ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែៗក្តៅចិត្ត​…ក្រោយ​ណាត់គ្នា​តាម​ឆាត​មក​រួម​​ភេទ !!!​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាង​ភេទ​ទី​បី​ម្នាក់​និង​នារី​ខ្មែរ​ម្នាក់ បាន​ណាត់គ្នា​តាម​ឆាត​ហ្វេ​សបុ​៊​កមក​រួមរ័ក​ជាមួយ​បុរស​ជនជាតិ​ចិន​ម្នាក់​ក្នុង​តម្លៃ២០០​ដុល្លារ ប៉ុន្តែ​ពេល​មក​ដល់​ខុន​ដូ​ដោយសារ​បុរស​ជនជាតិ​ចិន​នោះ​មិន​ពេញចិត្ត ទើប​ពួក​នាង​ទាំង​២​នាក់​សុំ​លុយ​ខ្លះ​ ដើម្បី​ជិះ​ម៉ូតូឌុប​ទៅ​ផ្ទះ​វិញ ។ ដោយសារ​បុរស​ជនជាតិ​ចិន​នោះ​មិន​ព្រម​ឲ្យ ក៏​ផ្ទុះ​ជម្លោះ​បង្ក​ជា​ហិង្សា​វាយតប់​គ្នា…

រាជធានី​ភ្នំពេញ ៖ នាង​ភេទ​ទី​បី​ម្នាក់​និង​នារី​ខ្មែរ​ម្នាក់ បាន​ណាត់គ្នា​តាម​ឆាត​ហ្វេ​សបុ​៊​កមក​រួមរ័ក​ជាមួយ​បុរស​ជនជាតិ​ចិន​ម្នាក់​ក្នុង​តម្លៃ២០០​ដុល្លារ ប៉ុន្តែ​ពេល​មក​ដល់​ខុន​ដូ​ដោយសារ​បុរស​ជនជាតិ​ចិន​នោះ​មិន​ពេញចិត្ត ទើប​ពួក​នាង​ទាំង​២​នាក់​សុំ​លុយ​ខ្លះ​ ដើម្បី​ជិះ​ម៉ូតូឌុប​ទៅ​ផ្ទះ​វិញ ។

ដោយសារ​បុរស​ជនជាតិ​ចិន​នោះ​មិន​ព្រម​ឲ្យ ក៏​ផ្ទុះ​ជម្លោះ​បង្ក​ជា​ហិង្សា​វាយតប់​គ្នា ​ហើយ​មាន​បុរស​ជា​សន្តិសុខ​ម្នាក់ចេញ​មក​វាយ​នាង​ភេទ​ទី​បី​ម្នាក់​មួយ​ដៃ ទើប​ធ្វើ​ឱ្យ​នាង​នោះ​ខឹង​ ក៏​យក​សោ​ចាក់​ទ្វារ​ទៅ​វាយ​កញ្ចក់​រថយន្ត​របស់​ជនជាតិ​ចិន ដែល​ចត​នៅ​មុខ​ខុន​ដូ​បណ្តាល​បែកអស់​២​ប្រឡោះ ។ ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើលឡើង​ កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែមករា នៅ​មុខ​ខុន​ដូ​យីហោ​
«​ថា​ឡឺ ស្កា​យ ឯ​.​ក​» ផ្លូវ​លេខ​៤៣០ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

បុរស​ជា​សន្តិសុខ​ឈ្មោះ សួង ចាន់​គី​ណា​ល់ អាយុ​២៣​ឆ្នាំ ឯ​នាង​ភេទ​ទី​បី​ឈ្មោះ ម៉េ​ង សំនៀង អាយុ​៣០​ឆ្នាំ និង​នារី​ម្នាក់​ទៀត​ឈ្មោះ អេ​ម ចាន់​តី​រុណ អាយុ​២០​ឆ្នាំ ។ បើ​តាម​នាង​ភេទ​ទី​បី​និយាយ​ថា ដោយសារ​ពេល​មក​ដល់​ជួប​មុខ​គ្នា​ហើយ​ បុរស​ចិន​នោះ​មិនពេញចិត្ត ទើប​ពួក​នាង​សុំ​លុយ​ខ្លះ ​ដើម្បី​ជិះ​ម៉ូតូឌុប​ទៅ​ផ្ទះ​វិញ តែ​បុរស​ជនជាតិ​ចិន​នោះ​មិន​ឱ្យ ក៏​កើត​មានការ​ឈ្លោះប្រកែក​គ្នា​ផ្អើល​ដល់​បុរស​ជា​សន្តិសុខ​ខ្មែរ​ម្នាក់ មក​វាយ​នាង​១​​ដៃ​ចំ​មុខ ធ្វើ​ឱ្យ​ពួក​នាង​ទ្រាំ​មិន​បាន ក៏​ទាញ​សោ​ចាក់​ទ្វារ​វាយ​កញ្ចក់​រថយន្ត​បុរស​ជនជាតិ​ចិន​នោះ​តែ​ម្តង​ទៅ ។

ដោយឡែក បុរស​ជា​សន្តិសុខ​វិញ​និយាយ​ថា នៅ​ពេល​ឃើញ​ពួក​គេ​ប្រវាយប្រតប់​គ្នា​រូប​គាត់​ ក៏​ទៅ​ឃាត់ និង​រុញ​ពួក​នាង​ចេញ​ទៅ​ក្រៅ ។ លុះ​ពេល​ទៅ​ដល់​ខាងក្រៅ ស្រាប់តែ​ពួក​នាងយក​សោ​និង​ដំ​ថ្ម ទៅ​វាយ​បំផ្លាញ​កញ្ចក់​រថយន្តតូ​យូ​៉​តា​ព្រូស ពណ៌​ខ្មៅ ​មួយ​គ្រឿង​របស់​ជនជាតិចិន​​ដែល​ទុក​នៅ​មុខ​ផ្ទះ បណ្តាល​ឱ្យ​បែកកញ្ចក់​អស់​២​ផ្ទាំង ។

ពេល​នោះ​ក៏​ផ្អើល​ដល់​សមត្ថកិច្ច មក​ឃាត់ខ្លួន​ពួក​គេ​នាំ​យក​ទៅ​សាក សួរ​នៅ​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក ។
ក្រោយ​ពេល​កើតហេតុ ភាគី​ទាំង​សងខាងមិន​បាន​ប្តឹងប្តល់​គ្នា​ទេ ហើយ​សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ និង​ធ្វើ​សាវតារ​ជាតិ​ទុក ហើយ​ក៏​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន ៕ ​

អត្ថបទសរសេរ ដោយ