​ឡើយ​។

យ៉ាងណា​ក៏​ដោយ​បើ​តាម​លោក ថៃ នរៈ​សត្យា ចំពោះ​ការ​ពិនិត្យ​លើ​បញ្ហា​ខាងលើ​នេះ បាន​ឈាន​ដល់​កម្រិត​ណា ហើយ​ក្រសួង​នឹង​មាន​វិធាន​ការណ៍​យ៉ាងណា​នោះ​លោក​មិន​ទាន់​អាច​ឆ្លើយ​បាន​នៅ​ពេល​នេះ​ឡើយ​។

ព័ត៌មាន​លំអិត​នឹង​មាន​ផ្សាយ​ជូន​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ